ចំពោះមុខហានិភ័យជំងឺពងដៃ ជើង មាត់ អាចនឹងឆ្លងរាលដាល វេជ្ជបណ្ឌិតឯកទេសកម្រិត II ត្រឿងកឹមត្រិញ ប្រធានផ្នែកពិនិត្យនៃមន្ទីរពេទ្យកុមារក្រុងកឹងធើ បានផ្តល់អនុសាសន៍ដល់អាណាព្យាបាលគ្រប់រូប គប្បីយល់ដឹងពីព័ត៌មានមួយចំនួននៃជំងឺ ដើម្បីកំណត់សម្គាល់និងបង្ការជំងឺលើកុមារ។
វេជ្ជបណ្ឌិតឯកទេសកម្រិត II ត្រឿងកឹមត្រិញពិនិត្យជំងឺជូនកុមារ។ រូប៖ មន្ទីរពេទ្យផ្តល់
រោគសញ្ញាជំងឺ៖
-រោគសញ្ញាសម្គាល់ គឺមានស្នាមកន្ទួលលើស្បែក ឡើងពងបែកលើបាតដៃ បាតជើង ក្នុងក្រអូមមាត់ ហើយពេលខ្លះឡើងចំតំបន់ភ្លៅ ក្បាលជង្គង់របស់កុមារ។
រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាជាច្រើន តែងប្រទះឃើញលើកុមារខណៈពេលកើតជំងឺពងដៃ ជើង មាត់ នោះគឺរលាកក្រអូមមាត់។ កន្លែងរលាកច្រើនបំផុតគឺម្ដុំបំពង់ក ពេលខ្លះក្នុងភ្នាសរំអិលថ្ពាល់ បបូរមាត់ឬអណ្តាត។ ចំនួនស្នាមរលាកក៏ខុសគ្នា មានពងបែកមួយដល់មួយ ចំនួនក្នុងមាត់ទំហំប្រមាណពី២៣មិល្លីម៉ែត្រប៉ុណ្ណោះ។រលាក់មាត់ធ្វើឱ្យកុមារមានអារម្មណ៍ផ្សានៅពេលញុាំអាហារឬផឹកទឹកជាមូលហេតុដែលកុមារមិនព្រមញុាំមិនព្រមបៅហើយច្រើនតែហៀរទឹកមាត់បន្តបន្ទាប់។
-កុមារមួយចំនួនអាចនឹងក្តៅខ្លួន ចាប់ពី៣៧៥៣៨អង្សា។ ប៉ុន្តែមានកុមារខ្លះក្តៅខ្លួនខ្លាំងដល់ជាង ៣៩អង្សានេះគឺជាសញ្ញាមួយក្នុងចំណោមសញ្ញាទាំងឡាយដែលកំណត់ដឹងថា កុមារកើតជំងឺពងដៃ ជើង មាត់ធ្ងន់ធ្ងរ គប្បីនាំកុមារចូលមន្ទីរពេទ្យព្យាបាលល្អជាង។
ខណៈពេលឃើញកុមារមានអាការៈគួរឱ្យសង្ស័យ អាណាព្យាបាលគប្បីនាំកុមារទៅជួប វេជ្ជបណ្ឌិតពិនិត្យឱ្យបានឆាប់ ដើម្បីព្យាបាលទាន់ពេលនិងមានវិធានការដាក់ឱ្យនៅដាច់ដោយឡែកថែទាំសមស្រប។ កុមារអាចកើតជំងឺពង ដៃ ជើង មាត់ច្រើនដង។ កុមារកើតជំងឺពងដៃ ជើង មាត់កម្រិតស្រាលត្រូវបានវេជ្ជបណ្ឌិតតាមដាន និងថែទាំយ៉ាងសកម្មនៅនឹងផ្ទះ។ ថ្វីដ្បិត ដូច្នោះក្តី ជំងឺពងដៃ ជើង មាត់ បច្ចុប្បន្នមិនទាន់មានថ្នាំព្យាបាលជាសំខាន់ គឺព្យាបាលទៅតាមរោគសញ្ញា។ អាស្រ័យហេតុនេះ ពេលប្រើប្រាស់ថ្នាំព្យាបាលជំងឺពងដៃ ជើង មាត់នៅនឹងផ្ទះដល់កុមារអាណាព្យាបាលគប្បីអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
នាំកុមារទៅមន្ទីរពេទ្យភ្លាម
