កីឡា - ទេសចរណ៍ ទេសចរណ៍

12/12/2023 - 16:20

ភាព​ទាក់​ទាញ​នៃ​វិហារ​ម៉ាង​ឡាំង​

មក​កាន់​ភូអៀ្ងង ភ្ញៀវ​ទេស​ចរ​គួរ​ឆៀង​ចូល​ ទស្សនា​កម្សាន្ត​ស្ថា​បត្យ​កម្ម​វិហារ​បុរាណ​និង​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​លក្ខណៈ​អក្សរ​សាស្ត្រ​ជាតិ​ដំ​បូង​របស់​ប្រ​ទេស​យើង។​

ទោះ​បីមាន​អា​យុ​កាល​ជាង​រយ​ឆ្នាំ​ ប៉ុន្តែ​វិហារ​នេះ​នៅ​តែ​មាន​ភាព​ស្រស់​ស្អាត​និង​រឹង​មាំ។​

វិហារ​ម៉ាង​ឡាំង​ នៅ​ស្រុក​ទ្វីអាង​ ខេត្ត​ភូ​អៀង។​ វិហារ​នេះ​ ត្រូវ​បាន​កសាង​តាំង​ពី​ឆ្នាំ​១៨៩២ ស្ថិត​នៅ​ក្បែរ​ទន្លេ​កីឡោ​។​ បើ​ភ្ញៀវ​ទេស​ចរ​ធ្វើ​ដំ​ណើរ​ពី​ក្រុង​ក្វី​ញើុង តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ១ A ដល់​ទីប្រ​ជុំ​ជន​ជី​ថាញ ឆ្លង​ស្ពាន​ង៉ឹង​សើុង ដល់​ផ្លូវ​បែក​ជា​៣ បត់​ឆ្វេង​ប្រ​ហែល​២​គីឡូ​ម៉ែត្រ។​ វិហារ​ស្ថិត​នៅ​ចម្ងាយ​ពី​ក្រុង​ទ្វីហ្វា​ប្រ​ហែល​៣៥គីឡូ​ម៉ែត្រ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​ ចម្ងាយ​ពី​រមណី​យដ្ឋាន​ល្បាក់​ថ្ម​ចាន​ ទាប​ប្រ​ហែល​១០​គីឡូ​ម៉ែត្រ។​ ដូច្នេះ​ ភ្ញៀវ​ទេស​ចរ​ងាយ​ស្រួល​ពេល​មក​លម្ហែ​កាយ​នៅ​រមណី​យដ្ឋាន​ល្បាក់​ថ្ម​ចាន​ទាប​ និង​ឆៀង​ចូល​គោ​រព​បូជា​វិហារ​ម៉ាងឡាំង។​

ផ្លូវ​ចូល​បន្ទប់​ប្រ​វេណី។​

បន្ទប់​ប្រ​វេណី​ស្ថិត​នៅ​ក្រោម​ដំ​បក​នេះ​ គឺជា​កន្លែង​រក្សា​ទុក​គម្ពីរ​ “ក្បួន​អប់រំ​៨​ថ្ងៃ​” របស់​បូជា​ចារ្យ​ Alexandre de Rhodes។​ គម្ពីរ​នេះ​មាន​តម្លៃ​ពិសេស​ គឺបោះ​ពុម្ព​ជាឧភយ​ភាសា​ឡា​តាំង​និង​វៀត​ត្រូវ​បាន​បោះ​ពុម្ព​នៅ​ឆ្នាំ​១៦៥១ នៅ​ប្រ​ទេស​អ៊ីតា​លី។​

គម្ពីរ​ “ក្បួន​អប់រំ​៨ថ្ងៃ​” របស់​បូជា​ចារ្យ​ Alexandre de Rhodes ត្រូវ​បាន​ដាក់​តាំង​ក្នុង​ទូក​ញ្ចក់​ ដើម្បី​ភ្ញៀវ​ទេស​ចរ​ងាយ​ស្រួល​ទស្សនា​។

ចំ​ណាប់​អា​រម្មណ៍​ដំ​បូង​ពី​វិហារ​ម៉ាង​ឡាំង​ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ នោះ​គឺលក្ខណៈ​បុរាណ មាន​អា​យុ​កាល​ជាង​មួយ​សតវត្សរ៍។​ វិហារ​ត្រូវ​បាន​កសាង​តាម​លំ​នាំ​ស្ថាបត្យ​កម្ម​ហ្គោ​ធិក (Gothic) ដិត​ដាម​ដោយ​រចនា​បថ​អឺរ៉ុប​នៅ​ដើម​សតវត្សរ៍​ទី​១៩។​ ម្យ៉ាង​ទៀត​ ពេល​មក​ដល់​ទីនេះ​ ភ្ញៀវ​ទេស​ចរ​នឹង​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​លក្ខណៈ​អក្សរ​សាស្ត្រ​ជាតិ​ដំ​បូង​របស់​ប្រ​ទេស​យើង​ តាម​រយៈ​គម្ពីរ​ក្បួន​អប់រំ​៨​ថ្ងៃ​របស់​បូជា​ចារ្យ​ដាក់​ឡោ​ និង​ស្តាប់​និទាន​រឿង​ព្រះ​អម្ចាស់​ Andre ភូ​អៀង​  បូជា​ចារ្យ​ដំ​បូង​នៃ​វិហារ​ម៉ាងឡាំង។​ ប្រ​ជា​ជន​ភូអៀង​ បក​ស្រាយ​អំ​ពី​ឈ្មោះ​វិហារ​ម៉ាង​ឡាំង​ គឺអា​ស្រ័យ​សាស​និក​កា​តូលិក​កំ​ណត់​យក​តាម​ឈ្មោះ​នៃ​ដើម​ឈើ​មួយ​ប្រ​ភេទ​ដែល​ដុះ​ច្រើន​នៅ​តំ​បន់​សមុទ្រ​ទ្វីអាង​កាល​នោះ។​

ជាការ​ពិត​ ភ្ញៀវ​ទេស​ចរ​ប្រាកដ​នឹង​កោត​សរ​សើរ​ពី​ស្ថាបត្យ​កម្ម​នៃ​វិហារ​បុរាណ ស្ថា​បត្យ​កម្ម​ហ្គោ​ធិក ដែល​ជា​រចនា​បថត្រូវ​បាន​សាង​សង់​តាំង​ពី​១.២០០ឆ្នាំ​ មុន​គ្រិស្ត​សករាជ។​ ស្ថា​បត្យ​កម្ម​ ហ្គោ​ធិក មាន​ភាព​រុង​រឿង​បំ​ផុត​នៅ​សតវត្សរ៍​ទី ១៨ និង​ទី​១៩ អគារ​ធំ​ៗ​នៅ​ទ្វីប​អឺរ៉ុប​កាល​នោះ​ ត្រូវ​បាន​សាង​សង់​តាម​ទម្រង់​នេះ​ ពិសេស​គឺ សំ​ណង់​សា​លា​រដ្ឋ​បាល​ក្រុង​ វិហារ​និង​សាលា​រៀន​ជា​ដើម។​ សំ​ណង់​ជាច្រើន​លើ​ពិភព​លោក​ ដែល​សាង​សង់​តាម​លំ​នាំ​ស្ថាបត្យ​កម្ម​នេះ​ ត្រូវ​បាន​អង្គ​ការ​ UNESCO ទទួល​ស្គាល់​ជា​បេតិ​កភណ្ឌ​វប្បធម៌​ពិភព​លោក៕​

     ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