ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១២ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានចេញសេចក្តីសម្រេចលេខ ១៤១៩/QĐ-TTg ស្តីពីការរៀបចំណាត់ថ្នាក់កេរដំណែលបុរាណវត្ថុស្ថាបត្យកម្មវប្បធម៌អុកអែវ -បាថេ (ស្រុកថ្វយសើុង) ជាកេរដំណែលថ្នាក់ជាតិដ៏ពិសេស។ល។ ខេត្តអាងយ៉ាង ខិតខំដល់ឆ្នាំ២០២៦ នឹងបង្ហើយព្រមទាំងការពារឯកសារដាក់ស្នើអង្គការយូណេស្កូ (អង្គការវិទ្យាសាស្ត្រអប់រំនិងវប្បធម៌ អង្គការសហប្រជាជាតិ) ទទួលស្គាល់មណ្ឌលកេរដំណែលបុរាណវត្ថុអុកអែវ-បាថេ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។
សិក្ខាកាមថ្នាក់ទ្រឹស្តីនយោបាយជាន់ខ្ពស់ K16B04 - CT (វិទ្យាស្ថាននយោបាយតំបន់៤)ទស្សនាមណ្ឌលតាំងពិព័រណ៍វប្បធម៌អុកអែវនៅសារមន្ទីរខេត្តអាងយ៉ាង។
វប្បធម៌អុកអែវត្រូវបានគេស្គាល់ ចាប់តាំងពីការធ្វើកំណាយវត្ថុបុរាណនៅវាលអុកអែវ (ចំណុះស្រុកថ្វយសើុង) ដោយអ្នកបុរាណវត្ថុវិទូជនជាតិបារាំងលោក Louis Malleret អនុវត្តនៅឆ្នាំ១៩៤៤។ ចាប់តាំងពីពេលនោះ រហូតមកទល់នឹងបច្ចុប្បន្ន អុកអែវ-បាថេ បានក្លាយជាទីតាំងបុរាណវត្ថុវិទ្យាដ៏ល្បីល្បាញ មិនត្រឹមតែនៅក្នុងតំបន់ណាមបូប្រទេសវៀតណាម ប៉ុណ្ណោះទេ គឺល្បីទូទាំងតំបន់អាស៊ីអាគ្នេយ៍និងទ្វីបអាស៊ី។ វប្បធម៌អុកអែវជាបច្ចេកស័ព្ទវិទ្យាសាស្ត្រ សំដៅលើខឿនវប្បធម៌បុរាណមួយដែលកកើតនិងមានការអភិវឌ្ឍចាប់ពីសតវត្សទី១-៧ រហូតដល់ដើមសតវត្សទី៨ក្រោយគ្រិស្តសករាជ នៅតំបន់ខ្សែទឹកខាងក្រោមនៃដងទន្លេមេគង្គ ស្ថិតនៅតំបន់ដីណាមបូប្រទេសវៀតណាមនាបច្ចុប្បន្ន។ នេះគឺជាខឿនវប្បធម៌ សម្ភារៈនៃរាជាណាចក្រហ្វូណន ជាអាណាចក្រមួយត្រូវបានបង្កើតឡើងនៅតំបន់អាស៊ីអាគ្នេយ៍ មានអំណាចខ្លាំងក្លាក្នុងតំបន់និងទ្វីបអាស៊ីតាំងពីដើមសតវត្សនៃគ្រិស្តសករាជ។ ខឿនវប្បធម៌នេះ បង្កើតឡើងផ្អែកលើបុរេវប្បធម៌អុកអែវ នៅតំបន់ភូមិភាគកណ្តាលនិងណាមបូ ប្រទេសវៀតណាម។
សិក្ខាកាមថ្នាក់ទ្រឹស្តីនយោបាយជាន់ខ្ពស់ K16B04 - CT (វិទ្យាស្ថាននយោបាយតំបន់៤) ទស្សនាកេរដំណេលអុកអែវ-បាថេ នៅទីប្រជុំជនអុកអែវ ស្រុកថ្វយសើុង ខេត្តអាងយ៉ាង។
