មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

29/01/2024 - 17:29

អ្នក​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ភូមិ​ស្រុក​

រំលឹក​ដល់​លោក​ត្រេវ​ស៊ុន​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​បឹង​កក់​ ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ មាមីង​ខ្មែរ​នៅ​ទីនេះ​តែង​ស្ងើច​សរ​សើរ​និង​គោ​រព​រាប់​អាន​គាត់​គ្រប់​គ្នា។​ ព្រោះ​ថា​គាត់​ជា​បុគ្គល​គំ​រូ​ក្នុង​ការ​ពង្រីក​សេដ្ឋ​កិច្ច​ ចិញ្ចឹម​កូន​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​ និង​ខ្នះ​ខ្នែង​ចូល​រួម​កម្ម​វិធី​កសាង​ជន​បទ​ថ្មី។​

លោក​ត្រេវ​ស៊ុន​ បេះ​ស្លឹក​ផ្កា​អង្គាសីល​ដើម្បី​ឱ្យ​ចេញ​ផ្កា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម។​

តាម​ប្រ​សាសន៍​លោក​ បាញ​ឌឹក​ក្វាង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូមី ឱ្យ​ដឹង​ ដោយ​ការ​រួម​ចំ​ណែក​ក្នុង​ការ​ងារ​ចលនា​របស់​លោក​ត្រេវ​ស៊ុន​ ទើប​មាមីង​ខ្មែរ​នៅ​ភូមិ​បឹង​កក់​ ត្រៀម​លក្ខណៈ​ក្នុង​ការ​បរិច្ចាគ​ដី​ សាង​សង់​សាលា​រៀន​ ធ្វើ​ផ្លូវ​ជន​បទ​ រួម​ចំ​ណែក​ជំ​រុញ​ឃុំ​ភូមី​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី។​ ទន្ទឹម​នឹង​នោះ​ គាត់​ជា​មនុស្ស​ស្លូត​បូត ស្មោះ​ត្រង់​ ជួយ​អ្នក​ផង​ដោយ​អស់​ពី​ចិត្ត​ ទើប​មាមីង​ខ្មែរ​ក្នុង​ភូមិ​ស្រុក​មាន​ទំ​នុក​ចិត្ត។​ គ្រួ​សារ​គាត់​មាន​កូន​៤​នាក់ សុទ្ធ​តែ​ជា​កម្មា​ភិបាល​ បក្ខ​ជន​ រស់​នៅ​ស្រុះ​ស្រួល​ជា​មួយ​អ្នក​ជិត​ខាង​ និង​លុះ​ក្នុង​ដំ​បូន្មាន គោ​រព​ឪ​ពុក​ម្តាយ​ ទើប​បាន​ទទួល​ស្គាល់​ជា​គ្រួ​សារ​វប្ប​ធម៌​គំ​រូ​ថ្នាក់​ខេត្ត​។​ ចំ​ណុច​ល្អ​របស់​លោក​ត្រេវ​ស៊ុន​ គឺ​យល់​ដឹង​ច្បាស់​ពី​ច្បាប់​និង​គោល​នយោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ ទើប​ពេល​ប្រ​ជុំ​ប្រ​ជា​ជន​ឬ​សម្រប​សម្រួល​ករ​ណីទំ​នាស់​វិវាទ​ម្តង​ៗ​ គាត់​តែង​វិភាគ​វែក​ញែក​ហ្មត់​ចត់​ដើម្បី​មាមីង​យល់។​ ហេតុ​នេះ​ អត្រា​ជោគ​ជ័យ​ក្រោយ​ពី​ការ​សម្រប​សម្រួល​តែង​សម្រេច​បាន​កម្រិត​ខ្ពស់។​

លោក​ត្រេវ​ស៊ុន​ (ជួរ​មុខ​ខាង​ស្តាំ​) រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ឃុំ​មក​ចលនា​មាមីង​ខ្មែរ​
មិនឱ្យធ្វើស្រែរដូវទី៣។

