22/04/2024 - 16:21

គុណ​ភាព​អប់រំ​គ្រប់​កម្រិត​សិក្សា​ មាន​ជំ​ហាន​​វិវឌ្ឍន៍​យ៉ាង​សកម្ម​

តាម​ប្រ​សាសន៍​លោក​ ង្វៀង​ថាញ​ប៊ិញ នា​យក​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ ការ​អប់រំ​របស់​ក្រុង​មាន​ជំ​ហាន​វិវឌ្ឍន៍​យ៉ាង​សកម្ម​ក្នុង​ការ​ស្ថិរ​ភាវូប​នីយកម្ម​អគារ​សិក្សា។​ ផ្តើម​ពី​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់រំ​ជា​ទូទៅ​និង​រាល់​ការ​ចលនា​មុខ​ព្រួញ។​

សាលា​រៀន​នៅ​កឹង​ធើ ត្រូវ​បាន​វិនិ​យោគ​ព្រម​ៗ​គ្នា។​

ដំ​ណាក់​កាល​ចាប់​ពី​ឆ្នាំ​២០២១​-២០២៥ ផ្នែក​អប់រំ​ក្រុង​ត្រូវ​បាន​បង្កើន​កម្រិត​ កសាង​ថ្មី​ គម្រោង​ក្រោម​ឱវាទ​ចំ​នួន​៥ គិត​ជា​តម្លៃ​វិនិយោគ​សរុប​ជាង​១៩៣,៨ពាន់​លាន​ដុង​ រួម​មាន៖ វិទ្យា​ល័យ​ជំ​នាញ​លីតឺ​ត្រុង សា​លា​បង្រៀន​កុមារ​ពិការ​ អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ​តឹង​ឡុក​ អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ធើយ​ធ្វឹង​ និង​សាលា​ជន​ជាតិ​អន្តេ​វា​សិក​កឹង​ធើ។​ គិត​មក​ទល់​បច្ចុប្បន្ន​ អត្រា​បន្ទាប់​រៀន​បាន​សាង​សង់​រឹង​មាំ និង​ពាក់​កណ្ដាល​រឹង​មាំ នៅ​តាម​សា​លា​ចំ​ណេះ​ទូ​ទៅ​នីមួយ​ៗ​លើ​ភូមិ​សាស្ត្រ​ សម្រេច​ជាង​៩៩,៨៤% និង​បំ​បាត់​បាន​បន្ទប់​រៀន​បណ្តោះ​អា​សន្ន។​ ប្រ​ព័ន្ធ​បន្ទប់​សិក្សា​មុខ​វិជ្ជា​ អគារ​ចាត់​ការ​ និង​សំ​ណង់​បន្ទាប់​បន្សំ​ផ្សេង​ៗ​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​រួច​រាល់។​  បច្ចុប្បន្ន​ សរុប​ចំ​នួន​សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ​ទូទាំង​ក្រុង​ គិត​មក​ដល់​ពាក់​កណ្តាល​ខែ​មីនា​ ឆ្នាំ​២០២៤ គឺ ៣៥០/៤៤៥​សាលា​ (សម្រេច​អត្រា​៧៨,៧% កើន​១,១៥% បើ​ប្រៀប​នឹង​ឆ្នាំ​កន្លង​)។​ ក្នុង​នោះ​ មាន​សាលា​មត្តេយ្យ​សម្រេច​បទ​ដ្ឋាន​ជាតិ​ ៧២,៧%; សា​លា​បឋម​សិក្សា​សម្រេច​បទ​ដ្ឋាន​ជាតិ​៨៩,១៦%; អនុវិទ្យា​ល័យ​សម្រេច​បទ​ដ្ឋាន​ជាតិ​៧៩,៧%; វិទ្យា​ល័យ​មាន​២២/៣៨សា​លា​ (សម្រេច​អត្រា​៥៧,៩%)។​ ពិសេស​ ក្រុង​មាន​សាលា​រៀន​១០០%​ត្រូវ​បាន​តភ្ជាប់​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណែ​ត និង​មាន​គេហ​ទំ​ព័រ​ គ្រឿង​បរិក្ខារ​បង្ហាត់​ បង្រៀន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ បំ​ពេញ​រៀង​រាល់​ឆ្នាំ​ ជា​សារ​វន្ត​ឆ្លើយ​តប​តម្រូវ​ការ​ លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន។​

