មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/11/2023 - 15:27

អស់​ពី​ចិត្ត​ជា​មួយ​នឹង​អាជីព​គ្រូ​បង្រៀន

បាន​ក្លាយ​ជា​គ្រូ​បង្រៀន​គឺ​ក្ដី​ស្រ​មៃ​ដ៏​ធំ​បំ​ផុត​ក្នុង​ឆាក​ជី​វិត ដូច្នោះ​ហើយ លោក​គ្រូ​គឹម​ដារី គ្រូ​បង្រៀន​វិញ្ញា​សា​អង់​គ្លេស​នៅ​អនុវិទ្យា​ល័យ​ជន​ជាតិអន្តេ​វា​សិក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង តែង​សិក្សា​ស្រាវ​ជ្រាវ ដើម្បី​មាន​វិធី​សាស្រ្ត​បង្រៀន​ល្អៗ ជួយ​ដល់​សិស្សា​នុសិស្ស​ងាយ​យល់​មេ​រៀន។

លោក​គ្រូគឹម​ដារី តែង​សិក្សា​ស្រាវ​ជ្រាវ​ដើម្បី​រក​វិធី​សាស្រ្ត​ល្អៗ​បង្រៀន​ដល់​សិស្ស។ 

បច្ចុប្បន្ន លោក​គ្រូគឹម​ដារី គ្រូ​បង្រៀន​ភា​សា​អង់​គ្លេស​ថ្នាក់​ទី៩ និង​ទី៦។ ប្អូន​ត្រឹង​ហ្វិញ​ញឺ សិស្ស​ថ្នាក់ ៩/២ រៀប​រាប់៖ “លោកគ្រូ​ដារី មាន​វិធី​សាស្រ្ត​បង្រៀន​ល្អ ប្អូន​ចូល​ចិត្ត​គាត់​បង្រៀន​ណាស់។ ម៉ោង​លោក​គ្រូបង្រៀន មាន​ភាព​រស់​រវើក ពោរ​ពេញ​ដោយ​សំ​ណើច ដ្បិត​អីគាត់​បាន​បង្ក​លក្ខណៈ​ឱ្យ​ពួក​ប្អូន​ជ្រើស ប្រ​ធាន​បទ​ដើម្បី​ទំ​នាក់​ទំនង​ជា​មួយ​គ្នា។ ពេល​មាន​សិស្ស​ណា​បញ្ចេញ​សំ​ឡេង​មិន​បាន​ត្រឹម​ត្រូវ លោក​គ្រូ​ក៏​បើក​ទូរ​ទស្សន៍​ឱ្យ​ស្ដាប់ ហើយ​បង្គាប់​របៀប​បញ្ចេញ​សំ​ឡេង ហេតុ​នោះ​ហើយ សិស្ស​រូប​ណា​ក៏​ចូល​ចិត្ត​ដែរ”។ ចំពោះ​សិស្សា​នុសិស្ស លោក​គ្រូ​តែង​អស់​ពី​ចិត្ត អា​ណិត​ស្រ​ឡាញ់មិន​ត្រឹម​តែ​ក្នុង​ការ​បង្ហាត់​បង្រៀន​ប៉ុណ្ណោះ​ទេ ក្នុង​ការ​ងារ​គ្រប់​គ្រង​សិស្ស​គាត់​ក៏​អស់​ពីចិត្ត​ជួយ​ផង​ដែរ។ លោក​គ្រូគឹម​ដារី ឱ្យ​ដឹង៖ “ខ្ញុំ​ធ្វើ​ប្រ​ធាន​ក្រុម​គ្រប់​គ្រង​សិស្ស ម្ល៉ោះ​ហើយ ពេល​ឃើញ​ប្អូន​ៗ​ទើប​ចូល​រៀន​អន្តេវា​សិក​ថ្នាក់​ទី ៦ ឆ្ងាយ​ពី​គ្រួ​សារ ទើប​ខ្ញុំ​បង្ហាត់​បង្រៀន​ឱ្យ​ប្អូនៗ​ពី​បំ​ណិន​រស់​នៅ​បំណិន​ការ​ពារ​ខ្លួន​និង​រស់​នៅ​ចុះ​សម្រុង​ជា​មួយ​នឹង​សមូហ​ភាព។ ទើប​ចូល​រៀន​ដំ​បូង​កូន​សិស្ស​ខ្លះ​យំ ដោយ​សារ​តែ​នឹក​ឪពុក​ម្ដាយ នឹក​ផ្ទះ បាន​ជា​ខ្ញុំ​នៅ​ប្រ​ចាំ​ការ ២៤/​២៤ ម៉ោង ដើម្បី​លើក​ទឹក​ចិត្ត​និង​ធ្វើ​ជា​ទី​បង្អែក​ស្មារតី​ឱ្យ​សិស្ស ដើម្បី​សិស្ស​បាន​ស្ងប់​អារម្មណ៍​រៀន​សូត្រ”។ 

