អ្នកមីងយឿងធីសាផា នៅមណ្ឌលប៊ិញឡើយ សង្កាត់ត្រឿងឡាក ខ័ណ្ឌអូរម៉ូង ក្រុងកឹងធើ បានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ជូនប័ណ្ណសរសើរចំពោះស្នាដៃនៃការរួមចំណែករបស់អ្នកមីងក្នុងការអភិរក្សនំប្រពៃណី។
អ្នកមីងយឿងធីសាផា (ឈរខាងឆ្វេង) កំពុងណែនាំដល់ភ្ញៀវពីរបៀបធ្វើនំបំពង់។ រូបថត៖ L.G
តាមប្រសាសន៍បងស្រីង្វៀងធីថា លេខាសាខាបក្សនិងជាប្រធាន មណ្ឌលប៊ិញឡើយ គ្រួសារក៏ដូចជាមីងសាផា ផ្ទាល់តែងធ្វើជាគំរូក្នុងការអនុវត្តគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងសកម្មចូលរួមចលនាប្រឡងប្រណាំងនៅភូមិភាគ។ ទន្ទឹមនឹងនោះ ឧស្សាហ៍កៀរគរមាមីងជិតខាងចូលរួមកសាងការចលនា រួមចំណែកកម្លាំងពលកម្មនិងថវិកាកសាង ជួសជុលស្ពាន ផ្លូវថ្នល់ ជួយឧបត្ថម្ភអ្នកមានស្ថានភាពក្រលំបាក។ល។ អ្នកមីងតែងធ្វើជាគំរូក្នុងការងារចលនានៅភូមិភាគ ដើម្បីក្មេងៗជំនាន់ក្រោយក្នុងមណ្ឌលយកតម្រាប់តាម។ មានដូចជាការអនុវត្តផ្នត់រស់នៅស៊ីវិល័យ ឃោសនា មាមីងប្រិតសំចៃក្នុងឱកាសបុណ្យទាន បុណ្យសព ពិធីមង្គលការ និងលុបចោលទម្លាប់អន់ថយ មិនប្រើប្រាស់ផលិតផលវប្បធម៌មិនល្អ។ ពង្រីកស្មារតីស្នេហាជាតិ ពង្រឹងមាំការបង្ការ ប្រឆាំងបាបគ្រោះសង្គមនៅក្នុងមណ្ឌល។
ពិសេស ជាមួយនឹងទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរនៅក្នុងភូមិភាគ ក្នុងប៉ុន្មានឆ្នាំកន្លង អ្នកមីងសាផា រួមជាមួយនឹងគ្រួសារបានពង្រីកសិល្បៈធ្វើនំប្រពៃណីខ្មែរណាមបូ ដោយស្នងបន្តពីដូនតា ឪពុកម្តាយដែលបានបង្ហាត់បង្ហាញ ណែនាំ រួមជាមួយនឹងការស្រាវជ្រាវរៀនសូត្រដោយខ្លួនឯង។ មកទល់បច្ចុប្បន្ន អ្នកមីងអាចធ្វើនំប្រពៃណីខ្មែរបានជាច្រើនប្រភេទ មានដូច៖ នំបត់ នំបំពង់ នំលំអងចេក និងអំបុក។ល។ អ្នកមីងសាផា ក៏ធ្លាប់ចូលរួមឧទ្ទេសនាមបង្ហាញពីការធ្វើនំនៅក្នុងព្រឹត្តិការណ៍នានា និងធ្លាប់ឈ្នះបានរង្វាន់ជាច្រើនក្នុងពិធីប្រឡងអភិរក្សតម្លៃវប្បធម៌ រួមចំណែកពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ។
អ្នកមីងសាផា បានតំណាងឱ្យភូមិភាគទៅចូលរួមពិធីប្រឡងធ្វើនំនៅក្នុងផ្សារណាត់នំប្រពៃណី ក្រុងកឹងធើ (ទទួលបានមេដាយប្រាក់ជាមួយថ្វីដៃធ្វើនំបំពង់និងនំបត់)។ ក្នុងទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរណាមបូលើកទី៨ ឆ្នាំ២០២២ អ្នកមីងសាផា ក៏ឈ្នះបានរង្វាន់ឆ្នើមនៅក្នុងពិធីប្រឡងធ្វើនំប្រពៃណីណាមបូលើកទី១០ ជាមួយនឹងការធ្វើនំលំអងចេក។ ឆ្នាំ២០២៣ អ្នកមីងសាផា ក៏បានមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ក្រុងកឹងធើ អញ្ជើញចូលរួមសកម្មភាពឧទ្ទេសនាម និងផ្សព្វផ្សាយពីមុខម្ហូបពិសេសរបស់ក្រុងកឹងធើ។ អ្នកមីងសាផា ក៏ជាភ្ញៀវអញ្ជើញរៀងរាល់ឆ្នាំរបស់សារមន្ទីរក្រុងកឹងធើ ចាប់ពីពេលដែលអង្គភាពនេះបានរៀបចំកម្មវិធីសម្រស់និទាឃរដូវតំបន់ស្រែចម្ការរយៈពេលជាច្រើនឆ្នាំមកនេះ៕
ទូត្រិន - ថាច់ធី