ការសិក្សាស្រាវជ្រាវថ្មីមួយបានចុះផ្សាយលើទស្សនាវដ្តី Foods បានលើកឡើងថា ការទទួលទានផ្លែគីវីរាល់ថ្ងៃ អាចធានាតម្រូវការបំពេញវីតាម៉ីន C ដល់រាងកាយរៀងរាល់ថ្ងៃ ព្រមជាមួយនោះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនទៀតដល់សុខភាព។
រូបជាឧទាហរណ៍។
ជាក់ស្តែង ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញការទទួលទានផ្លែគីវីបៃតង ២ ផ្លែ ឬផ្លែគីវីលឿង ១ ផ្លែ អាចជួយបំពេញវីតាមីន C ប្រចាំថ្ងៃបានគ្រប់គ្រាន់ដល់មនុស្សពេញវ័យ។ តាមការផ្ដល់អនុសាសន៍ បរិមាណវីតាមីន C ត្រូវបំពេញប្រចាំថ្ងៃចំពោះបុរសគឺ ៩០ មីលីក្រាម និងចំពោះស្ត្រីគឺ ៧៥ មីលីក្រាម។ ក្នុងពេលនោះ ក្រុមអ្នកឯកទេសបានប៉ាន់ស្មានផ្លែគីវី ១ផ្លែផ្ទុកវីតាមីន C ច្រើនជាងក្រូចពោធិ៍សាត់ ១ ផ្លែ ដែលមានទម្ងន់ដូចគ្នា ហើយក្នុង ២ ផ្លែផ្ទុកវីតាមីន C ប្រមាណ ១២០ មីលីក្រាម ខ្ពស់ជាងតម្លៃនៃការផ្ដល់អនុសាសន៍ដែលត្រូវការបំពេញប្រចាំថ្ងៃ។
ក្រៅពីវីតាមីន C ផ្លែគីវីនៅទាំងមានសារធាតុចិញ្ចឹមជាច្រើនទៀត ដូចជាជាតិសរសៃប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ទើបការទទួលទានប្រភេទផ្លែឈើនេះអាចកែលម្អប្រព័ន្ធរំលាយអាហារ និងលើកកម្ពស់សុខភាព។ បរិមាណជាតិស្ករក្នុងផ្លែគីវីមិនច្រើនទេ ម្ល៉ោះហើយសុវត្ថិភាពដល់សុខភាពពេលទទួលទានរយៈពេលយូរ។
មានការសិក្សាស្រាវជ្រាវមួយបានប្រកាសកាលពីឆ្នាំទៅមិញ បង្ហាញឱ្យឃើញថា ការទទួលទានផ្លែគីវី២ផ្លែរៀងរាល់ថ្ងៃ អាចជួយព្យាបាលអាការៈទល់លាមក មួយផ្នែកគឺដោយសារផ្លែគីវីមានផ្ទុកបរិមាណជាតិសរសៃខ្ពស់។ “ផ្លែគីវីមានផ្ទុកបរិមាណវីតាមីនC ច្រើន ព្រមជាមួយនឹងសមាសធាតុមានប្រយោជន៍ដល់សុខភាពផ្សេងទៀត ដែលគ្មានប្រភេទអាហារបំប៉នណាអាចប្រៀបបាន” - អ្នកឯកទេសអាហារូបត្ថម្ភ Emma Laing នៅសាកលវិទ្យាល័យ Georgia (អាមេរិក) បានគូសបញ្ជាក់ដូច្នេះ៕
យោង៖ ហឿងថាវ (បកប្រែពី Verywell Health)-វិមាន