ខេត្តគៀងយ៉ាង បានអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ (កម្មវិធី) ជួយឱ្យតំបន់ជនរួមជាតិខ្មែរកាន់តែវិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
សកម្មភាពក្នុងទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍តំបន់ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង បានទាក់ទាញប្រជាជនមកទស្សនាច្រើនកុះករ។
តាមប្រសាសន៍លោក យ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង អនុវត្តបទបញ្ជាលេខ ០៨/CT-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីភារកិច្ច វិធានការសំខាន់ៗជំរុញការបែងចែករំសាយថវិកាវិនិយោគសាធារណៈ និង៣កម្ម វិធីទិសដៅជាតិឆ្នាំ២០២៣ ភូមិភាគនានាបានផ្សព្វផ្សាយទុនដល់គម្រោង អនុគម្រោង ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ (ហៅកាត់ ថាកម្មវិធី) ។ ពេលគម្រោងបានផ្សព្វផ្សាយមានភាពងាយស្រួល និងពង្រីកប្រសិទ្ធភាព ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនបានលើកកម្ពស់។
លោក ឡេមិញខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ឱ្យដឹង៖ “ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍តំបន់ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង បានរៀបចំឡើងរៀងរាល់ឆ្នាំនៅទីប្រជុំជនហ្គក្វាវ ស្រុកហ្គក្វាវ ស្ថិតក្នុងគម្រោង “អភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនរួមជាតិភាគតិច ផ្សារភ្ជាប់នឹងអភិវឌ្ឍន៍ទេសចរណ៍”។ ទិវាបុណ្យបានទាក់ទាញភ្ញៀវទេសចររាប់រយពាន់នាក់មកទស្សនា ទិញអីវ៉ាន់ប្រើប្រាស់និងលើកទឹកចិត្តដល់សកម្មភាពវប្បធម៌ កីឡាប្រកបដោយលក្ខណៈវប្បធម៌ពិសេសរបស់ជនរួមជាតិខ្មែរ។ ប្រការដែលទិវាបុណ្យបានរក្សានិងអភិវឌ្ឍរៀងរាល់ឆ្នាំ បញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពគម្រោងបាន ប្រជាជនទទួលយកនិងរួមជាមួយរដ្ឋអភិរក្ស”។ លោកយ័ញដូ នៅឃុំធ្វីឡេវ តែងមានវត្តមាននៅក្នុងការបណ្តែតប្រទីបរបស់វត្តថ្នល់ជុំព្រែកស្លា។ សម្រាប់គាត់ បានចូលរួមក្នុងសកម្មភាពរបស់វត្តនិយាយដោយឡែកនិងទិវាបុណ្យនិយាយរួម គឺជាកិត្តិយសមួយដ៏ធំ។ លោកដូ ឱ្យដឹង៖ “ឆ្នាំណាក៏ដូច ជាឆ្នាំណា ខ្ញុំតែងទន្ទឹងរង់ចាំដល់ទិវាបុណ្យនេះ ដើម្បីបានចូលរួមធ្វើក្បូនប្រទីបរបស់វត្ត និងទៅចូលរួមប្រឡង បានមើលប្រណាំងទូក-ង ល្ខោនយូរកេរនិងបានចូលរួមក្នុងពិធីបុណ្យអកអំបុកសំពះព្រះខែ ដែលរៀបចំឡើងជាប់មាត់ទន្លេកៃលើង។ល។ សកម្មភាពទាំងអស់នេះ ត្រូវបានជនជាតិខ្មែរថែ រក្សាជាច្រើនឆ្នាំមក។ បានរដ្ឋចាត់តាំងដោយទ្រង់ទ្រាយធំដូច្នេះ ធ្វើឱ្យការងារអភិរក្សកាន់បានពង្រីកជាងទៀត។ ខ្ញុំប្តេជ្ញាចិត្តទៅចូលរួមទិវាបុណ្យរហូតដល់ពេលណាទៅអស់រួច ទើបឈប់”។
