កីឡា - ទេសចរណ៍ ទេសចរណ៍

13/05/2024 - 15:52

ការ​ប្រ​កួត​ប្រ​ណាំង​ដ៏​ទាក់​ទាញ​

ក្នុង​ប៉ុន្មាន​ជុំ​ចុង​ក្រោយ​នៃ​ការ​ប្រ​កួត​ពាន​រង្វាន់​ English Premier League រដូវ​កាល​ ២០២៣ - ២០២៤ កំ​ពុង​តែ​ទាក់​ទាញ​អា​រម្មណ៍​យ៉ាង​ខ្លាំង​ ពី​ព្រោះ​ការ​ប្រ​កួត​ប្រ​ណាំង​របស់​ក្រុម​ទាំង​៣ មក​ពី​ទី​ក្រុង​ចំ​នួន​៣​គឺ៖ ក្រុង​ Liverpool  ក្រុង​ London និង​ Manchester។​

Arsenal កំ​ពុង​ឆ្ពោះ​ទៅ​រក​ពាន​ជើង​ឯក​។​ រូប​៖ Internet

មិន​មែន​ដល់​រដូវ​កាល​នេះ​ ទើប​ពាន​រង្វាន់​ English Premier League មាន​ភាព​ទាក់​ទាញ​អា​រម្មណ៍​នោះ​ទេ​ គឺការ​ប្រ​កួត​ស្ទើរ​តែ​ទាំង​អស់​នៃ​ពាន​រង្វាន់​បាល់​ទាត់​ដ៏​ល្បី​ល្បាញ​បំ​ផុត​របស់​ប្រ​ទេស​អង់​គ្លេស​ តែង​ទាក់​ទាញ​ទស្ស​និក​ជន​យ៉ាង​ច្រើន​កុះ​ករ​នៅ​លើ​ពិភព​លោក​។​ មូល​ហេតុ​មួយ​ក្នុង​ចំ​ណោម​មូល​ហេតុ​ធ្វើ​ឱ្យ​ពាន​រង្វាន់​ប្រ​កួត​នៅ​ប្រ​ទេស​អង់​គ្លេស​បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ក្រៅ​ប្រ​ទេស​ គឺដោយ​សារ​តែ​ម្ចាស់​ក្លឹប​បាន​ចំ​ណាយ​ថវិកា​ដ៏​សន្ធឹក​សន្ធប់​ដើម្បី​ទិញ​កីឡា​ករ​កំ​ពូល​ៗ​លំ​ដាប់​ពិភព​លោក​មក​ប្រ​កួត​។​ ម្យ៉ាង​ទៀត​ ប្រ​ជា​ជន​អង់​គ្លេស​ចូល​ចិត្ត​បាល់​ទាត់​ណាស់​ ពួក​គាត់​ជា​អ្នក​គាំ​ទ្រ “តពូជ​” ដ៏​ស្មោះ​ត្រង់​របស់​ក្លឹប។​ ដូច្នេះ​ហើយ​ បាន​ជា​ការ​ប្រ​កួត​ស្ទើរ​តែ​ទាំង​អស់​នៃ​ពាន​រង្វាន់​ Premier League គឺ​អ្នក​គាំ​ទ្រ​មក​ទស្សនា​ច្រើន​តាន់​តាប់ ដោយ​មិន​សល់​កៅ​អី​ហើយ​សំ​ឡេង​ស្រែ​កហ៊ោ​ពី​លើ​វេទិកា​យ៉ាង​កង​រំពង។​ នៅ​ប្រ​ទេស​អង់​គ្លេស​ទស្ស​និក​ជន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ ដើម្បី​បង្កើត​ភាព​ជោគ​ជ័យ​ដល់​ការ​ប្រ​កួត​នៃ​ពាន​រង្វាន់​នេះ​ ។​ រៀប​រាប់​ដូច​ខាង​លើ​ ដើម្បី​បញ្ជាក់​ឱ្យ​ឃើញ​ថា​ សម្ពាធ​របស់​កីឡា​ករ​និង​គ្រូ​បង្វឹក​ក្នុង​រដូវ​កាល​នីមួយ​ៗ​គឺធំ​ណាស់​។​ រឿង​ដែល​ត្រូវ​បណ្តេញ​ចោល​ខណៈ​ពេល​ការ​ប្រ​កួត​ ទើប​ចាប់​ផ្តើម​ឬ​ទើប​ដើរ​បាន​មួយ​កំ​ណាត់​ផ្លូវ​ ដោយ​សារ​លទ្ធ​ផល​មិន​បាន​ល្អ​ តែង​កើត​ឡើង​ជា​ប្រ​ក្រតី​នៅ​ប្រ​ទេស​អង់​គ្លេស។​

