មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ក្រុងកឹងធើ បានរៀបចំការតាំងពិព័រណ៍រូបភាព “ក្រុងកឹងធើ - ២០ឆ្នាំកសាងនិងអភិវឌ្ឍន៍”។
បើកការដាក់ពិព័រណ៍រូបភាព “កឹងធើ-២០ឆ្នាំកសាងនិងអភិវឌ្ឍន៍”។
ការតាំងពិព័រណ៍មានដាក់បង្ហាញក្រោមបធានបទ “ទំនៀមនៃការទទួលអំណរបុណ្យចូលឆ្នាំថ្មីរបស់បណ្ដាជនជាតិនៅវាលរាបទន្លេគឺវឡុង” និងទម្រង់ “ផែនទីក្រុងកឹងធើ ២០ ឆ្នាំ កសាងអភិវឌ្ឍន៍និងសមាហរណកម្ម”។ នេះគឺជាសកម្មភាពខួបអនុស្សាវរីយ៍២០ឆ្នាំ ក្រុងកឹងធើចំណុះមជ្ឈិម (១/១/២០០៤ - ១/១/២០២៤)។
ថ្នាក់ដឹកនាំក្រុង ទស្សនាតាំងពិព័រណ៍ “ក្រុងកឹងធើ - ២០ឆ្នាំកសាងនិងអភិវឌ្ឍន៍”។
ការតាំងពិព័រណ៍មានដាក់បង្ហាញនូវឯកសារ រូបភាពជាង៧៨មុខ ឧទ្ទេសនាមដល់ភ្ញៀវទេសចរទស្សនានូវសមិទ្ធផលអំពីសេដ្ឋកិច្ច-វប្បធម៌-សង្គម និងសន្តិសុខ-ការពារប្រទេស ក្នុងរយៈពេល២០ឆ្នាំ ដែលក្រុងកឹងធើ កសាងនិងអភិវឌ្ឍន៍។ ឆ្លងតាមរយៈនោះ រួមចំណែកអំណះអំណាងនូវតួនាទីដឹកនាំរបស់បក្ខភាគ រដ្ឋអំណាចក្រុងកឹងធើ ដោយមានមហិច្ឆតារក្សាអត្តសញ្ញាណ ប្រវេណីវប្បធម៌ដ៏ថ្លៃថ្លា ដើរទន្ទឹមជាមួយនឹងការអភិវឌ្ឍក្រុងថាមវន្ត អារ្យធម៌ ទំនើប បង្កជាកម្លាំងចលករសាមគ្គីរួមកម្លាំងកសាងក្រុង កាន់តែអភិវឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃ។
ការពិព័រណ៍រូបភាពបម្រើភ្ញៀវទេសចរ ទស្សនា ចាប់ពីថ្ងៃ ១៩ ខែធ្នូ ឆ្នាំ២០២៣ - ថ្ងៃ ១២ ខែមករា ឆ្នាំ២០២៤ នៅសារមន្ទីរក្រុងកឹងធើ បន្ទាប់មកនឹងផ្ញើខ្លឹមសារឌីជីថលដល់ខណ្ឌ ស្រុកដើម្បីភូមិភាគស្រាវជ្រាវផ្សព្វផ្សាយ ពង្រីកកម្រងរូបភាព។
ចំពោះការដាក់តាំងពី “ទំនៀមនៃការទទួលអំណរបុណ្យចូលឆ្នាំថ្មីរបស់បណ្ដាជនជាតិនៅវាលរាបទន្លេគឺវឡុង” ដោយមានរូបភាព ឯកសារ និងវត្ថុដាក់តាំងបង្ហាញជាង២០០មុខ ឧទ្ទេសនាមដល់ភ្ញៀវទេសចរ ទស្សនាពីទំនៀមនៃការទទួលអំណរបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិកិញ ខ្មែរ ចិន ចាម។ ការដាក់តាំងនេះបម្រើជូនភ្ញៀវទស្សនា រហូតដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៤។
ក្នុងឱកាសនេះ គណៈកម្មការរៀបចំថែមទាំងឧទ្ទេសនាមដល់ភ្ញៀវទេសចរទស្សនាទម្រង់ “ផែនទីក្រុងកឹងធើ២០ឆ្នាំកសាង អភិវឌ្ឍន៍និងសមាហរណកម្ម”។ នេះជាទម្រង់ផែនទីខ្នាតធំ ផ្ទៃមុខផែនទីសំខាន់ត្រូវបានធ្វើពីវត្ថុធាតុដើមនៃអង្ករលាបពណ៌ ដើម្បីចុះឈ្មោះបំបែកឯតទគ្គកម្មវៀតណាម៕
ឌាំងហ្វិញ- លីសៀ