ជាមួយគោលលំនាំ “កាន់ដៃបង្ហាញការ” វិស្វករថាច់សេត បានផ្ទេរបច្ចេកទេសដល់កសិករអនុវត្តក្នុងវិស័យកសិកម្មលើភូមិសាស្ត្រស្រុកកូវកែ ខេត្តត្រាវិញ។
វិស្វករថាច់សេតចុះពិនិត្យស្រូវនៅឃុំហ្វាអឹង ស្រុកកូវកែ។
ជាង ២០ ឆ្នាំផ្សារភ្ជាប់នឹងការងារនៅដំណាក់ដាំដុះនិងការពាររុក្ខជាតិស្រុកកូវកែ (ដល់ឆ្នាំ២០២៣ បានប្តូរទៅជាមជ្ឈមណ្ឌលបច្ចេកទេសសេវាកម្មកសិកម្ម) វិស្វករ ថាច់សេត នៅភូមិត្បូងព្រែក ឃុំហ្វាអឹង បានមាមីងស្រឡាញ់រាប់អាន ហៅថា “វិស្វករវាលស្រែ”។ លោកថាច់សេត ឱ្យដឹង៖ “ជាមួយនឹងគោលលំនាំ “កាន់ដៃបង្ហាញការ” ខ្ញុំរួមជាមួយវិស្វករក្នុងដំណាក់ បានជួយណែនាំមាមីងកសិករ ឱ្យយល់ច្បាស់និងងាយស្រួលក្នុងការរកឃើញ មមាចត្នោត និងវិធានការបច្ចេកទេសដែលបានចែករំលែក ហ្វឹកហ្វឺនតាមក្រុម ឆ្លងតាមរយៈកម្មវិធី IPM ដូច្នេះ ស្រូវរដូវប្រាំងឆ្នាំ ២០០៣-២០០៤ កាត់បន្ថយការខូចខាត”។
វិស្វករថាច់សេត (ខាងស្តាំ) ចូលរួមកិច្ចប្រជុំក្រុមឯកទេសនៅមជ្ឈមណ្ឌល
បច្ចេកទេសសេវាកម្មកសិកម្មស្រុកកូវកែ។
យោងតាមប្រសាសន៍វិស្វករថាច់សេត ស្រុកកូវកែមានជនរួមជាតិខ្មែររស់នៅជាង ៣២% ក្នុងនោះ ភាគច្រើនគឺប្រកបរបរកសិកម្ម។ ក្នុងនាមជាកម្មាភិបាលបច្ចេកទេសម្នាក់ជាជនជាតិខ្មែរ គាត់មានភាពងាយស្រួលក្នុងការផ្ទេរបច្ចេកទេស ផ្សព្វផ្សាយនិងណែនាំកសិករងាយស្រួលទទួលយកអនុវត្តក្នុងភាពជាក់ស្តែង។ ទន្ទឹមនឹងនោះ គាត់នៅទាំងរួមជាមួយគណៈកម្មការវត្ត និងព្រះសង្ឃនៅតាមវត្តខ្មែរ ។ល។ ផ្សព្វផ្សាយអនុវត្តទម្រង់ល្អៗ និងហ្វឹកហ្វឺនបច្ចេកទេសពីការបង្ការ ទប់ស្កាត់រោគរាលដាល់លើពូជដំណាំដល់មាមីងកសិករ។
លោកឡឹមត្វឹងឡុង នាយករងមជ្ឈមណ្ឌលបច្ចេកទេសសេវាកម្មកសិកម្ម ឱ្យដឹង៖ “វិស្វករ ថាច់សេត តែងអនុវត្តសម្រេចល្អភារកិច្ច ខ្នះខ្នែងផ្សារភ្ជាប់នឹងមូលដ្ឋាន រួមនឹងបងប្អូនក្នុងក្រុមបច្ចេកទេស ណែនាំកសិករក្នុងដំណើរការអនុវត្តឯកទេសបានទាន់ពេល។ គាត់រួសរាយ និងមានស្មារតីគោរពច្បាប់និងមានការទទួលខុសត្រូវខ្ពស់ក្នុងការងារ។ បច្ចុប្បន្ន វិស្វករថាច់សេត ត្រូវបានចាត់ឱ្យទទួលបន្ទុកនៅឃុំផុងភូ ផុងថាញ់ តាមង៉ាយ ហ្វាអឹង។ ទន្ទឹមនឹងការផ្សព្វផ្សាយបច្ចេកទេសតាមរយៈកិច្ចប្រជុំក្រុមក្នុងសហគមន៍ វិស្វករថាច់សេត នៅទាំងពិគ្រោះដោយផ្ទាល់ដល់កសិករប្រមាណ ២០ នាក់ក្នុងមួយខែម្តងលើផ្នែកដាំដុះ”៕
សើុងម៉ាល័យ-មុនី