22/04/2024 - 16:21

បង្កើន​ការ​ធានា​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរាចរណ៍​ដល់​សិស្ស​សាលា​ក្នុង​ស្ថាន​ភាព​ថ្មី​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​ដាក់​ចេញ​ផែន​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​បទ​បញ្ជា​លេខ​ ៣១/CT-TTg  របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ស្តីពី​បង្កើន​ការ​ងារ​ធានា​សណ្តាប់​ធ្នាប់​ និង​សុវត្ថិ​ភាព​ចរាចរណ៍​ដល់​សិស្សា​នុសិស្ស​ក្នុង​ស្ថាន​ភាព​ថ្មី។​

 សិស្ស​សាលា​វិទ្យា​ល័យ​ង្វៀង​វៀត​ហ៊ុង ចូល​រួម​ពិធី​ផ្សព្វ​ផ្សាយ​ អា​ស្រ័យ​
នគរបាលក្រុងកឹងធើរៀបចំឡើង។

ផែន​ការ​បាន​កំ​ណត់​ពី​ការ​លើក​កម្ពស់​ការ​យល់​ដឹង​និង​សកម្ម​ភាព​; កំ​ណត់​ច្បាស់​នូវ​ទំ​នួល​ខុស​ត្រូវ​ក្នុង​ការ​ធានា​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរាចរណ៍​ដល់​សិស្សា​នុសិស្ស​ក្នុង​ស្ថាន​ភាព​ថ្មី​ គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ អា​ទិភាព​ចម្បង​ក្នុង​ចំ​ណោម​ការ​ងារ​ធានា​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរណ៍​ទាំង​អស់​ ដើម្បី​កសាង​និង​បង្កើត​វប្បធម៌​ចរា​ចរណ៍សម្រាប់​ពលរដ្ឋ​ជំ​នាន់​ក្រោយ​ រួម​ចំ​ណែក​អភិវឌ្ឍ​ចីរ​ភាព​សេដ្ឋ​កិច្ច​-សង្គម។​ ឆ្លង​តាម​រយៈ​នោះ​ កៀរ​គរ​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ សា​លា​រៀន​និង​ប្រ​ជា​ពលរដ្ឋ​ទាំង​អស់​ចូល​រួម​ការ​ងារ​ធានា​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរាចរណ៍ លើក​កម្ពស់​តួនា​ទី​កង​កម្លាំង​ចូល​រួម​ធានា​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​ ចរាចរណ៍​តាំង​ពី​ថ្នាក់​មូល​ដ្ឋាន​។​ ពិនិត្យ​ពិច័យ​ វិនិច្ឆ័យ​ទំ​នួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ អង្គ​ភាព​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ណា​ដែល​ទុក​ឱ្យ​ស្ថាន​ភាព​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរាចរណ៍​ទាក់​ទង​ដល់​សិស្សា​នុសិស្ស​កើត​មាន​ឡើង​ស្មុគ​ស្មាញ​។​ បង្កើត​សណ្តាប់​ធ្នាប់​និង​វិន័យ​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរណ៍​សម្រាប់​សិស្សា​នុសិស្ស​; កសាង​ស្មារតី​ភ្ញាក់​រលឹក​ អា​កប្ប​កិរិយា​ស៊ី​វិ​ល័យ​ ភាព​ស្រគត់​ស្រគំ​; កំ​ណត់​ច្បាស់​លាស់​នូវ​ខ្លឹម​សារ​ វិធាន​ការ​និង​ទំ​នួល​ខុស​ត្រូវ​សម​ស្រប​នឹង​លក្ខណៈ​នៃ​តំ​បន់​នីមួយ​ៗ​ រួម​ចំ​ណែក​ទប់ស្កាត់​និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ កសាង​វប្បធម៌​ស្មារតី​ភ្ញាក់​រលឹក​គោ​រព​ច្បាប់​ចរាចរណ៍​សម្រាប់​សិស្សា​នុសិស្ស...៕​

                                       យោងតាម​កាសែត​កឹង​ធើ-បកប្រែ៖ សុផន

ចែករំលែកអត្ថបទ