18/12/2023 - 16:22

រឹតប​ន្ដឹង​ចំ​ណង​មិត្ត​ភាព​រវាង​វៀត​ណាម​និង​កម្ពុជា​

“សប្ដាហ៍​វប្បធម៌​កម្ពុជា​នៅ​វៀត​ណាម ទើប​ប្រ​ព្រឹត្ត​ឡើង​នៅ​ខេត្ត​សុក​ត្រាំង​និង​ខេត្ត​ដុង​ថាប សំ​ដៅ​ឧទ្ទេស​នាម​ដល់​ប្រ​ជា​ជន​វៀត​ណាម​អំ​ពី​ខឿន​វប្បធម៌​ដ៏​សម្បូរ​បែប​នៃ​ទឹក​ដី​ប្រ​ទេស​កម្ពុជា។​ សកម្ម​ភាព​នេះ​ រួម​ចំ​ណែក​ជំ​រុញ​ទំ​នាក់​ទំ​នង​មិត្ត​ភាព​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ” អនុរដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍ ហ្វាង​ដាវ​កឿង​ បាន​ឱ្យ​ដឹង​ដូច្នេះ​។​

ជូន​បាច់​ផ្កា​ដល់​សិល្បករ​-ការិនី របស់​ក្រុម​ប្រតិ​ភូ​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​
នៃព្រះរាជាណាចក្រកម្ពុជា។

លោក​ស្រី​ហូធី​កឹម​ដាវ​ អនុលេខា​បក្ស​ខេត្ត​សុក​ត្រាំង​ ជូន​បាច់​ផ្កា​ដល់​លោក​ជំ​ទាវ នេត្រ​ភូម៉ារី។​

មាន​ប្រ​សាសន៍​ក្នុង​ពិធី​បើក​សប្ដាហ៍​វប្បធម៌​កម្ពុជា​នៅ​វៀត​ណាម ទើប​ប្រ​ព្រឹត្ត​ឡើង​នៅ​ខេត្ត​សុក​ត្រាំង​ លោក​ជំ​ទាវ នេត្រ​ ភូម៉ារី រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ រីក​រាយ​ត្រេក​អរ​នៅ​ពេល​បាន​ក្រសួង​វប្បធម៌​កី​ឡា​និង​ទេស​ចរណ៍​វៀត​ណាម បង្ក​លក្ខណ​សម្បត្តិ​ល្អ​បំ​ផុត​ដល់​សកម្ម​ភាព​ដោះ​ដូរ​ សម្ដែង​វប្បធម៌​ សិល្បៈ​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ល្អ​ប្រ​សើរ។​ សកម្ម​ភាព​នេះ​ គឺ​ជា​របត់​ដ៏​សំ​ខាន់​នៅ​ពេល​ភាគី​ទាំង​សង​ខាង​ ឈាន​ចូល​ឆ្នាំ​ដំ​បូង​ ផ្សព្វ​ផ្សាយ​ផែន​ការ​សហប្រតិ​បត្តិ​ការ​វប្បធម៌​ សិល្បៈ​វៀត​ណាម-កម្ពុជា​ ដំ​ណាក់​កាល​២០២៣​-២០២៧។​ លោក​ ជំ​ទាវ នេត្រ​ ភូម៉ារី ជឿ​ជាក់​ថា​ រាល់​សកម្ម​ភាព​វប្បធម៌​ ដ៏​មាន​អត្ថ​ន័យ​លើក​នេះ​ បន្ត​នាំ​មក​ជូន​ទស្ស​និក​ជន​និង​សាធា​រណ​ជន​វៀត​ណាម យល់​កាន់​ច្បាស់​អំ​ពី​ទឹក​ដី​ និង​មនុស្ស​កម្ពុជា​ បង្កើត​ឱ្យ​ទៅ​ជា​ការ​រួម​ចំ​ណែក​ថ្មី​តភ្ជាប់​ចំ​ណង​សាមគ្គី​រវាង​ជន​ជាតិ​ទាំង​ពីរ ជំ​រុញ​ទំ​នា​ក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​វៀត​ណាម​-កម្ពុជា​ ឈាន​ឡើង​មួយ​កម្រិត​ថ្មី​ទៀត។​

