02/01/2024 - 17:17

កាម៉ាវ គិត​គូរ​បាន​ល្អ​ដល់​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​

កម្ម​វិធី​និង​គោល​នយោ​បាយ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​កា​ម៉ាវ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ទាន់​ពេល​និង​មាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អនុវត្ត​សម្រេច​បណ្តា​ភាគ​កម្រិត​ ភារ​កិច្ច​នៃ​ផែន​ការ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។​

លោក​ស្រី​ ក្វាច់​កេវ​ម៉ាយ​ អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​គេន​ទេ​យ្យ​ទាន​ដល់​វត្ត​សិរី​មាន​ជ័យ​វង្ស​ស្រង់​ (ក្រ​បី​ឃ្លៀច​) នៅ​ភូមិ​៧ ឃុំ​តឹង​ឡុក​ ស្រុក​ថើយ​ប៊ិញ នា​ឱកាស​បុណ្យ​សែន​ដូន​តា ឆ្នាំ​២០២៣។

ខេត្ត​កាម៉ាវ មាន​ជន​រួម​ជាតិ​ភាគ​តិច​ចំ​នួន​៣២​ជន​ជាតិ​ ដោយ​មាន​ជាង​១២.០០០​គ្រួ​សារ​ មាន​ប្រ​ជា​ជន​ជិត​៤៨.០០០​នាក់; ច្រើន​ជាង​គេ គឺជន​ជាតិ​ខ្មែរ​មាន​ជិត​១០​ពាន់​គ្រួ​សារ​ ប្រ​ហែល​៣៩.០០០​នាក់។​ ក្នុង​ដំ​ណាក់​កាល​២០២១-​២០២៥ តំ​បន់​ជន​ជាតិ​ភាគ​តិច​ខេត្ត​កា​ម៉ាវ នៅ​មាន​ឃុំ​តំ​បន់​ III ចំ​នួន​៥ (ក្នុង​នោះ​ មាន​២​ឃុំ​តំ​បន់​សុវត្ថិ​ភាព) ១​ឃុំ​តំ​បន់​ I និង​មាន​៤៣​ភូមិ​លំ​បាក​ខ្លាំង​នៅ​ក្រៅ​ឃុំ​តំ​បន់​III ។​

យោង​តាម​លទ្ធ​ផល​ត្រួត​ពិនិត្យ​នៅ​ចុង​ឆ្នាំ​ ២០២២ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​នៅ​មាន​១.០៤២​គ្រួ​សារ​ ស្មើ​នឹង​១៤,០៦%​នៃ​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​សរុប​ក្នុង​ខេត្ត​ និង​ស្រូប​អត្រា​៨,៦៦% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​សរុប​នៅ​លើ​ភូមិ​សាស្រ្ត។​ រយៈ​ពេល​កន្លង​ ការ​អនុវត្ត​នូវ​កម្ម​វិធី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​កា​ម៉ាវ ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​ និង​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។​