តាម​ប្រ​សាសន៍​លោក​ត្រេវ​ស៊ុន​ ពី​មុន​តំ​បន់​ជន​បទ​ភូមិ​បឹង​កក់​លំ​បាក​ក្នុង​ការ​ធ្វើ​ដំ​ណើរទៅ​មក​ ដូច្នេះ​ នៅ​ពេល​រដ្ឋ​មាន​គោល​នយោ​បាយ​ជា​ច្រើន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​សំ​ខាន់​គឺ កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្តី​ពី​ការ​កសាង​ជន​បទ​ថ្មី​ ដើម្បី​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​បទ។​ ផ្តើម​ពី​នោះ​ នៅ​រាល់​កិច្ច​ប្រ​ជុំ​ប្រ​ជា​ជន​ម្តង​ៗ​ គាត់​តែង​ឃោស​នា​ចលនា​និង​វិភាគ​វែក​ញែក​ពី​ផល​ប្រ​យោជន៍​នៃ​ការ​កសាង​ជន​បទ​ថ្មី​ ដើម្បី​បម្រើ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​ប្រ​ជា​ជន​នៅ​ជន​បទ។​ ហេតុ​នោះ​ មា​មីង​ក៏​មាន​ការ​យល់​ដឹង​ ទើប​ពេល​មាន​គម្រោង​ដើរ​ត្រង់​មា​មីង​ស្រប​ចិត្ត​ ស្រប​គំ​និត​គាំ​ទ្រ។​ មាន​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​បាន​បរិច្ចាគ​ដី​កសាង​ផ្លូវ​ជន​បទ​ សាលា​រៀន​ ចូល​រួម​ដាំ​ផ្កា​លម្អ​តាម​សង​ខាង​ផ្លូវ​ រក្សា​អនា​ម័យ​ភូមិ​ស្រុក​ជ្រះ​ស្អាត​ និង​ចូល​រួម​ថវិកា​សម្រាប់​កសាង​បង្គោល​ភ្លើង​ដើរ​ដោយ​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​ ដោយ​មាន​បំ​ពាក់​ភ្លើង​ អគ្គិ​សនី​បំ​ភ្លឺ​តាម​បណ្តោយ​ផ្លូវ​ក្នុង​ភូមិ​ប្រ​មាណ​ជាង​ ២០០ បង្គោល សរុប​ជា​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុង​ដើម្បី​កសាង​តំ​បន់​ជន​បទ​កាន់​តែសម្បូរ​សប្បាយ។​

ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ និង​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​ លោក​ត្រេវ​ស៊ុន​ នៅ​ទាំង​ខ្នះ​ខ្នែង​ចលនា​សប្បុរស​ជន​រួម​វិភាគ​ទាន​ឧបត្ថម្ភ​អំ​ណោយ​រាប់​រយ​ចំ​ណែក​ រួម​មាន​អង្ករ​ជាង​ ៥០​តោន​ សម្លៀក​បំ​ពាក់​និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ៗ​ជា​ច្រើន​ ដល់​គ្រួ​សារ​ក្រី​ក្រ សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត។​ល។​

លោក​ត្រេវ​ស៊ុន​ មាន​ប្រ​សាសន៍៖ “ខ្ញុំ​គិត​សាមញ្ញ​ៗ​ បើ​ចង់​ឱ្យ​មាមីង​ជឿ​ទុក​ចិត្ត​និង​ធ្វើ​តាម​ គឺយើង​ត្រូវ​ធ្វើ​ជាគំ​រូ​រស់​នៅ​ស្មោះ​ត្រង់​និង​ជួយ​ឧបត្ថម្ភ​អ្នក​ទាំង​ឡាយ​ដោយ​អស់​ពី​ចិត្ត។​ ចំ​ពោះ​គ្រួ​សារ​គឺ​ជា​ឪ​ពុក​គំ​រូ​ ខ្នះ​ខ្នែង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រក​ស៊ី​ ដើម្បី​មាន​ជីវ​ភាព​ធូរ​ធារ​ ចិញ្ចឹម​កូន​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ។​ ចំ​ណែក​ការ​ងារ​ឃោ​សនា​ ចលនា​ គឺត្រូវ​អាន​សៀវ​ភៅ​និង​មើល​កាសែត​ឱ្យ​បាន​ច្រើន​ យល់​ច្បាស់​ពី​ច្បាប់​និង​គោល​នយោ​បាយ​ជន​ជាតិ​ ដើម្បី​ឃោ​សនា​ ចលនា​មាមីង​ខ្មែរ​អនុវត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់​ ព្រម​ទាំង​ផ្តល់​ព័ត៌​មាន​អំ​ពី​គោល​នយោ​បាយ​ដែល​មាន​ប្រ​យោជន៍​ឱ្យ​មាមីង​ខ្មែរ​យល់​ច្បាស់​ ដើម្បី​ចូល​រួម​ព្រួត​ដៃ​អនុវត្ត​ និង​ត្រួត​ពិនិត្យ​សំ​ណង់​ក្នុង​ដំ​ណាក់​ការ​អនុវត្ត”៕​

                                  លីធាន​-មុនី​

ចែករំលែកអត្ថបទ