ខណៈពេលឃើញកុមារមានរោគសញ្ញាប្រកាសអាសន្ន បញ្ជាក់ឱ្យឃើញថាជំងឺកំពុងប្រែធ្ងន់ អាចនឹងគំរាមកំហែងដល់សុខភាពកុមារ អាណាព្យាបាលគប្បីនាំកុមារទៅកាន់មន្ទីរពេទ្យ។ នោះ គឺ៖កុមារក្តៅខ្លួនបន្តបន្ទាប់៣៩អង្សា ក្រោយពីខំប្រឹងបញ្ចុះកម្តៅតែមិនបាត់; កុមារភិតភ័យ ស្លន់ស្លោ បាត់ស្មារតី; ញ័រដៃ (ឃើញច្បាស់ ខណៈហុចប្រដាប់លេងឱ្យកុមារកាន់) ខ្សោយជើង; ដើរទទ្រេតទទ្រោតភ្នែកស្លឹងខុសធម្មតា; ក្អួតចង្អោរ; យំលួងមិនស្ងៀម); កន្ត្រាក់; ដកដង្ហើមហត់។
វេជ្ជបណ្ឌិតកឹមត្រិញផ្តល់អនុសាសន៍ ដំណាក់កាលប្រសព្វរដូវ គ្រប់គ្រួសារដែលមានកុមារតូចៗគប្បីម្ចាស់ការបង្ការជំងឺដែលធ្លាប់កើតមានផ្សេងៗ ដូចជាជំងឺឆ្លងតាមផ្លូវដកដង្ហើម និងផ្លូវរំលាយអាហារជាដើម។ ឆ្លងតាមរយៈនោះ ឱ្យកុមារពាក់ម៉ាស់ពេលធ្វើដំណើរទៅក្រៅឬទៅកាន់កន្លែងកុះករបិទមាត់ពេលក្អក កណ្តាស់ដោយកន្សែងក្រដាសធានាអនាម័យសុវត្ថិភាព ចំណីអាហារ “ផឹកឆ្អិន ហូបឆ្អិន”, មិនត្រូវបរិភោគចំណីឆៅដែលមិនច្បាស់ប្រភព។
អាណាព្យាបាលដាស់តឿនកុមារឱ្យលាងដៃដោយសាប៊ូនិងទឹកស្អាតជាប្រចាំ ពិសេស មុននិងក្រោយពីបរិភោគ ក្រោយពីចូលបង្គន់។ គ្រួសារគួរឧស្សាហ៍ជូតលាងផ្ទះ ជម្រះប្រដាប់ប៉ះកាន់រាល់ថ្ងៃ ដូចជាប្រដាប់លេងរបស់កុមារ សិក្ខូបករណ៍ដៃទ្វារ បង្កាន់ដៃជណ្តើរតុកៅអី កម្រាលផ្ទះ លាងជូតដោយសាប៊ូឬសារធាតុជម្រះទូទៅផ្សេងៗ។ ទន្ទឹមនឹងនោះ បង្ការជំងឺដែលបណ្តាលមកពីសត្វល្អិតជាភ្នាក់ងារចម្លង ដោយវិធីធានាបរិស្ថានធ្វើការនិងរៀនសូត្រស្អាតបាត គ្រប់ពន្លឺ; ការពារកុមារមិនឱ្យសត្វល្អិតអុជ មូសខាំឬចូលផ្ទះដូច៖ដេកដាក់មុងលាបថ្នាំបណ្តេញសត្វល្អិត ប្រើសំពត់ស្បៃរាំងទ្វារបង្អួច។ល។ ចាក់វ៉ាក់សាំង បង្ការជំងឺដល់កុមារតាមការកំណត់ និងប្រភេទវ៉ាក់សាំងដែលមាន ដើម្បីបង្កើនសមត្ថភាពបង្ការជំងឺ។ ពីព្រោះកុមារមានប្រព័ន្ធការពាររាងកាយខ្សោយ ងាយនឹងកើតជំងឺឬពេលមានជំងឺច្រើនតែធ្ងន់ធ្ងរ ម្ល៉ោះហើយត្រូវយកចិត្តទុកដាក់ឱ្យមែនទែន លើកកម្ពស់ប្រព័ន្ធភាពសុាំតាមរយៈអាហារូបត្ថម្ភការរស់នៅរត់លេង ដេកសម្រាកសមស្រប ប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត; ព្យាបាលនិងគ្រប់គ្រងបានល្អរាល់ប្រភេទជំងឺផ្សេងៗ តាមការណែនាំរបស់វេជ្ជបណ្ឌិត៕
ធូសឿង-លីសៀ