លោក​ស្រី​ ក្វាច់​កេវ​ម៉ាយ​ អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ បាន​ឱ្យ​ដឹង៖ ការ​អភិបាល​កិច្ច​លើ​បញ្ហា​ជន​ជាតិ​តែង​បាន​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ គណៈ​ជន​ជាតិ​ខេត្ត​ សកម្ម​ធ្វើ​សេនា​ធិការ​គ្រប់​គ្រង​ពី​ការ​ងារ​ជន​ជាតិ​ បាន​រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​និង​ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​របស់​ខេត្ត​មាន​ជំ​ហាន​ទម្លុះ​ទម្លាយ។​ ហេដ្ឋា​រចនា​សម្ព័ន្ធ​បម្រើ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ជា​សារ​វន្ត​ធានា​បាន​នូវ​លក្ខ​ខណ្ឌ​ចាំ​បាច់​សម្រាប់​ផលិត​កម្ម​ និង​ការ​ប្រ​ជុំ​ជីវ​ភាព​របស់​ប្រ​ជា​ជន​ក្នុង​តំ​បន់។​ កម្ម​វិធី​និង​គោល​នយោ​បាយ​ជន​ជាតិ​ ត្រូវ​បាន​អនុវត្ត​ទាន់​ពេល​និង​មាន​ប្រ​សិទ្ធ​ភាព។​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អនុវត្ត​សម្រេច​បណ្តា​ភាគ​កម្រិត​ ភារ​កិច្ច​នៃ​ផែន​ការ​ការ​ងារ​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។​ ឆ្នាំ​២០២៣ តាម​ការ​ប៉ាន់​ស្មាន​ គឺ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​រួម​ក្នុង​ទូទាំង​ខេត្ត​ថយ​ចុះ​ពី​២% ឡើង​ទៅ​ និង​នៅ​តំ​បន់​ដែល​មាន​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ខ្លាំង​គឺ​ថយ​ចុះ​ពី​៣% ឡើង​ទៅ។ល។​ ឆ្លង​តាម​រយៈ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​; ជន​រួម​ជាតិ​កាន់​តែ​ជឿ​ជាក់​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស​ និង​ការ​គ្រប់​គ្រង​របស់​រដ្ឋ។​ បង្ហាញ​ច្បាស់​ពី​សិទ្ធិ​និង​កាតព្វ​កិច្ច​របស់​ពល​រដ្ឋ​ចំ​ពោះ​រដ្ឋ​អំ​ណាច​និង​សហគមន៍។​ លើក​កម្ពស់​ស្មារតី​គោ​រព​តាម​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ។​

យោង​តាម​ប្រ​សាសន៍​លោក​ស្រី​ ក្វាច់​កេវ​ម៉ាយ​ ក្នុង​ឆ្នាំ​២០២៤ គណៈ​ជន​ជាតិ​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ បន្ត​លើក​កម្ពស់​សុពល​ភាព​និង​ប្រ​សិទ្ធ​ភាព​ការ​ងារ​ អភិបាល​កិច្ច​ស្ដី​ពី​ការ​ងារ​ជន​ជាតិ​ និង​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត។​ ផ្សព្វ​ផ្សាយ​អនុវត្ត​ជោគ​ជ័យ​១០០% ភាគ​កម្រិត​ភារ​កិច្ច​របស់​ផ្នែក​ដែល​បាន​ដាក់​ចេញ​ក្នុង​ឆ្នាំ​ ២០២៣។​ ទន្ទឹម​នឹង​នោះ​ សហ​កា​រ​ជា​មួយ​នឹង​ស្ថាប័ន​ អង្គ​ភាព​ពាក់​ព័ន្ធ​នានា​ ដើម្បី​អនុវត្ត​ឱ្យ​សម្រេច​តាម​ពេល​កំ​ណត់​នូវ​ភារ​កិច្ច​ដែល​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ និង​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ប្រ​គល់​ឱ្យ​ ព្រម​ទាំង​ភារ​កិច្ច​ថ្មី​ដែល​កើត​មាន​ឡើង​ត្រូវ​តាម​ពេល​វេលា​កំ​ណត់។​ ធ្វើ​សេនា​ធិការ​ជូន​គណៈ​ចង្អុល​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​ខេត្ត​កា​ម៉ាវ ដំ​ណាក់​កាល​២០២១-​២០២៥។​ ទន្ទឹម​នឹង​នោះ​ បន្ត​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​អំ​ពី​ការ​អភិរក្ស​ ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ និង​ធ្វើ​សេនា​ធិការ​រៀប​ចំ​បាន​ទាន់​ពេល​នូវ​បណ្តា​សកម្ម​ភាព​ក្នុង​ឱកាស​ពិធី​បុណ្យ​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ភាគ​តិច...៕​

      យោង​តាម​កាសែត​ច្បាប់​វៀត​ណាម -សុផន

ចែករំលែកអត្ថបទ