ពួកគាត់គឺប្រជាជនកំពុងរស់នៅតាមខ្សែបន្ទាត់ព្រំដែនហាតៀង ខេត្តគៀងយ៉ាង បានរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមជាមួយកងកម្លាំងរដ្ឋអំណាច គ្រប់គ្រងការពាររឹងមាំអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ កសាងព្រំដែនសន្តិភាពស្ថិរភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។
បងស្រីធីឡង (ឈរទីពីររាប់ពីឆ្វេង) សំណេះសំណាលជាមួយប្រជាជនក្នុងភូមិស្រុក ដើម្បីចលនាអនុវត្តរាល់ការកំណត់របស់ភូមិស្រុក។
តួយ៉ាងដូចបងស្រី ធីមីឡង - ជនជាតិខ្មែរភូមិកំណើតនៅស្រុកចូវថាញ់។ ដោយជីវភាពគ្រួសារខ្វះខាត អាយុ១២ឆ្នាំ បងស្រីបានទៅតំបន់ព្រំដែនហាតៀង ធ្វើការឈ្នួលនៅមូលដ្ឋានប្រមូលទិញផលសមុទ្រដើម្បីចិញ្ចឹមជីវិត។ ឆ្នាំ១៩៩០ បងស្រីបានសុំឈើនិងស្លឹកសង់ខ្ទមបណ្តោះអាសន្ននៅតាមបន្ទាត់ព្រំដែន (ចន្លោះបង្គោលព្រំដែនលេខ៣១៣ និងលេខ ៣១៤) ដើម្បីរស់នៅ។ អស់រយៈពេលជាង៣០ ឆ្នាំ ប្រកបរបរលក់ដូរនៅតំបន់ព្រំដែន គ្រួសារបងស្រីក្លាយជាពលរដ្ឋឆ្នើមនៅមណ្ឌលសាសៀ សង្កាត់មីឌឹក។
បងស្រីឡង ឱ្យដឹង៖ កាលពីមុន តំបន់នេះគឺជាថ្លុកទំនាបមិនទាន់មានផ្លូវបេតុង និងដើមឈើដូចសព្វថៃ្ងទេ។ រដូវភ្លៀង តំបន់នេះលិចទឹកគ្មានសល់ ត្រូវធ្វើដំណើរទៅមកដោយក្បូន។ ទោះបីជីវភាពក្រលំបាកក៏ពិតមែន ប៉ុន្តែនៅពេលកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនត្រូវការចូលមកតាមភូមិស្រុកផ្សព្វផ្សាយ ឬក៏ទៅត្រួតពិនិត្យតាមទីតាំងបង្គោលព្រំដែន បងស្រីតែងប្រើក្បូនដែលច្នៃដោយខ្លួនឯងជូនដំណើរកម្មាភិបាល យុទ្ធជនធ្វើដំណើរទៅ។ ក្រុមត្រួតពិនិត្យ ក្រុមអ្នកកាសែតចុះមកទីនេះ ចង់ធ្វើដំណើរទៅកាន់ចុងប៉ូចព្រំដែន ជាប់ព្រំប្រទល់ដីគោករវាងវៀតណាម-កម្ពុជា សុទ្ធតែពឹងបងស្រីនាំផ្លូវទាំងអស់។
អ្នកស្រីង៉ុងលីម ប្រធានសមាគមសហព័ន្ធនារីសង្កាត់មីឌឹក ឱ្យដឹង៖ “បងស្រីឡង គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកនារីដែលសកម្មបំផុតនៅមណ្ឌលសាសៀ។ ដោយសាររស់នៅតាមខ្សែបន្ទាត់ព្រំដែនយូរឆ្នាំ យល់ច្បាស់ទំនៀមទម្លាប់ ជំនឿរបស់ជនរួមជាតិខ្មែរ គ្រួសាររកស៊ីសុចរិតស្មោះត្រង់ ម្ល៉ោះហើយបងស្រីតែងបានបងប្អូននារីលើភូមិសាស្ត្រគោរពរាប់អានជានិច្ច។ នៅពេលបងស្រីចូលរួមផ្សព្វផ្សាយ ចលនា គឺបងប្អូននារីស្តាប់និងធ្វើតាមជានិច្ច”។
អ្នកមីងណុបឡែ នៅក្រុមលេខ១០ មណ្ឌលសាសៀ បើកហាងភេសជ្ជៈជាលក្ខណៈគ្រួសារ។ ប្តីប្រពន្ធអ្នកមីងធ្វើការឈ្នួលចិញ្ចឹមជីវិត និងចិញ្ចឹមកូនៗរៀនសូត្រផង។ ប៉ុន្តែនៅពេលដឹងថាកម្មាភិបាល យុទ្ធជនការពារព្រំដែន រណសិរ្ស អង្គការមហាជនខ្ចីផ្ទះអ្នកមីងធ្វើជាកន្លែងរៀបចំប្រជុំប្រជាជន អ្នកមីងឆ្លៀតពេលលៃលកកិច្ចការដើម្បីមកទទួលរៀបចំតុកៅអី។ ឆ្នាំ២០២៣ អ្នកមីងត្រូវបានភូមិស្រុក តែងតាំងជាសមាជិកក្រុមនារីការពារព្រំដែនបង្គោលឡាក់។
ចំណែកពូចៅចាយ អាយុជាង៥០ឆ្នាំ ត្រូវបានរដ្ឋអំណាចនិងប្រជាជនទំនុកចិត្តតែងតាំងធ្វើជាប្រធានក្រុមលេខ៩ មណ្ឌលមីឡោ។ ពូជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលសកម្មចូលរួមកសាងជនបទថ្មីនៅសង្កាត់មីឌឹក។ ផ្ទះពូនៅក្បែរបន្ទាត់ព្រំដែន គ្មានដីបង្កបង្កើនផល ប្តីប្រពន្ធពូដើរធ្វើការឈ្នួលចិញ្ចឹមជីវិត។ ប៉ុន្តែនៅពេលភូមិភាគត្រូវការកម្លាំងដើម្បីធ្វើផ្លូវ សង់ផ្ទះ ប្រមូលសំរាមគឺលោកពូជាអ្នកចូលរួមមុនគេ៕
យោង៖ កាសែតគៀងយ៉ាង- លីសៀ