រយៈពេលកន្លង ការងារកសាងកងជួរកម្មាភិបាលជនជាតិខ្មែរក្នុងប្រព័ន្ធនយោបាយ ត្រូវបានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចនិងភូមិភាគនានានៅណាមបូ យកចិត្តទុកដាក់ដឹកនាំ ចង្អុលការអនុវត្តនិងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ល។
បណ្ដាខេត្តនានានៅណាមបូ តែងយកចិត្តទុកដាក់កសាងនិងលើកកម្ពស់កម្រិតវិជ្ជា
ដល់កម្មាភិបាលជនជាតិខ្មែរ។ ក្នុងរូបថត៖ ជូនវិញ្ញាបនបត្រដល់សិក្ខាកាមថ្នាក់គម្រោងការ
បណ្តុះបណ្តាលភាសាខ្មែរឆ្នាំ២០២៣ ជូនកម្មាភិបាល បុគ្គលិក អ្នករដ្ឋការខេត្តសុកត្រាំង។
រូបថត៖ លីធាន
ខេត្តអាងយ៉ាង មានជនរួមជាតិភាគតិច រស់នៅប្រមាណ៥,២%។ ក្នុងនោះ ភាគច្រើនជាជនរួមជាតិខ្មែរ ស្រូបអត្រា៤%នៃចំនួនប្រជាជនទូទាំងខេត្ត។ លោកចៅអាន អនុប្រធានគណៈជនជាតិខេត្តអាងយ៉ាង ឱ្យដឹង៖ រយៈពេលកន្លង ខេត្តតែងយកចិត្តទុកដាក់ដល់ការកសាងកងជួរកម្មាភិបាលជនជាតិខ្មែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការភារកិច្ចនយោបាយ។ គ្រប់មន្ទីរ គណៈ ផ្នែកដែលពាក់ព័ន្ធនិងភូមិភាគនានាលើភូមិសាស្ត្រខេត្ត តែងបង្កលក្ខណៈឱ្យកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិខ្មែរលើកកម្ពស់កម្រិតវិជ្ជាជំនាញវិជ្ជាជីវៈ ចូលរួមវគ្គសិក្សាទ្រឹស្តីនយោបាយកម្រិតបឋម កម្រិតមធ្យមនិងជាន់ខ្ពស់។ ពិសេស នៅឃុំនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ ខេត្តរៀបចំចាត់ចែងឱ្យមានកម្មាភិបាលស្នូលជាជនជាតិខ្មែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការភារកិច្ចនយោបាយ។ល។ មកទល់ពេលនេះ ទូទាំងខេត្តមានកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិខ្មែរជាង១.០៧០នាក់ ស្រូបអត្រាប្រមាណ ២៨% នៃចំនួនកម្មាភិបាល បុគ្គលិក អ្នករដ្ឋការទូទាំងខេត្ត។
មិនត្រឹមតែខេត្តអាងយ៉ាងប៉ុណ្ណោះ យោងតាមគណៈកម្មាធិការជនជាតិ រយៈពេលកន្លង ការកសាងកងជួរកម្មាភិបាលជាជនជាតិខ្មែរក្នុងប្រព័ន្ធនយោបាយ ត្រូវបានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចនិងភូមិភាគនានាយកចិត្តទុកដាក់ដឹកនាំ ចង្អុលការអនុវត្ត។ ជាពិសេស មានភូមិភាគជាច្រើននៅទាំងប្រកាសដាក់ចេញសេចក្តីសម្រេច សេចក្តីសន្និដ្ឋាន ដើម្បីបង្កើនការដឹកនាំរបស់បក្សចំពោះជនរួមជាតិភាគតិច ក្នុងនោះ មានជនរួមជាតិខ្មែរ។ ជាក់ស្តែង ដូចជាគណៈកម្មាធិការបក្សខេត្តសុកត្រាំង បានប្រកាសឱ្យប្រើសេចក្តីសម្រេចលេខ ១១-NQ/TU ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីបង្កើនការដឹកនាំរបស់បក្ខភាគសម្រាប់ការងារនៅតំបន់ជនរួមជាតិភាគតិច គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង បានចេញសេចក្តីសន្និដ្ឋានលេខ ៣៧-KL/TU ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៤ ស្តីពីគម្រោង “ពង្រឹងនិងលើកកម្ពស់គុណភាពប្រព័ន្ធនយោបាយនៅមូលដ្ឋាន តំបន់ដែលមានសាសនានិងជនរួមជាតិរស់នៅកុះករដល់ឆ្នាំ២០២០”។ល។
លោកណុងក្វឹកតឹង អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ គូសបញ្ជាក់៖ ប្រព័ន្ធនយោបាយនៅមូលដ្ឋានតំបន់ជនជាតិភាគតិចនិយាយរួម និងតំបន់ជនរួមជាតិខ្មែរនិយាយដោយឡែក ត្រូវបានពង្រឹងគ្រប់ជ្រុងជ្រោយ។ ការងារពង្រីកបក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកអង្គការមហាជនជាជនជាតិខ្មែរ ត្រូវបានយកចិត្តទុកដាក់ផ្ដើមពីនោះ ទាំងបរិមាណភាពនិងគុណភាព ត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ”។ យោងតាមស្ថិតិបឋមរបស់ភូមិភាគនានានៅណាមបូ ឆ្នាំ២០១៨ ទូទាំងតំបន់មានបក្ខជនជាជាតិខ្មែរប្រមាណ២១.៤៧៥ នាក់ ស្រូបអត្រា៣,១៤% បើប្រៀបនឹងចំនួនបក្ខជនទូទាំងតំបន់។ ដល់ឆ្នាំ២០២៣ តួលេខនេះបានកើនឡើងជាលំដាប់ បក្ខជនជាជនជាតិខ្មែរមានជាង២៥.៣២៥នាក់ ស្រូបអត្រា ៣,៤៥% កើនឡើងជាង៣.៨៥០នាក់។ សមាជិកសមាគមកសិករគ្រប់លំដាប់ថ្នាក់ជាជនជាតិខ្មែរ នៅឆ្នាំ២០១៨ មានប្រមាណ១១៤.៧១០ នាក់ ដល់ឆ្នាំ២០២៣ មានជាង១២៧.៦១៥ នាក់។
យោងតាមប្រសាសសន៍លោក ណុងក្វឹកតឹង ឆ្លងតាមរយៈនៃការបណ្តុះបណ្តាល បំពាក់បំប៉ន កម្មាភិបាល បក្ខជនជាជនជាតិខ្មែរមានការវិវឌ្ឍន៍ខ្លួនជាបណ្តើរៗ ត្រូវបានរៀបចំចាត់ចែងឱ្យកាន់តំណែងសំខាន់ៗក្នុងស្ថាប័នបក្ស រដ្ឋអំណាច អង្គការមហាជននៅមូលដ្ឋាន។ ការរៀបគម្រោង ការបណ្តុះបណ្តាល បំពាក់បំប៉ន តែងតាំងរៀបចំប្រើប្រាស់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិខ្មែរក្នុងរយៈពេលកន្លង ក៏បានគណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់អនុវត្តជាប្រចាំ។ ក្រៅពីនោះ ភូមិភាគនានាថែមទាំងយកចិត្តទុកដាក់ដល់ការងារបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សាសម្រាប់កម្មាភិបាលជនជាតិខ្មែរ ដើម្បីលើកកម្ពស់កម្រិតវិជ្ជាជំនាញវិជ្ជាជីវៈ សំដៅឆ្លើយតបតាមបទដ្ឋាន តួនាទី មុខតំណែង បង្កប្រភពរៀបគម្រោងកម្មាភិបាលក្នុងស្ថានភាពថ្មី៕
ថាញឡុង-មុនី