19/02/2024 - 16:46

កសាង​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​រឹង​មាំនៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​

ក្រោយ​រយៈ​ពេល​៤​ឆ្នាំ​ផ្សព្វ​ផ្សាយ​ ទម្រង់​បក្ខ​ជន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ជួយ​ឧបត្ថម្ភ​គ្រួ​សារ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​កា​ម៉ាវ បាន​រួម​ចំ​ណែក​ធានា​ការ​ពារ​ប្រ​ទេស​- សន្តិ​សុខ​ អធិ​បតេយ្យ​ព្រំ​ដែន​ ពូន​ជ្រំ​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​។​

ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​រ៉ាច់​ហ្គួក សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​រៀប​ចំ​កម្ម​វិធី​ “និទាឃ​រដូវ​ព្រំ​ដែន​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​អ្នក​ស្រុក”។

ទម្រង់​បក្ខ​ជន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ ទទួល​បន្ទុក​ផ្ទាល់​និង​ជួយ​គ្រួ​សារ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត​កា​ម៉ាវ តាម​គោល​លំ​នាំ “៣ ច្បាម​ ៤ រួម​” (៣ ច្បាម៖ ច្បាម​អង្គ​ភាព​ ច្បាម​ភូមិ​សាស្រ្ដ ច្បាម​គោល​ការណ៍​ គោល​នយោ​បាយ​; ៤ រួម​៖ ហូប​រួម​ នៅ​រួម​ ធ្វើ​ការ​រួម​និង​និយាយ​ភាសា​ជន​ជាតិ​រួម​) កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​លើក​កម្ពស់​គុណ​ភាព​កសាង​បក្ស​នៅ​មូល​ដ្ឋាន។​ យោង​តាម​មុខ​សញ្ញា​នីមួយ​ៗ​ បក្ខ​ជន​ការ​ពារ​ព្រំ​ដែន​មាន​របៀប​ទំ​នាក់​ទំ​នង​និង​ស្វែង​យល់​ខុស​ៗ​គ្នា។​ ដោយ​ទង្វើ​ជាក់​ស្ដែង​ ជួន​កាល​អនុវត្ត​បង្ហាញ​ដោយ​ផ្ទាល់​ ជួន​កាល​កៀរ​គរ​ជន​រួម​ជាតិ​អនុវត្ត​ទម្រង់​ផលិត​កម្ម​សម​ស្រប​ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។​ មិន​ថា​យប់​ថ្ងៃ​ ឬ​លក្ខណៈ​ភូមិ​សាស្រ្ត​លំ​បាក​ ពេល​ប្រ​ជា​ជន​ត្រូវ​ការ​គឺ​បក្ខ​ជន​ តែង​មាន​មុខ​ជួយ​ឧបត្ថម្ភ​ទាន់​ពេល។​

 ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ ចូល​រួម​វេច​នំ​អន្ស​មជ្រូក​ជា​មួយ​នឹង​ប្រ​ជា​ជន
លើភូមិសាស្រ្តតំបន់ព្រំដែនសមុទ្រ។

អង្គ​ភាព​បាន​បញ្ជូន​កម្មា​ភិបាល​ បក្ខ​ជន​រាប់​ពាន់​នាក់​ចុះ​ទៅ​ភូមិ​សាស្រ្ត​ជួប​គ្រួ​សារ​ក្រ​លំ​បាក​ ដើម្បី​ក្ដាប់​ស្ថាន​ភាព​ពួក​គាត់; ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ កៀរ​គរ​ប្រ​ជា​ជន​ខ្នះ​ខ្នែង​ចូល​រួម​ទប់ស្កាត់​ បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ មិន​ចូល​ដៃ​ចូល​ជើង​នឹង​ការ​រត់​ពន្ធ​ ក្លែង​បន្លំ​ពាណិជ្ជ​កម្ម​ ជា​ពិសេស​គឺអនុវត្ត​ប្រ​សិទ្ធ​ភាព​នូវ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​ចូល​រួម​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID - ១៩ និង​ការ​ឆ្លង​ដែន​ខុស​ច្បាប់​” នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ប្រ​ឆាំង​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ IUU។ល។​

បក្ខ​ជន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ បាន​ម្ចាស់​ការ​ធ្វើ​សេនា​ធិការ​ជូន​គណៈ​បញ្ជា​ការ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ រៀប​ចំ​ផ្សព្វ​ផ្សាយ​ កៀរ​គរ​គ្រួ​សារ​ប្រ​ជា​ជន​ចូល​រួម​ដាស់​តឿន​ ជួយ​ឧបត្ថម្ភ​កូន​ចៅ​លះ​បាប​គ្រោះ​សង្គម​ ផ្ដាច់​គ្រឿង​ញៀន​ ខ្នះ​ខ្នែង​ឈាន​ឡើង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។​ គ្រួ​សារ​មីង​វ៉ធី​ហ្វា នៅ​ភូមិ​តឹង​ថាញ់ ឃុំ​តឹង​តៀង​ ស្រុក​ដឹម​យើុយ ជា​គ្រួ​សារ​មួយ​លំ​បាក​ខ្លាំង។​ កូន​ប្រុស​មីង​គឺ​ជា​កម្លាំង​ពល​កម្ម​សំ​ខាន់​ក្នុង​គ្រួ​សារ​ ប៉ុន្តែ​ បាន​ចាក​ចេញ​ពី​ផ្ទះ​ដោយ​សារ​ជំ​ពាក់​បំ​ណុល​ ព្រោះ​តែ​ញៀន​នឹង​ល្បែង​ស៊ី​សង។​ ផ្ដើម​ពី​នោះ​ គ្រួ​សារ​មីង​ហ្វា​រឹត​តែ​លំ​បាក​ថែម​ទៀត។​ អា​ស្រ័យ​បាន​ការ​លើក​ទឹក​ចិត្ត​ ជួយ​ឧបត្ថម្ភ​របស់​បក្ខ​ជន​ត្រឹង​ត្រុង​តឹន (ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​តឹង​តៀង) ទើប​កូន​ប្រុស​មីង​បាន​វិល​ត្រ​ឡប់​មក​ផ្ទះ​ ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ ហើយ​ជា​សន្សឹម​ៗ​សង​ រួច​បំ​ណុល។​

វរសេនីយ៍​ឯក​ ង្វៀង​ក្វាង​ហា​ ស្នង​ការ​នយោ​បាយ​រង​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ បាន​ឱ្យ​ដឹង​ រយៈ​ពេល​ខាង​មុខ​ គណៈ​កម្មា​ធិការ​បក្ស​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​បន្ត​រក្សា​ និង​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​បទ​បញ្ជា​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ ស្ដី​ពី​ការ​ “ចាត់​បក្ខ​ជន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ ទទួល​បន្ទុក​គ្រួ​សារ​ នៅ​តំ​បន់​ព្រំ​ដែន​” ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ចាត់​បក្ខ​ជន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ ចូល​រួម​ប្រ​ជុំ​សកម្ម​ភាព​បក្ស​នៅ​តាម​សាខា​បក្ស​ភូមិ​ សាខា​បក្ស​ អនុសង្កាត់​តំ​បន់​មាត់​សមុទ្រ៕​

       យោង៖ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម-បក​ប្រែ៖ ថាច់​ធី

ចែករំលែកអត្ថបទ