  លោក​គ្រូគឹម​ដារី ពិនិត្យ​មើល​សិស្ស​ក្នុង​ម៉ោង​ធ្វើ​លំ​ហាត់។ 

គ្រប់​ទង្វើ​របស់​លោក​គ្រូ​ដារី សុទ្ធ​សឹង​ផុស​ចេញ​ពី​សន្តាន​ចិត្ត ប្រៀប​បាន​ឪពុក​ស្រ​ឡាញ់​កូន។ ដ្បិត​អី តាំង​ពី​នៅ​តូច​គ្រួសារ​លោក​គ្រូ ធ្លាប់​ក្រ​លំ​បាក ឪពុក​ម្ដាយ​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ឆ្ងាយ ទើប​គាត់​យល់​ពី​អា​រម្មណ៍​រស់​នៅ​ឆ្ងាយ​ពីឪ​ពុក​ម្ដាយ។ ដោយ​សារ​ឃើញ​ឪពុក​ម្ដាយ​រស់​នៅ​លំ​បាក​ធ្វើ​ការ​ឈ្នួល គាត់​រឹត​តែ​ប្ដេជ្ញា​ចិត្ត​រៀន​សូត្រ ដើម្បី​អនា​គត​បាន​ល្អ​ប្រ​សើរ។ ចាប់​តាំង​ពី​រៀន​ថ្នាក់​ទី ៨ រហូត​ដល់​បញ្ចប់​មហា​វិទ្យា​ល័យ ពេល​ទំ​នេរ​គាត់​ទៅ​ស៊ី​ឈ្នួល​លី​ស្រូវ ដើម្បី​រក​ប្រាក់​ផ្ដត់​ផ្គង់​ការ​រៀន​សូត្រ។ លោក​គ្រូ​គឹម​ដារី ឱ្យ​ដឹង៖ “ឪពុក​ម្ដាយ​ក្រ​ខ្សត់​មិន​គ្រប់ លទ្ធ​ភាព​គិត​គូរ​ឱ្យ​រៀន​សូត្រ ម្ល៉ោះ​ហើយ​ខ្ញុំ​ជ្រើស​រៀន​នៅ​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​ដុង​ថាប ដើម្បី​មិន​បង់​កម្រៃ​សិក្សា។ ខ្ញុំ​មាន​ទេព​កោ​សល្យ​ខាង​ភា​សា​អង់​គ្លេស ទើប​ខ្ញុំ​ជ្រើស​រៀន​គរុកោ​សល្យ​ភាសា​អង់​គ្លេស ជា​មួយ​នឹង​គោល​បំ​ណង បង្រៀន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ឱ្យ​ចេះ​ទំ​នាក់​ទំនង​ជា​មួយ​នឹង​ជន​បរ​ទេស។ ក្នុង​រយៈ​ពេល​សិក្សា ពេល​ទំនេរ​ខ្ញុំ​បន្ត​ទៅ​ធ្វើ​កម្មករ​លី​ស្រូវ​នៅ​ខេត្ត​តៀង​យ៉ាង ដើម្បី​មាន​ប្រាក់​សម្រាប់​គិត​គូរ​ការ​រៀន​សូត្រ”។ 

ឆ្នាំ ២០១០ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​មហា​វិទ្យា​ល័យ លោក​គ្រូ​គឹម​ដារី ត្រូវ​បាន​ចាត់​ឱ្យ​បង្រៀន​នៅ​អនុវិទ្យា​ល័យ វិទ្យា​ល័យ​អាង​និញ ឃុំ​អាង​និញ ស្រុក​ចូវ​ថាញ់។ ឆ្នាំ ២០១២ លោក​គ្រូ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​មក​បង្រៀន​នៅ​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ចូវ​ថាញ់ រហូត​មក​ទល់​សព្វ​ថ្ងៃ។ មក​ទីនេះ ដោយ​ដឹង​ថា សមត្ថ​ភាព​ភាសា​អង់​គ្លេស​របស់​សិស្ស​មិន​ស្មើ​គ្នា លោកគ្រូ​ដារី បាន​ជ្រើស​វិធី​សាស្រ្ត​បង្រៀន​ឱ្យ​សិស្ស ហាត់​ទំ​នាក់​ទំ​នង​ដោយ​ខ្លួន​ឯង ដើម្បី​ជ្រើស​រើស​សិស្ស​ខ្សោយ​រៀន​បំប៉ន​បន្ថែម​នៅ​ពេល​រសៀល។ ផ្ដើម​ពី​នោះ ក្រោយ​ពី​រៀន​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ សិស្ស​ក៏​មាន​ភាព​ជឿ​ជាក់​ក្នុង​រៀន​សូត្រ និង​ទំ​នាក់​ទំ​នង​ជា​ភា​សា​អង់​គ្លេស។ 

លោក​គ្រូ​ដោ​វ៉ាន់​ណូល នា​យក​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចូវ​ថាញ់ ឱ្យ​ដឹង៖ “សិស្ស​ចូល​ចិត្ត​ម៉ោង​បង្រៀន​របស់​លោក​គ្រូដារី។ គាត់​តែង​យក​អស់​ពី​ចិត្ត​ជួយ​មិត្ត​រួម​អា​ជីព អនុវត្ត​ល្អ​ការ​ងារ​គ្រប់​គ្រង​សិស្ស ទើប​សិស្ស​អនុវត្ត​ល្អ​លក្ខន្តិកៈ​សា​លា។ ជា​មួយ​នឹង​អា​ជីព លោក​គ្រូ​តែង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ រៀន​សូត្រ​លើក​កម្ពស់​វិជ្ជា​ជីវៈ ម្ល៉ោះ​ហើយ​គាត់​សម្រេច​បាន​វិញ្ញា​បនបត្រ​ភា​សា​បា​រាំង និង​រៀន​ភ្លេង​ពិណ​ពាទ្យ​ដើម្បី​វិល​មក​បង្រៀន​ដល់​សិស្សា​នុសិស្ស”៕ 

 លីធាន - ថាច់ធី

ចែករំលែកអត្ថបទ