សាលាបឋមសិក្សាទាំងពីរនៅឃុំឌិញហ្វា បានសម្រេចបទដ្ឋានជាតិ ជួយឱ្យសិស្សខ្មែររៀនសូត្របានងាយស្រួល។
លោក យ័ញភុក ផ្តល់ព័ត៌មានបន្ថែម អនុវត្តគម្រោងចំណុះកម្មវិធី ខេត្តឧបត្ថម្ភដីលំនៅឋានជូនប្រជាជនបាន ៣១ គ្រួសារ ឧបត្ថម្ភសង់លំនៅឋានបាន៣៨៣ គ្រួសារ ឧបត្ថម្ភដីផលិតកម្ម ផ្លាស់ប្តូររបរជូនប្រជាជនបាន ១៨០ គ្រួសារ និងឧបត្ថម្ភទឹកស្អាតប្រើប្រាស់ ដោះស្រាយទឹកប្រើប្រាស់ចែករំលែកបាន ១៦០ គ្រួសារ។ ទន្ទឹមនឹងនោះ បង្កើនកម្រិតពង្រីកសំណង់ទឹកស្អាតប្រមូលផ្តុំបាន ១៤ សំណង់នៅតំបន់ជនរួមជាតិភាគតិច។ លោកយ័ញភុក អំណះអំណាង៖ “ការអនុវត្តព្រមៗគ្នា មានប្រសិទ្ធភាពរបស់យន្តការគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បានកែលម្អលក្ខណៈរស់នៅរបស់ជនរួមជាតិភាគតិច ជួយឱ្យប្រជាជនកៀកជិតនឹងសេវាកម្មសង្គមមូលដ្ឋាន ដូចជា៖ គោលនយោបាយអភិវឌ្ឍផលិតកម្ម គោលនយោបាយឥណទានអនុគ្រោះ កៀកជិតសេវាកម្មថែទាំសុខភាពបែបទំនើប ចូលរួមអភិរក្សនិងអភិវឌ្ឍនូវតម្លៃអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ។ ក៏ដូចជាធានាទឹកប្រើប្រាស់ និងកែលម្អអនាម័យបរិស្ថានការងារជូនប្រជាជន។ល។ ផ្តើមពីនោះ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិចនៅលើភូមិសាស្រ្តមានភាពវិវឌ្ឍន៍ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិច ថយចុះពី ៣,៦៨% ក្នុងឆ្នាំ២០២២ នៅត្រឹមតែ ២,៤០% ក្នុងឆ្នាំ២០២៣ (ថយចុះ ១,២៨%)”។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជនបទនៅខេត្តគៀងយ៉ាង បានកសាងសម្រេចរួចរាល់។
ជាឃុំមួយក្នុងចំណោមឃុំមានជនរួមជាតិខ្មែររស់នៅកុះករ នោះគឺឃុំឌិញហ្វា ស្រុកហ្គក្វាវ បានទទួលផលអនុគ្រោះជាច្រើនពីកម្មវិធី ម្ល៉ោះហើយការរស់នៅរបស់ប្រជាជន បានផ្លាស់ប្តូរជាសន្សឹមៗ។ បងយ័ញសាង នៅភូមិហ្វាហើង ឃុំឌិញហ្វា ឱ្យដឹង៖ “ដោយសារបានរដ្ឋវិនិយោគ ទើបមានផ្លូវថ្នល់ធ្វើដំណើរងាយស្រួល មានភ្លើងបំភ្លឺផ្លូវពីចុងភូមិ រហូតដល់ផ្លូវជាតិលេខ ៦១ ហេតុនោះ ជីវភាពរបស់ប្រជាជនបានផ្លាស់ប្តូរច្រើនណាស់”។ មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច ម្ល៉ោះហើយ អ្នកណាក៏ចង់រកស៊ី ដើម្បីចាកផុតពីភាពក្រីក្រ”។ តាមប្រសាសន៍លោក ក្វាងត្រុងយុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញហ្វា ដោយសារការផ្គួបបញ្ចូលរវាងកម្មវិធីនិងកម្មវិធី គម្រោងផ្សេងៗទៀត ទើបអគ្គិសនី ផ្លូវថ្នល់ សាលារៀននិងដំណាក់សុខាភិបាល នៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករនៅលើភូមិសាស្រ្តឃុំបានកសាងសមរម្យ ទំនើប ឆ្លើយតបបានតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចលើកកម្ពស់កម្រិតទទួលផលរបស់ប្រជាជន។ នេះជាបុព្វបទដើម្បីឃុំសម្រេចទិសដៅកសាងជនបទថ្មីជឿនលឿន សំដៅកសាងជនបទថ្មីគំរូ៕
ហាថាញ-វិមាន