វិហារក្វាងថាញ គឺជាទីតាំងទេសចរណ៍បែបជំនឿសាសនាទាក់ទាញភ្ញៀវទេសចរពេលមកកាន់ហាណូយ។ ពីព្រោះទីនេះគឺជាវិហារមួយក្នុងចំណោមវិហារដ៏សក្តិសិទ្ធិទាំង៤ ការពារព្រះរាជវាំង ថាំងឡុង ដែលជានិមិត្តរូបនៃវប្បធម៌បែបជំនឿសាសនារបស់រាជធានីបុរាណ។
រូបភាពមួយចំនួននៃវិហារក្វាងថាញ។
វិហារក្វាងថាញ នៅមានឈ្មោះហៅថា វិហារត្រឹងវ៉ូវ ស្ថិតនៅត្រង់ជ្រុងផ្លូវថាញនៀង និងក្រុងក្វាងថាញ បែរមុខឆ្ពោះទៅបឹង ហូតី។ តាមកំណត់ត្រាសិលាចារិក វិហារក្វាង ថាញ មានឈ្មោះពិតថា ត្រឹងវ៉ូវក្វាង ត្រូវបានកសាងឡើងក្នុងរជ្ជកាលស្តេច លីថាយតោ (ក្នុងឆ្នាំ១០១០ ដល់ឆ្នាំ១០២៨) គោរពបូជាថាញ ហ្វៀងថៀងត្រឹងវ៉ូវ ដែលជាព្រះអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំងបួនអង្គការពារទិសទាំងបួននៃរាជវាំងថាំងឡុង។ វិហារក្វាងថាញ រក្សាការពារនៅទិសខាងជើង។ វិហារនេះត្រូវបានជួសជុលឡើងវិញជាច្រើនសា លុះដល់ឆ្នាំ១៩៦២ បានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ ដោយមានតម្លៃប្រវត្តិសាស្រ្ត វប្បធម៌ និងជំនឿសាសនាជាច្រើនត្រូវបានអភិរក្ស។
បច្ចុប្បន្ន វិហារក្វាងថាញ នៅតែជាកន្លែងដែលសកម្មភាពជំនឿសាសនា វប្បធម៌ របស់ប្រជាជនហាណូយដដែល។ ក្នុងឱកាសនិទាឃរដូវ ភ្ញៀវទេសចរតែងមកបន់ស្រន់សុំសេចក្តីសុខ ពីព្រោះតម្លៃនៃជំនឿបានដក់ជាប់ក្នុងចិត្តប្រជាជនហាណូយនិយាយដោយឡែកនិងប្រជាជនទូទាំងប្រទេសនិយាយរួម។ ដ្បិតតម្លៃនៃជំនឿមានអត្ថន័យដ៏ពិសិដ្ឋក្នុងការការពារភាពសុខសាន្តដល់ប្រជាជនដែលអាទិទេពថាញវ៉ូវបាននាំមក រួចក៏ធ្វើឱ្យភ្ញៀវទេសចរបរទេសជាច្រើនមកស្វែងយល់ផងដែរ។ នៅទីនេះនៅទាំងមានភាពល្បីល្បាញដោយស្ថាបត្យកម្មដ៏ពិសេស និងរូបសំណាកសាងពីស្ពាន់ដ៏ប្រណិតជាច្រើនផងដែរ បង្ហាញពីលក្ខណសិល្បៈតឹងរុឹងនិងទន់ភ្លន់របស់សាសនាតាវ ដែលជាសម្បត្តិជាតិ។ លេចធ្លោបំផុតគឺរូបសំណាកក្វាងត្រឹងវ៉ូវ ត្រូវបានសិតឡើងនៅឆ្នាំ ១៦៧៧ មានទម្ងន់៤តោន គួរគោរពនិងស្ញប់ស្ញែង ប៉ុន្តែមានភាពស្និទ្ធស្នាល។ ជាមួយនឹងទីតាំងដីដ៏ល្អ មានដើមឈើធំៗជាច្រើនបរិយាកាសនៅទីនេះមានភាពបុរមបុរាណស្រឡះស្រឡំជាទីគោរព ម្ល៉ោះហើយវិហារក្វាងថាញ តែងជាគោលដៅមិនអាចខ្វះបានពេលភ្ញៀវទេសចរមកកាន់ហាណូយ។
មកកាន់ទីនេះ ភ្ញៀវទេសចរនឹងបានស្តាប់រឿងនិទានជាច្រើនអំពីវិហារនេះ។ នោះគឺពេលដែលអាទិទេពត្រឹងវ៉ូវ កម្ចាត់ព្រាយបិសាច ការពារអ្នកភូមិ និងរឿងព្រេងអំពីកម្ចាត់បិសាចកញ្ជ្រោងកន្ទុយប្រាំបួន។ល។ ដើម្បីបង្ហាញពីការដឹងគុណ ប្រជាជនបានសង់វិហារមួយគោរពបូជាអាទិទេពនៅត្រង់វិហារដែលគាត់ប្រតិបត្តិធម៌ រួចដាក់ឈ្មោះថា ត្រឹងវ៉ូវក្វាង។ ជាមួយនឹងដំណើរការប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ វិហារក្វាងថាញក៏បានបញ្ចូលទៅក្នុងបទចម្រៀងប្រជាប្រិយផងដែរ៖ “ខ្យល់បក់មែកឫស្សីរេរាំ។ សំឡេងជួងត្រឹងវ៉ូវ មាន់រងាវថ-សឿង។ សំឡេងជួងត្រឹងវ៉ូវ គឺជាសូរសំឡេងជួងបន្លឺឡើងពីវិហារក្វាងថាញនោះឯង”៕
ហាថាញ-វិមាន