អនុវិទ្យា​ល័យ​ធើយ​ស្វឹង​ មាន​សិស្ស​ជន​ជាតិ​ខ្មែរ​រៀន​ច្រើន​និង​ជាសាលា​សម្រេច​បទ​ដ្ឋាន​ជាតិ។​

មូល​ដ្ឋាន​សម្ភារៈ គ្រឿង​បរិក្ខារ​ត្រូវ​បាន​វិនិ​យោគ​ព្រម​ៗ​គ្នា​ ទំ​នើប​ គឺ​ជា​លក្ខណៈ​មួយ​ក្នុង​ចំ​ណោម​លក្ខណៈ​ដើម្បី​អត្រា​កៀរ​គរ​កុមារ​ សិស្ស​ ចូល​រៀន​សម្រេច​ភាគ​កម្រិត​។​ ម្យ៉ាង​ទៀត​ អត្រា​កុមារ​មត្តេយ្យ​ចូល​រៀន​ឆ្នាំ​សិក្សា​២០២២​-២០២៣ សម្រេច​និង​សម្រេច​លើស​ភាគ​កម្រិត​ដែល​ក្រុង​ប្រ​គល់​ឱ្យ​ គឺ៖​មណ្ឌល​កុមារ​សម្រេច​៥១,៩៩% កុមារ​មត្តេយ្យ​សម្រេច​៩៩,៣០% (ក្នុង​នោះ​ កុមារ​មត្តេយ្យ​អា​យុ​៥ ឆ្នាំ​សម្រេច​៩៩,៩១%)។​ អត្រា​កៀរ​គរ​សិស្ស​គ្រប់​អា​យុ​ចូល​រៀន​ចំ​ណេះ​ទូទៅ​ក៏​សម្រេច​និង​សម្រេច​លើស​ភាគ​កម្រិត​ដែល​ក្រុង​ប្រ​គល់​ផង​ដែរ៘ លោក​ង្វៀង​ថាញ​វ៉ូវ នា​យក​សាលា​បឋម​សិក្សា​ទីប្រ​ជុំ​ជន​កើ-ដ១ ស្រុក​កើ-ដ ឱ្យ​ដឹង៖ “ភូមិ​សាស្រ្ត​ជម្រើស​សិស្ស​របស់​សាលា​មាន​ភូមិ​ធើយ​ហ្វា​B ជា​ភូមិ​ដែល​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។​ ចាប់​ពី​សា​លា​បាន​កសាង​ថ្មី​សម្រេច​បទ​ដ្ឋាន​ជាតិ​ អត្រា​កៀរ​គរ​កុមារ​ចូល​រៀន​តែង​សម្រេច​១០០%”។​

យោ​ងតាម​ប្រ​សាសន៍​លោក​ ង្វៀង​ថា​ញប៊ិញ ទន្ទឹម​នឹង​ការ​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ ផ្នែក​អប់​រំក៏​កំ​ពុង​ផ្សព្វ​ផ្សាយ​អនុវត្ត​ផែន​ការ​លេខ​ ២២៧/​KH-UBND ចុះ​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២២ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ស្តីពី​ការ “ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​អភិវឌ្ឍ​កង​ជួរ​គ្រូ​បង្រៀន​ និង​កម្មា​ភិបាល​គ្រប់​គ្រង​អប់រំ​ក្រុង​កឹង​ធើ ឆ្លើយ​តប​តម្រូវ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ឆ្នាំ​២០១៨ ដំ​ណាក់​កាល​២០២១​-២០២៥ កំ​ណត់​ទិស​ដៅ​ដល់​ឆ្នាំ​ ២០៣០”។​ នេះ​គឺ​ជា​បុព្វ​បទ​ដើម្បី​គុណ​ភាព​អប់រំ​ទូទាំង​ផ្នែក​ ត្រូវ​បាន​លើក​កម្ពស់​ជាង​ទៀត​ក្នុង​ពេល​ខាង​មុខ៕​

                                   ហា​ថាញ- លីសៀ

ចែករំលែកអត្ថបទ