ទោះ​បីដូច្នោះ​ក្តី​ក្នុង​ការ​ប្រ​កួត​ប្រ​ណាំង​របស់​ក្រុម​ Arsenal - Liverpool - Manchester City ឆ្នាំ​នេះ​ គ្រូ​បង្វឹក​ទាំង​បី​ក្រុម​ មាន​អតីត​ភាព​ក្នុង​ក្រុម​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​ ក្នុង​នោះ​ មាន​ការ​ប្រ​កួត​ប្រ​ណាំង​ដណ្តើម​ពាន​ដ៏​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​រវាង​មិត្ត​ភក្តិ​២​នាក់​គឺ Pep Guardiola របស់​ក្លឹប​មេឃ​ខៀវ​ (Manchesrer City) និង​ Arteta របស់​ក្លឹប​កាំ​ភ្លើង​ធំ​ (Arsenal)។​ គ្រូ​បង្វឹក​ទាំង​ ២​រូប​នេះ​ ជា​ជន​ជាតិ​អេស្ប៉ាញ។​ មុន​ពេល​ធ្វើ​គ្រូ​បង្វឹក​ក្លឹប​កាំ​ភ្លើង​ធំ​ គ្រូ​បង្វឹក​ Arteta ធ្លាប់​ធ្វើ​ជា​ជំ​នួយ​ការ​ដល់​ Pep នៅ​ក្លឹប​មេឃ​ខៀវ​ដែរ​។​ បេក្ខ​ភាព​ក្រៅ​ពី​នោះ​គឺ ក្រុម​ Liverpool។​ តាំង​ពី​ដើម​រដូវ​កាល​មក​ ក្រុម​ Liverpool របស់​គ្រូ​បង្វឹក​ Klopp ពិត​ជា​មិន​លេច​ធ្លោ​ទេ​ ប៉ុន្តែ​ពួក​គាត់​បាន​បោះ​ជំ​ហាន​បន្តិច​ម្តង​ៗ​ ដោយ​សន្សំ​សំ​ចៃ​ពិន្ទុ​គ្រប់​គ្រាន់​ដើម្បី​ប្រ​ជែង​ដណ្តើម​ជើង​ឯក។​ គ្រូ​បង្វឹក​ Klopp ក៏​កំ​ពុង​ព្យា​យាម​ដណ្តើម​ជើង​ឯក​ ដោយ​បន្សល់​ទុក​នូវ​ចំ​ណាប់​អា​រម្មណ៍​ដ៏​ល្អ​ ពី​ព្រោះ​គាត់​ទើប​តែប្រ​កាស​ចាក​ចេញ​ពី​ក្រុម​ Liverpool បន្ទាប់​ពី​រដូវ​កាល​នេះ​ចប់។​

មិន​ទាន់​អាច​និយាយ​បាន​ថា​ក្រុម​ណា​មាន​ប្រៀប​ជាង​នៅ​ក្នុង​ការ​ប្រ​កួត​នៅ​ឡើយ​ ព្រោះ​ថា​ បច្ចុប្បន្ន​ក្រុម​នីមួយ​ៗ​គម្លាត​ពិន្ទុ​គ្នា​តែ​១ពិន្ទុ​ប៉ុណ្ណោះ​ ខណៈ​ពេល​ដែល​ការ​ប្រ​កួត​នៅ​សល់​ដល់​៣​ជុំ​ទៀត​។​ នៅ​ក្នុង​ការ​ប្រ​កួត​ដែល​នៅ​សល់​ ប្រ​សិន​បើក្រុម​ Arsenal ជួប​នឹង​ក្រុម​បិ​សាច​ក្រ​ហម​ Manchester United ឯក្រុម​មេឃ​ខៀវ​ និង​ក្រុម​ហង្សក្រហម​ Liverpool នឹង​មាន​ឧបសគ្គ​មិន​តិច​ដែរ​ ពេល​ជួប​នឹង​ Tottenham ។​ អ្នក​គាំ​ទ្រ​និយាយ​សប្បាយ​លេង​ថា​ ក្នុង​មួយ​ថ្ងៃ​ដែល​ក្រុម​មាន់​ខ្នាយ​មាស​ប្រ​កួត​បាន​ល្អ​ គឺ “មាន់​ខ្នាយ​មាស​” Tottenham អាច​បំ​បាក់​រាល់​ដៃ​គូទាំង​អស់។​

ដូច្នេះ​ បាន​ជា​ថា​ក្រុម​ណា​នឹង​ទទួល​ពាន​ជើង​ឯក​ English Premier League នៅ​ឆ្នាំ​ ២០២៤ នៅ​តែជា​អាថ៌​កំ​បាំង​នៅ​ឡើយ​។​ ការ​ប្រ​កួត​ដណ្តើម​ពាន​ជើង​ឯក​នឹង​បន្ត​ដល់​វគ្គ​ចុង​ក្រោយ​នៃ​រដូវ​កាល​នេះ​ ប្រ​សិន​បើ​ក្រុម​ទាំង​បី នៅ​តែ “យក​ឈ្នះ​” ២ប្រ​កួត​ទៀត​នោះ​៕​

                                      ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