ក្រុងកឹងធើ រៀបចំពិធីជួបជុំអំណរអនុស្សាវរីយ៍ ៤៩ ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥-៣០/៤/២០២៤) ទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ឧសភា; ៧០ ឆ្នាំទិវាជ័យជំនះដៀងបៀងភូ (០៧/៥/១៩៥៤-០៧/៥/២០២៤) និងអំណរ ១៣៤ ឆ្នាំទិវាខួបកំណើតរបស់លោកប្រធានហូជីមិញ (១៩/៥/១៨៩០-១៩/៥/២០២៤)។
សិល្បៈសម្ដែងស្វាគមន៍ពិធីជួបជុំ។ រូបថត៖ អាញយុង
ក្នុងពិធីជួបជុំនេះ ថ្នាក់ដឹកនាំក្រុងកឹងធើ បានសង្កត់ធ្ងន់ថា៖ មុននេះ ៤៩ ឆ្នាំក្រោមការដឹកនាំដ៏ស្វាងនិងឈ្លាសវៃរបស់បក្ស បានបើករំដោះទីក្រុងបួងម៉ាថួក នៅថ្ងៃទី១០ ខែមិនា ឆ្នាំ១៩៧៥... ជាមួយនឹងស្មារតីវាយលុកទូទៅ និងការបះបោរនៅនិទាឃរដូវឆ្នាំ ១៩៧៩ កងទ័ពនិងប្រជាជនក្រុងកឹងធើ បានរួមគ្នាវាយលុកនិងធ្វើការបះបោរដណ្តើមរដ្ឋ អំណាចនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ រួមចំណែកយ៉ាងសំខាន់ក្នុងជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ និងរំដោះភាគខាងត្បូង ឯកភាពទឹកដី។
អំណរអនុស្សាវរីយ៍ ៤៩ ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដីក៏ជាឱកាសអំណរទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ឧសភា; ៧០ ឆ្នាំទិវាជ័យជំនះដៀងបៀងភូ និងអំណរ ១៣៤ ឆ្នាំទិវាខួបកំណើតរបស់លោកប្រធានហូជីមិញ (១៩/៥/១៨៩០-១៩/៥/២០២៤)។ ពង្រីកប្រវេណីបដិវត្តន៍ ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានអំពាវនាវទូទាំងប្រជាជន កម្មាភិបាល យុទ្ធជន សាមគ្គីចិត្តមួយថ្លើមមួយ ជំនះរាល់ការលំបាកនិងបញ្ហាប្រឈម តាំងជំហរឆ្ពោះទៅមុខ ប្តេជ្ញាកសាងក្រុងមួយថ្ងៃកាន់តែសម្បូរសប្បាយ ស្រស់ស្អាត ស៊ីវិល័យនិងទំនើប៕
ក្រុមអ្នកយកព័ត៌មាន