របាំអប្សរា​ បាន​សម្ដែង​ក្នុង​រាត្រី​បើក​សប្ដាហ៍​វប្ប​ធម៌​កម្ពុជា​នៅ​វៀត​ណាម។​

​ រាំមិត្ត​ភាព​វៀត​ណាម-កម្ពុជា។​

របាំវាយ​ក្រាប។

គណៈ​ប្រតិ​ភូ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ បាន​ឧទ្ទេស​នាម​ដល់​ទស្សនិក​ជន​ ប្រ​ជា​ជន​សុក​ត្រាំង​នូវ​កម្ម​វិធី​សិល្បៈ​ប្រ​ពៃណី​ដ៏​ពិសេស​ ដោយ​មាន​ក្បាច់​របាំ​ដ៏​ល្បាញ​ល្បី​នៃ​ទឹក​ដី​អង្គរ ដូច​ជា៖ របាំ​អប្សរា​ របាំ​ក្រ​មា​ខ្មែរ​ របាំ​វាយ​ក្រាប។ល។​ និង​បទ​ចម្រៀង​ប្រ​ពៃណី​ដែល​ស្ងើច​សរ​សើរ​មាតុ​ភូមិ​ទឹក​ដី​កម្ពុជា​ និង​វៀត​ណាម។​ បង​យ័ញ​ចន្ទ​ថល ទៅ​ទស្សនា​ការ​សម្ដែង​សិល្បៈ​ ឱ្យ​ដឹង៖ “ខ្ញុំ​ក៏​ជា​អ្នក​ស្រ​ឡាញ់​វប្បធម៌​ សិល្បៈ​ខ្មែរ​ម្នាក់ ម្ល៉ោះ​ហើយ​ ពេល​ឮ​ដំ​ណឹង​ថា​ មាន​ក្រុម​សិល្បៈ​កម្ពុជា​មក​សម្ដែង​វប្បធម៌​ សិល្បៈ​នៅ​ខេត្ត​សុក​ត្រាំង​ ខ្ញុំ​ក៏​ជិះ​ឡាន​ពី​ក្រុង​ហូជី​មិញ​ដើម្បី​បាន​មក​ទស្សនា។​ នៅ​ពេល​បាន​ទស្សនា​ក្បាច់​របាំប្រ​ពៃណី​ ដូច​ជា៖ របាំ​អប្សរា​ របាំ​ក្រមា​ខ្មែរ​ របាំ​វាយ​ក្រាប។ល។​ ដិត​ដាម​ដោយ​លក្ខណៈ​វប្បធម៌​ខ្មែរ​ ធ្វើ​ឱ្យ​ដក់​ជាប់​ក្នុង​ក្រអៅ​ដួង​ចិត្ត។​ ខ្ញុំ​ឃើញ​វប្ប​ធម៌​សិល្បៈ​ខ្មែរ​មាន​លក្ខណៈ​ដ៏​ពិសេស​ ហើយ​កាន់​តែ​ធ្វើ​ឱ្យ​ខ្ញុំ​លង់​ចិត្ត​ដិត​អា​រម្មណ៍”។​ ចំ​ណែក​បង​ស្រី​ ថាច់​ហុង​ង៉ុក​ត្រឹម​ នៅ​ក្រុង​សុក​ត្រាំង​ រៀប​រាប់៖ “នេះ​ជាលើក​ដំ​បូង​ហើយ​ ដែល​ខ្ញុំ​មក​មើល​ក្រុម​សិល្បៈ​កម្ពុជា​សម្ដែង​វប្បធម៌​ សិល្បៈ​ តាំង​ពី​បទ​ចម្រៀង​រហូត​ដល់​ក្បាច់​របាំ គឺពី​រោះ​និង​ល្អ​មើល​ខ្លាំង​ណាស់។​ ក្បាច់​របាំ​ដែល​ខ្ញុំ​ស្រ​ឡាញ់​ពេញ​ចិត្ត​បំ​ផុត​គឺ របាំ​អប្ស​រា​ គឺរាំ​ស្អាត​ណាស់​ ធ្វើ​ឱ្យ​អ្នក​មើល​សរ​សើរ​គ្រប់​មាត់​ ដូច្នេះ​ ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ទៅ​ទស្សនា​ប្រា​សាទ​អង្គរ​វត្ត”។​

ក្នុង​ឱកាស​ធ្វើ​ការ​ជា​មួយ​នឹង​ក្រសួង​វប្បធ​ម៌​ កីឡា​និង​ទេស​ចរណ៍​វៀត​ណាម និង​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង​ លោក​ជំ​ទាវ នេត្រ​ ភូម៉ារី វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​សាម​គ្គី​ យ៉ាង​ស្អិត​ល្មួត​រវាង​បក្ស​ទាំង​ពីរ រដ្ឋា​ភិបាល​នៃ​ប្រ​ទេស​ទាំង​ពីរ និង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ​វៀត​ណាម-កម្ពុជា។​ លោក​ជំ​ទាវ មាន​សេចក្ដី​ត្រេក​អរ​យ៉ាង​ខ្លាំង​ នៅ​ពេល​បក្ស​ រដ្ឋា​ភិបាល​វៀត​ណាម និង​រដ្ឋ​អំ​ណាច​ខេត្ត​សុក​ត្រាំង​ តែង​យក​ចិត្ត​ទុក​ដាក់​ពង្រីក​ជីវ​ភាព​រស់​នៅ​និង​អភិរក្ស​ទម្រង់​វប្បធម៌​សិល្បៈ​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ៕​ 

     លី​ធាន​-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