យោងតាមប្រសាសន៍លោក ត្រឹងថាញប៊ិញ នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្ស រយៈពេលកន្លង ផ្នែកអប់រំបានសហការជិតដិតជាមួយនគរបាលក្រុង ដាក់ចេញនិងរៀបចំអនុវត្តលក្ខន្តិកៈបទប្បញ្ញត្តិអំពីការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។
អាណាព្យាបាលសិស្ស ចតយានជំនិះក្បែរដងផ្លូវ រង់ចាំទទួលកូននៅមណ្ឌលសាលាបឋមសិក្សាង្វៀងទ្រុងទ្រឹក សង្កាត់ទ្រឿងឡាក់ ខណ្ឌអូរម៉ូង។
សិស្សានុសិស្សនៅកើ-ដ ច្រើនជិះកង់ទៅរៀន ដូច្នេះគប្បីបំប៉នចំណេះដឹងខាងសុវត្ថិភាពចរាចរណ៍ដល់ប្អូនៗ។
ផ្នែកអប់រំក្រុងសហការជាមួយនឹងនគរបាលក្រុង និងស្ថាប័នសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កសាងគ្រោងការផែនការជាក់ស្តែង ដើម្បីបង្កើនការអប់រំ កំណត់ទិសដៅ ស្វែងយល់ពីសតិអារម្មណ៍នយោបាយ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នរបស់បុគ្គលិក អ្នករដ្ឋការ និយោជិត សិស្សនិស្សិត។ ទន្ទឹមនឹងនោះ សហការជាមួយនគរបាលក្រុង រដ្ឋអំណាចភូមិភាគ អង្គការមហាជននានា អាណាព្យាបាលសិស្ស ក្នុងការងារធានាសន្តិសុខ សណ្តាប់ធ្នាប់ បង្ការប្រឆាំងបទល្មើស បាបគ្រោះសង្គមនៅតាមគ្រឹះស្ថានអប់រំ។ រៀបចំវគ្គហ្វឹកហ្វឺន បំប៉នមុខជំនាញជារឿយៗដល់កងជួរថ្នាក់ដឹកនាំកម្មាភិបាលគ្រប់គ្រងនៃមន្ទីរអប់រំនិងបណ្តុះបណ្តាល និងនៅតាមគ្រឹះស្ថានអប់រំ ដើម្បីអនុវត្តល្អការងារការពារសន្តិសុខនយោបាយផ្ទៃក្នុង រក្សាការសម្ងាត់របស់រដ្ឋ...។
លោកគ្រូ ឡេវ៉ាន់យុង នាយកអនុវិទ្យាល័យ និងវិទ្យាល័យត្រឹងង៉ុកវាំង ស្រុកកើ-ដ ឱ្យដឹង៖ “អនុវត្តតាមកិច្ចចង្អុលការរបស់មន្ទីរអប់រំ សាលាសហការជិតដិតជាមួយនគរបាលគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយអនុវត្តច្បាប់នៅក្នុងសាលារៀន។ ក្រៅពីការក្រើនរំលឹកប្អូនៗសិស្សានុសិស្សនៅរាល់ពេលសមាជក្នុងថ្នាក់ សាលា នៅទាំងអញ្ជើញឃោសនិកជាកងកម្លាំងនគរបាល រៀបចំផ្សព្វផ្សាយច្បាប់ សន្តិសុខសណ្តាប់ធ្នាប់ ចូលរួមចរាចរណ៍ដោយសុវត្ថិភាព។ល។ ក្នុងម៉ោងគោរពទង់ដើមសប្តាហ៍ ដើម្បីសិស្សានុសិស្សបានយល់ច្បាស់និងអនុវត្តតាម”។ ការបានណែបង្ហាញជារឿយៗ ជួយឱ្យសិស្សានុសិស្សបង្កើតទម្លាប់គោរពច្បាប់ពេលបើកបរ។ នេះក៏ជាសកម្មភាពចាំបាច់ ដើម្បីកាត់កន្ថយគ្រោះថ្នាក់ចរាចរណ៍នៅជនបទ បំផុតគឺពេលហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជនបទលើភូមិសាស្ត្រក្រុងកឹងធើកសាងជិតសម្រេចរួចរាល់។ ខណៈពេលនោះ ជីវភាពប្រជាជននិយាយរួម និងជនរួមជាតិភាគតិចនិយាយដោយឡែក នៅតំបន់ជាយក្រុងកាន់តែមានភាពរីកចម្រើនគ្រប់លក្ខណសម្បត្តិដើម្បីទិញយានជំនិះឱ្យកូនចៅទៅរៀន។ ប្អូនលីធីវ៉ារី នៅឃុំទ្រឿងថាញ់ ស្រុកថើយឡាយ ឱ្យដឹង៖ “ឡើងថ្នាក់ទី១០ ប្អូនត្រូវទៅរៀននៅវិទ្យាល័យផាងវ៉ាន់ទ្រី ដូច្នេះ ប្អូនចង់សុំឪពុកម្តាយទិញម៉ូតូ Vision ប៉ុន្តែ ពេលស្តាប់ពូៗនគរបាលមកផ្សព្វផ្សាយនៅក្នុងសាលារៀនថា ប្អូនមិនទាន់គ្រប់អាយុបើកម៉ូតូ ដូច្នេះ ប្អូនសុំឪពុកម្តាយទិញកង់អគ្គិសនីវិញ ដើម្បីធានាសុវត្ថិភាពចរាចរណ៍។ ពេលប្អូនប្រឡងចូលមហាវិទ្យាល័យគ្រប់អាយុ១៨ឆ្នាំ ប្រឡងយកប័ណ្ណបើកបររួច ទើបនឹងទិញម៉ូតូ Vision”៕
ហាថាញ-មុនី