កងនាវាចរលេខ២ការពារព្រំដែននៃកងទ័ពការពារព្រំដែនសុកត្រាំង បានផ្សព្វផ្សាយទម្រង់ដំឡើង “ទូឱសថការពារព្រំដែន” ជូនកប៉ាល់របស់អ្នកនេសាទនៅទីប្រជុំជនត្រឹងដេ ស្រុកត្រឹងដេ។
កម្មាភិបាលកងនាវាចរលេខ២ កងទ័ពការពារព្រំដែនសុកត្រាំង ដំឡើងទូឱសថនិងប្រាប់របៀបប្រើប្រាស់ថ្នាំពេទ្យដល់អ្នកនេសាទ។
យោងតាមនោះ អង្គភាពបានធ្វើការដំឡើងទូឱសថដោយឥតគិតថ្លៃចំនួន១០ទូ ជូនកប៉ាល់របស់អ្នកនេសាទចំនួន១០គ្រឿង ដែលមានស្ថានភាពលំបាកចំណុះភូមិកាង ទីប្រជុំជនត្រឹងដេ។ ទូឱសថទាំងនេះ ក្រោយពីដំឡើងរួច បានផ្គត់ផ្គង់ថ្នាំពេទ្យដោយឥតគិតថ្លៃសម្រាប់ព្យាបាលជំងឺធម្មតា មានដូច៖ ផ្ដាសាយ ឈឺពោះ ក្រពះ សម្ពាធឈាម សន្លាក់ឆ្អឹង ថ្នាំបំប៉ន និងសំឡី ក្រណាត់រុំរបួស ឧបករណ៍សង្រ្គោះបឋមសម្រាប់អ្នករងរបួស។ ទន្ទឹមនឹងនោះ ណែនាំរបៀបប្រើប្រាស់ថ្នាំ និងបំណិនមូលដ្ឋាន មួយចំនួនស្ដីពីការព្យាបាល សង្រ្គោះបឋមលើសមុទ្រ ដើម្បីអ្នកនេសាទអាចថែទាំសុខភាពផ្ទាល់ខ្លួន; ផ្សព្វផ្សាយជូនអ្នកនេសាទ លើកកម្ពស់ស្មារតី ក្ដាប់ច្បាស់រាល់សេចក្ដីកំណត់ក្នុងការទាញយកផលសមុទ្រ រាល់សេចក្ដីកំណត់ពីការគ្រប់គ្រង ការពារតំបន់ព្រំដែនសមុទ្រ ផ្សព្វផ្សាយបង្ការប្រឆាំងការទាញយកផលសមុទ្រខុសច្បាប់ IUU៕
លីធាន -បកប្រែ៖ ថាច់ធី