សម្ព័ន្ធយុវជនស្រុកចូវថាញ់ ខេត្តត្រាវិញ សហការជាមួយគណៈ ផ្នែកដែលជាប់ពាក់ព័ន្ធ ផ្សព្វផ្សាយនូវកម្មវិធី សកម្មភាពជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងដល់សមាជិកសម្ព័ន្ធយុវជន និងយុវជន អំពីផលប៉ះពាល់នៃគ្រឿងញៀន ជាសន្សឹមៗទប់ស្កាត់និងបង្រ្កាបបាបគ្រោះគ្រឿងញៀន។
នគរបាលស្រុកចូវថាញ់ ផ្សព្វផ្សាយបង្ការ ប្រឆាំងគ្រឿងញៀនដល់សមាជិក
សម្ព័ន្ធយុវជននៅវិទ្យាល័យវ៉ូវឌិញឡេវ។
បងស្រី ឡេមិញធឺ លេខាសម្ព័ន្ធយុវជនស្រុកចូវថាញ់ ឱ្យដឹង៖ “ក្នុងប៉ុន្មានឆ្នាំនេះ ស្ថានភាពបាបគ្រោះគ្រឿងញៀនក្នុងយុវជននៅលើភូមិសាស្រ្តស្រុកមានភាពស្មុគស្មាញ។ល។ ហេតុនោះ សម្ព័ន្ធយុវជនស្រុកចូវថាញ់ បានអនុវត្តវិធានការជាច្រើន ដើម្បីកាត់បន្ថយឱ្យនូវកម្រិតទាបបំផុតករណីសមាជិកសម្ព័ន្ធយុវជនញៀនគ្រឿងញៀន។ ចាប់ពីដើមឆ្នាំ ដំណើរការឃោសនាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់កម្មាភិបាល សមាជិកសម្ព័ន្ធយុវជន និងយុវជនក្នុងទូទាំងស្រុក។ ក្នុងនោះ ប្រមូលផ្តុំផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការ ប្រឆាំងគ្រឿងញៀន; បទបញ្ជាសេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; កម្មវិធី សេចក្តីសម្រេចចិត្តរបស់បក្ខភាគខេត្ត អំពីការបង្ការ ប្រឆាំងគ្រឿងញៀន និងបាបគ្រោះសង្គម។ សកម្មភាពឃោសនា ត្រូវបានចាត់តាំងផ្គួបបញ្ចូលជាមួយនឹងសកម្មភាពរបស់សម្ព័ន្ធយុវជន សមាគមក្រុមនាឱកាសពិធីបុណ្យទាន ឬក្នុងឱកាសចំណុចកំពូល ដូចជា៖ បុណ្យចូលឆ្នាំថ្មីវៀតណាម ខែយុវជន យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាល និងខែចំណុចកំពូលបង្ការប្រឆាំងគ្រឿងញៀនជាដើម។
អនុសេនីយ៍ឯក គឹមថាញយ៉ាន លេខាសាខាសម្ព័ន្ធយុវជននគរបាលស្រុកផ្សព្វផ្សាយបង្ការ ប្រឆាំងគ្រឿងញៀនដល់សមាជិកសម្ព័ន្ធយុវជននៅវិទ្យាល័យវ៉ូវឌិញឡេវ។
អនុវត្តផែនការខាងលើ ចាប់ពីដើមឆ្នាំមក មូលដ្ឋានសម្ព័ន្ធយុវជននានានៅក្នុងស្រុក បានផ្គួបបញ្ចូលការឃោសនា ផ្សព្វផ្សាយ និងអប់រំច្បាប់បាន៣៥លើក បង្កើតជាទម្លាប់ “រស់នៅនិងធ្វើការតាមរដ្ឋធម្មនុញ្ញនិងច្បាប់” ដោយមានសមាជិកសម្ព័ន្ធយុវជន ៣.០៧៦ លើកនាក់ចូលរួម។ សម្ព័ន្ធយុវជនស្រុកនៅទាំងសហការជាមួយនគរបាលស្រុក និងគណៈនាយកវិទ្យាល័យវ៉ូវឌិញឡេវ រៀបចំផ្សព្វផ្សាយច្បាប់បង្ការ ប្រឆាំងបាបគ្រោះសង្គមអំពីគ្រឿងញៀនដល់សមាជិកយុវជន ៦៥០ នាក់។
បងថាច់ង៉ុកសារី លេខាសាខាសម្ព័ន្ធយុវជនភូមិក្នក ឃុំសុងឡុក ឱ្យដឹង៖ “រៀងរាល់ឆ្នាំ សម្ព័ន្ធយុវជនស្រុកតែងរៀបចំបើកវគ្គហ្វឹកហ្វឺន បំណិនវិជ្ជាជីវៈសម្ព័ន្ធយុវជន សមាគម និងក្រុមផ្គួបបញ្ចូលជាមួយនឹងខ្លឹមសារផ្សព្វផ្សាយអំពីបង្ការប្រឆាំងគ្រឿងញៀន រកស៊ីផ្លូវភេទ HIV/AIDS។ ឆ្លងតាមរយៈការប្រជុំជាប្រចាំ សាខាសម្ព័ន្ធយុវជនតែងផ្គួបបញ្ចូលការឃោសនា និងអប់រំសមាជិកយុវជនសកម្មចលនាសាច់ញាតិ ក្នុងគ្រួសារនិងប្រជាជនកន្លែងស្នាក់នៅមិនប្រើប្រាស់ ឬស្តុកទុកគ្រឿងញៀន។ រៀងរាល់ឆ្នាំ សមាជិកសម្ព័ន្ធយុវជននៃសាខាសម្ព័ន្ធយុវជនបានចុះកិច្ចសន្យាមិនប្រព្រឹត្តបំពានច្បាប់”។
តាមប្រសាសន៍បងស្រីមិញធឺ ដើម្បីការងារបង្ការប្រឆាំងគ្រឿងញៀនក្នុងសមាជិកសម្ព័ន្ធយុវជនសម្រេចបានលទ្ធផលខ្ពស់ សម្ព័ន្ធយុវជនស្រុកចូវថាញ់ បន្តឃោសនា ផ្សព្វផ្សាយ និងអនុវត្តនូវទម្រង់បង្ការ ប្រឆាំងគ្រឿងញៀនជាច្រើនដល់មូលដ្ឋានសម្ព័ន្ធយុវជននានា រួមចំណែកញុាំងឱ្យស្រុកចូវថាញ់ជាសន្សឹមៗ កសាងបានបរិស្ថានគ្មានគ្រឿងញៀន៕
សើុងម៉ាល័យ-វិមាន