ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/02/2024 - 12:50

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ អញ្ជើញ​ទៅ​សួរ​​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មីវៀ​ត​ណាម​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​កា​ម៉ាវ

ស្រប​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម យ៉ាប​ធិន​ ឆ្នាំ​២០២៤ ថ្ងៃ​២៥ ខែ​មករា គណៈ​ប្រតិ​ភូ​ដឹក​នាំ​ដោយ​សម​មិត្ត ណុង​ក្វឹក​ត្វឹង អនុ​រដ្ឋ​មន្ត្រី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម នៅ​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត (ក្រុង​កា​ម៉ាវ) និង​នៅ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ខាញ់​ដុង​ ស្រុក​អ៊ូ​មិញ។

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ណុង​ក្វឹក​ត្វឹង និង​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត ត្រឹង​ហ្វាង​ញ៉ ជូន​អំ​ណោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ដល់​អ្នកមាន​ប្រ​ជា​ប្រិយ​ជា​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​អ៊ូ​មិញ។

នៅ​ទី​តាំង​ដែល​អញ្ជើញ​ចុះ​ទៅ អនុ​រដ្ឋ​មន្ត្រី  អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ណុង​ក្វឹក​ត្វឹង ជំ​នួស​មុខ​គណៈ​ប្រតិ​ភូ បាន​ជូន​ពរ​ឆ្នាំថ្មី សាក​សួរ​សុខ​ទុក្ខ​និង​ជីវ​ភាព​សមូ​ហភាព​ក្រុម​ប្រឹក្សា​គរុ​កោ​សល្យ​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត; អ្នក​មាន​ប្រ​ជា​ប្រិយ គ្រួ​សារ​គោល​ន​យោ​បាយ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​កា​ម៉ាវ ស្រុក​ថើយ​ប៊ិញ និង​ឃុំ​ខាញ់ ឡឹម​ឃុំ​ខាញ់ទ្វឹង (ស្រុក​អ៊ូ​មិញ)។

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ណុង​ក្វឹក​ត្វឹង ជូន​អំ​ណោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ដល់​ប្អូនៗ​សិស្សា​នុសិស្ស​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​សិក្សា​ជា​សិស្ស​ជន​ជាតិ​ភាគ​តិច​មាន​ស្ថាន​ភាព​លំ​បាក។

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ សង្ឃឹម​ថា អ្នក​មាន​ប្រ​ជា​ប្រិយ​នឹង​ពង្រីក​តួនា​ទី​ឈាន​មុខ​គំរូ​ក្នុង​ការ​ឃោស​នា ចលនា​ប្រ​ជា​ជន​កសាង​ផែន​មហា​សាម​គ្គី​ជន​ជាតិ; អនុវត្ត​ល្អ​នូវ​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស​គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ សកម្ម​ចូល​រួម​ក្នុង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ និង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ដែល​គ្រប់​ថ្នាក់ គ្រប់​ផ្នែក​បាន​បំ​ផុស។ សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ខេត្ត បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​បង្រៀន គិត​គូរ​ជីវ​ភាព​សិស្សា​នុសិស្ស​ជា​ជន​រួម​ជាតិ​ខ្មែរ; សង្ឃឹម​ថា ​ប្អូនៗ សិស្សា​នុសិស្ស​ខិត​ខំ​លត់​ដំ​ព្យា​យាម​រៀន​ពូកែ។  គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ ខិត​ខំ​ពុះ​ពារ​ជំ​នះ​ការ​លំ​បាក ឈាន​ឡើង​ពល​កម្ម​ផលិត កែ​លម្អ​ជីវ​ភាព រួម​ចំ​ណែក​កសាង​មាតុ​ភូមិ ប្រ​ទេស​ជាតិ​កាន់​តែ​សម្បូរ​រុង​រឿង...៕

តាម​កា​សែត​កា​ម៉ាវ -បកប្រែ៖ ​ទី​ទុយ

ចែករំលែកអត្ថបទ