មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

20/05/2024 - 15:30

តឹង​សើុង​ផ្លាស់​ប្តូរ​មុខ​មាត់

មុន​នេះ​ឃុំ​តឹង​សើុង​ ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ​ ជា​ឃុំ​លំ​បាក មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ។ ដោយ​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​និង​កម្ម​វិធី គម្រោង​ផ្សេងៗ​ទៀត ឃើញ​ថា​ជីវ​ភាព​ប្រ​ជា​ជន​ត្រូវ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

អាស្រ័យ​ដោយ​ការ​កសាង​ជន​បទ​ថ្មី ទើប​ផ្លូវ​ជន​បទ​នៅ​ភូមិ​បឹង ត្រូវ​បាន​វិនិយោគ​
កសាងធំទូលាយ ប្រជាជនសាទររីករាយ។

នៅ​តឹង​សើុង​ភាព​ផ្លាស់​ប្តូរ​ធំ​បំ​ផុត​នោះ គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​បាន​វិនិ​យោគ​ព្រមៗ​គ្នា ដូច្នេះ​ងាយ​ស្រួល​ដល់​ប្រ​ជា​ជន​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច។ ទន្ទឹម​នឹង​គោល​នយោ​បាយ ឧបត្ថម្ភ​របស់​រដ្ឋ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​នៅ​ទី​នេះ​និយាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក។ ពិសេស ទម្រង់​កាត់​បន្ថយ​ភាព​ក្រីក្រ បាន​ជួយ​មាមីង​ផ្លាស់​ប្តូរ​របៀប​គិត របៀប​ធ្វើ ហ៊ាន​វិនិយោគ​ក្នុង​ការ​ផលិត អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​រចនា​សម្ព័ន្ធ​ក្នុង​រដូវ​កាល ធ្វើ​ពិពិធ​កម្ម​ដំ​ណាំ​ដាំ​ដុះ ចិញ្ចឹម​សត្វ បង្កើន​ទិន្ន​ផល​សម្រេច​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។

លោក​គឹម​សឹង នៅ​ភូមិ​ដូង​ជ្រំ ឱ្យដឹង៖ “ប៉ុន្មាន​ឆ្នាំ​មក​នេះ អា​ស្រ័យ​មាន​កម្ម​វិធី​កសាង​ជន​បទ​ថ្មី ទើប​ផ្លូវ​ជន​បទ​នៅ​ទី​នេះ​បាន​កសាង​រួច​រាល់ រដ្ឋ​ចលនា​ប្រ​ជា​ជន​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម មាន​ប្រ​សិទ្ធ​ភាព ដូច្នេះ​ជីវ​ភាព​ប្រ​ជា​ជន​គ្រាន់​បើ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ កសិករ​មិន​អល់​អែក​ក្នុង​ការ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ក្នុង​ការ​ដាំ​ដំ​ណាំ មាន​ដូច៖ ឪឡឹក ត្រ​សក់ ម្ទេស ម្រះ សណ្ដែក​ដីជា​ដើម។ សូម្បី​តែ​រដូវ​វស្សា​ក៏​ដាំ​ដោយ​ការ​ប្រើ​ផ្ទាំង​កម្រាល​កសិ​កម្ម មិន​ត្រឹម​តែ​ផ្តល់​ទិន្ន​ផល​ខ្ពស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លក់​បាន​តម្លៃ​ខ្ពស់​ទៀត​ផង។ រដូវ​ដំ​ណាំ​កន្លង​ហើយ  គ្រួ​សារ​ខ្ញុំ​ដាំ​ឪឡឹក​៤កុង ឈ្មួញ​ទិញ​ក្នុង​តម្លៃ ៥.០០០ ​ដុង​ក្នុង​ ១​ គីឡូ​ក្រាម ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់​ចំ​ណេញ​ជាង ២០ លាន​ដុង” ។

លោក ត្រឹង​វ៉ាន់​ដុង ប្រ​ធាន​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​សើុង ឱ្យ​ដឹង៖ “ឃុំ​តឹង​សើុង បាន​ដូច​សព្វ​ថ្ងៃ​នេះ គឺ​អា​ស្រ័យ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន។ ប៉ុន្តែ​សំ​ខាន់​ជាង​នេះ គឺ​ក្រៅ​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី ឃុំ​នៅ​ទាំង​ប្រើ​ប្រាស់​ប្រ​ភព​ទុន​បាន​ល្អ ជាក់​ស្ដែង​គឺ​ទុន​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ដំ​ណាក់​កាល​ឆ្នាំ ២០២១​-២០៣០ ដំ​ណាក់​កាល I ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៥ យោង​តាម​សេចក្តី​សម្រេច​លេខ ១៧១៩/QĐ​-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល បាន​រួម​ចំ​ណែក​ក្នុង​ការ​លុប​បំ​បាត់​ភាព​ក្រីក្រ​នៅ​តំបន់​ជន​រួម​ខ្មែរ​រស់​នៅ។ បច្ចុប្បន្ន ឃុំ​សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី អត្រា​គ្រួសារ​ក្រី​ក្រ​នៅ​ត្រឹម​តែ ១,៤៤%; ប្រាក់​ចំ​ណូល​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​សម្រេច ៥៦,២ លាន​ដុង/​ម្នាក់​/ឆ្នាំ។ ឃុំ​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​កសាង​សម្រេច​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ នៅ​ចុង​ឆ្នាំ ២០២៤ នេះ។ ក្រៅ​ពី​នេះ​ជា​មួយ​នឹង​គោល​លំ​នាំ “រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ” មា​មីង​ក្នុង​ឃុំ​ថែម​ទាំង​សកម្ម​ចូល​រួម​បរិច្ចាគ​ដី ដើម​ឈើ​និង​ដំ​ណាំ​សម្រាប់​កសាង​ផ្លូវ​ជន​បទ បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​នៅ​ភូមិ​ភាគ៕

                           សឺន​ម៉ា​ល័យ-ទីទុយ

ចែករំលែកអត្ថបទ