ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/02/2024 - 16:45

ក្រុង​កឹង​ធើ​មាន​ប្រ​ជា​ពល​រដ្ឋ​ ​២.០៣៨ ​នាក់​ចូល​បម្រើ​កង​ទ័ព​ នៅ​តាម​អង្គ​ភាព​ចំ​ណុះ​ក្រ​សួង​ការ​ពារ​ជាតិ​និង​ក្រសួង​នគរ​បាល​

ឆ្នាំ​២០២៤ ក្រុង​កឹង​ធើ មាន​ប្រ​ជា​ពល​រដ្ឋ​ ២.០៣៨ នាក់​ចូល​បម្រើ​កង​ទ័ព​នៅ​តាម​អង្គ​ភាព​ចំ​ណុះ​ក្រ​សួង​ការ​ពារ​ជាតិ​និង​ក្រ​សួង​នគរ​បាល។​

សម​មិត្ត​ ង្វៀង​វ៉ាន់​ហីវ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ និង​សម​មិត្ត​ក្នុង​ថ្នាក់​ដឹក​នាំ​នៃ​
គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ បញ្ជា​ការ​ដ្ឋាន​យោ​ធា​ក្រុង​ និង​ស្រុក​ថើយ​ឡាយ​
អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​យុវ​ជន​ ម៉ាយ​ហ្វិញ​ក្វឹក​អាញ
នៅ​ភូមិ​ថើយ​ភឿក A ឃុំ​ថើយ​តឹង។​

ដើម្បី​បម្រុង​បាន​ល្អ​សម្រាប់​ទិវា​ជួប​ជុំ​ចូល​បម្រើ​កង​ទ័ព​ឆ្នាំ​ ២០២៤ ថ្នាក់​ដឹក​នាំ​ក្រុង​បាន​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យ​ការ​ងារ​ជ្រើស​រើស​ និង​កោះ​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព​ឆ្នាំ​ ២០២៤ នៅ​តាម​ខណ្ឌ​ ស្រុក​នា​នា។​ នៅ​ស្រុក​ថើយ​ឡាយ​ សម​មិត្ត​ ង្វៀង​វ៉ាន់​ហីវ សមា​ជិក​បម្រុង​នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ត្រៀម​បម្រុង​របស់​ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​យោ​ធា​ស្រុក​ថើយ​ឡាយ​ក្នុង​ពេល​កន្លង​; ទន្ទឹម​នឹង​នោះ​ សំ​ណូម​ពរ​ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​យោ​ធា​ស្រុក​ បន្ត​ចង្អុល​ការ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ ស្តី​ពី​កាតព្វ​កិច្ច​យោ​ធា និង​ពិធី​ប្រ​គល់​ទទួល​កង​ទ័ព​តាម​ប្រ​ព័ន្ធ​មធ្យោ​បាយ​ព័ត៌​មាន​មហា​ជន​; អនុវត្ត​ល្អ​ការ​ងារ​គោល​នយោ​បាយ​សមរ​ភូមិ​ក្រោយ​របស់​កង​ទ័ព​ ចំ​ពោះ​ប្រ​ជា​ពល​រដ្ឋ​ ដែល​ចូល​បម្រើ​កង​ទ័ព; ក្តាប់​ច្បាស់​ស្ថាន​ភាព​ពល​រដ្ឋ​ដែល​ទទួល​បញ្ជា​កោះ​ហៅ​ចូល​បម្រើ​កង​ទ័ព​ ដើម្បី​លើក​ទឹក​ចិត្ត​និង​ឧបត្ថម្ភ​បាន​ទាន់​ពេល​; ធានា​ល្អ​គ្រប់​វិស័យ​ដល់​ការ​បោះ​ជំ​រំ​ ចូល​បម្រើ​កង​ទ័ព​ និង​ពិធី​ប្រ​គល់​ ទទួល​កង​ទ័ព​ឆ្នាំ​ ២០២៤ ជា​ដើម។​

សមមិត្ត​ ផាម​វ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ ទៅ​ត្រួត​ពិនិត្យ​ការ​ជ្រើស​រើស​កង​ទ័ព​ឆ្នាំ​ ២០២៤ នៅ​ខណ្ឌ​និញ​កេវ។​ តាម​ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​ យោ​ធា​ខណ្ឌ​និញ​កេវ​ ឆ្នាំ​២០២៤ ខណ្ឌ​បាន​ជ្រើស​រើស​និង​កោះ​ហៅ​ពល​រដ្ឋ​ ២៣៥ នាក់ ចូល​បម្រើ​កង​ទ័ព​ក្នុង​អង្គ​ភាព​នា​នា​ចំ​ណុះ​ក្រ​សួង​ការ​ពារ​ជាតិ​និង​ក្រសួង​នគរ​បាល។​ ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​យោ​ធា​ខណ្ឌ​ បាន​ចង្អុល​ការ​ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​យោ​ធា​សង្កាត់​ទាំង​ ១១ យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​យុវ​ជន​ និង​គ្រួ​សារ​មាន​យុវ​ជន​ជាប់​ជម្រើស​កាតព្វ​កិច្ច​យោ​ធា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម; ទន្ទឹម​នឹង​នោះ​ សួរ​សុខ​ទុក្ខ​ និង​ស្វែង​យល់​ពី​គោល​បំ​ណង​របស់​យុវ​ជន​ជា​ដើម៕​

                         កា​សែត​កឹង​ធើ-វិមាន​

ចែករំលែកអត្ថបទ