បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តកាម៉ាវ ទើបសហការជាមួយនឹងបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនទីក្រុងហូជីមិញ និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខណ្ឌហ្គយ៉ឹប (ទីក្រុងហូជីមិញ) រៀបចំកម្មវិធី “មនោសញ្ចេតនាព្រំដែន” នៅឃុំខាញ់តៀង ស្រុកអ៊ូមិញ ខេត្តកាម៉ាវ។ កម្មវិធី “មនោសញ្ចេតនាព្រំដែន” បានអប់រំអំពីប្រវេណីសាមគ្គី ស្នេហាជាតិ ស្មារតីជួយគ្នាទៅវិញទៅមក; កៀរគររាល់ប្រភពកម្លាំងក្នុងសង្គមដើម្បីគិតគូរដល់អ្នកក្រីក្រ អ្នកមានសគុណចំពោះបដិវត្តន៍និងគ្រួសារគោលនយោបាយ។ ឆ្លងតាមរយៈនោះ កសាងតំបន់ព្រំដែនរឹងមាំ និងកសាងយុទ្ធសាស្រ្តការពារព្រំដែនទូទាំងប្រជាជនរឹងមាំ៕
ជូនអាហារូបករណ៍ចំនួន៥០ចំណែក កង់២០គ្រឿង និងអំណោយ២០០ចំណែកដល់សិស្សា
នុសិស្សដែលជម្នះការលំបាករៀនសូត្របានល្អ។
យោងតាម៖ កាសែតកាម៉ាវ - បកប្រែ៖ សុផន