ជាមួយនឹងតម្លៃពិសេសនិងឥទ្ធិពលដ៏ធំធេងនៃវប្បធម៌អុកអែវក្នុងប្រវត្តិសាស្ត្រវៀតណាម ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានប្រគល់ឱ្យបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមអនុវត្តគម្រោង “សិក្សាស្រាវជ្រាវមណ្ឌលកេរដំណែលបុរាណវត្ថុវិទ្យាអុកអែវ- បាថេ (ស្រុកថ្វយសើុង ខេត្តអាងយ៉ាង) គ្រឹះធារវត្ត (ខេត្តគៀងយ៉ាង)។ ក្រោយពីរយៈកាលជិត៤ឆ្នាំអនុវត្តភារកិច្ច (២០១៧-២០២០) លទ្ធផលនៃការធ្វើកំណាយ ស្រាវជ្រាវបុរាណវត្ថុនៃគម្រោងបានរកឃើញចំណុចថ្មីសំខាន់ៗជាច្រើន បញ្ជាក់៖ អុកអែវ - បាថេជាមជ្ឈមណ្ឌលប្រជាជនតាំងទីលំនៅ មជ្ឈមណ្ឌលទីក្រុង មជ្ឈមណ្ឌលសេដ្ឋកិច្ច មជ្ឈមណ្ឌលសាសនានៃវប្បធម៌អុកអែវ-រាជាណាចក្រហ្វូណន។
ការរកឃើញដូចពោលខាងលើ បង្ហាញឱ្យឃើញថា ជាមួយចក្ខុវិស័យឆ្ពោះទៅរកសមុទ្រ និងការពង្រីកវិសាលភាពដោះដូរជាមួយពិភពដ៏ធំធេងខាងក្រៅអុកអែវ- បាថេមិនត្រឹមតែមានតួនាទីជាទីក្រុង ឬទីក្រុងឆ្នេរសមុទ្រ និងពង្រីកវិសាលភាពដោះដូរជាមួយពិភពលោក មជ្ឈមណ្ឌលជំនួញដឹកជញ្ជូនពាណិជ្ជកម្មបន្ត រវាងអាស៊ីអាគ្នេយ៍និងអាស៊ីនិរតី នៅទាំងជាមជ្ឈមណ្ឌលច្នៃ ផលិតទំនិញដ៏មហាសាលនៃអាស៊ីអាគ្នេយ៍។ល។
ដោយសារតម្លៃដ៏សំខាន់នៃវប្បធម៌អុកអែវ គណៈលេខាមជ្ឈិមបក្ស នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ មានគោលការណ៍ប្រគល់ឱ្យខេត្តអាងយ៉ាង សហការជាមួយស្ថាប័នជំនាញមជ្ឈិម ដំណើរការកសាងឯកសារដាក់សំណើមណ្ឌលកេរដំណែលបុរាណវត្ថុស្ថាបត្យកម្មវប្បធម៌អុកអែវ-បាថេ ស្នើអង្គការយូណេស្កូ ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ល។ មកទល់ពេលនេះ ខេត្តអាងយ៉ាងបានបញ្ចប់ការកសាងឯកសារដំណាក់កាល១ (ក្នុងបែបបទ២ដំណាក់កាលរបស់អង្គការយូណេស្កូ ខិតខំដល់ឆ្នាំ២០២៦ នឹងបង្ហើយព្រមទាំងការពារឯកសារ ជាផ្លូវការចំពោះមុខអង្គការយូណេស្កូ នៅប្រទេសបារាំង ដើម្បីទទួលស្គាល់ជាមណ្ឌលកេរដំណែលបុរាណវត្ថុអុកអែវ-បាថេ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក៕
ថាញឡុង-មុនី