06/11/2023 - 17:13

សោ​ភណ​ភាព​នៃ​វត្ត​តាគុជ​ចាស់​

វត្ត​តាគុជ​ចាស់​ នៅ​ភូមិ​តា​ឃ្វិច​ B ឃុំ​ទ្វឹង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ មាន​សោ​ភណ​ភាព​ល្អ​ប្រ​ណីត​ទាំង​សំ​ណង់​ស្ថាបត្យ​កម្ម​ និង​ទេស​ភាព។​ ជា​វត្ត​ដែល​មាន​ដើម​ត្នោត​ច្រើន​ជាង​គេក្នុង​ចំ​ណោម​វត្ត​ទាំង​អស់​នៅ​ស្រុក​ចូវ​ថាញ់។​

វត្ត​តាគុជ​ចាស់​ មាន​អា​យុ​កាល​ជាង​១៤០ ឆ្នាំ។​ ដំ​បូង​ វត្ត​មាន​សំ​ណង់​បាន​សាង​សង់​សាមញ្ញៗ​ ដូច​ជា៖ ព្រះ​វិហារ​ សាលា​ទាន​ សមណ​កុដិ​ ត្រូវ​បាន​សាង​សង់​ពី​ឈើ​ ដំ​បូល​ប្រក់​ស្លឹក​ លើ​ទំ​ហំ​ផ្ទៃ​ដី​ជិត​១៧.​០០០ម២។​ វត្ត​មិន​ត្រឹម​តែ​ជា​កន្លែង​បួស​រៀន​របស់​ព្រះ​សង្ឃ​ និង​សកម្ម​ភាព​សាសនា​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជា​កន្លែង​បណ្ដុះ​បណ្ដាល​អក្សរ​សាស្រ្ត​ជូន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង។​ តាម​ថេរ​ដី​កា​ព្រះ​តេជ​ព្រះ​គុណ​ គឹម​សាង​ ព្រះ​ចៅ​អធិ​ការ​វត្ត​តា​គុជ​ចាស់​ វត្ត​ឆ្លង​កាត់​ព្រះ​ចៅ​អធិ​ការ​ជា​ច្រើន​ជំ​នាន់​ សំ​ណង់​ក្នុង​វត្ត​ត្រូវ​បាន​ជួស​ជុល​ និង​កសាង​ថ្មី​ ទើប​បច្ចុប្បន្ន​នេះ​ សាលា​ទាន​ ព្រះ​វិហា​រ សមណ​កុដិ​ មាន​ភាព​សម​រម្យ​ ដិត​ដាម​ដោយ​លក្ខណៈ​វប្បធម៌​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ។​ លក្ខណៈ​ពិសេស​របស់​វត្ត​ គឺក្រៅ​ពី​សំ​ណង់​ល្អ​ប្រ​ណីត​ បរិវេណ​វត្ត​ធំ​ទូលាយ​ ចាប់​ពី​ខ្លោង​ទ្វារ​ចូល​ គឺមាន​រូប​សំ​ណាក​ទេព​ប្រ​ណម​រាប់​សិប​អង្គ​ដែល​ឈរ​ទទួល​ស្វា​គមន៍​ភ្ញៀវ។​ ពិសេស​ នៅ​ខាង​មុខ​ខ្លោង​ទ្វារ​វត្ត​ មាន​ដាំ​ដើម​ត្នោត​ជាង​១០០​ដើម​ បង្ក​ជា​ម្លប់​ត្រ​ជាក់​ ម្ល៉ោះ​ហើយ​ ក៏​ជា​ទីកន្លែង​ដ៏​មនោ​រម្យ​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​និង​ធ្វើ​សក្កា​របូជា៕​

ខាង​ក្រោម​នេះ​ គឺរូប​ថត​មួយ​ចំ​នួន​អំ​ពី​វត្ត​តាគុជ​ចាស់។​

ខ្លោង​ទ្វារ​វត្ត​តាគុជ​ចាស់​ត្រូវ​បាន​កសាង​យ៉ាង​សម​រម្យ។​

ជួរ​ដើម​ត្នោត​ដាំ​នៅ​ខាង​មុខ​ខ្លោង​ទ្វារ​វត្ត​តាគុជ​ចាស់​ បង្ក​ឱ្យ​មាន​បរិយា​កាស​ត្រជាក់។​

ព្រះ​វិហា​រ​វត្ត​តាគុជ​ចាស់។​

ចាប់​ពី​ខ្លោង​ទ្វារ​ចូល​ គឺមាន​រូប​សំ​ណាក​ទេព​ប្រ​ណម​ដែល​ឈរ​ទទួល​ស្វាគមន៍​ភ្ញៀវ​
មកទស្សនាកម្សាន្តនិងធ្វើសក្ការបូជា។

ចែករំលែកអត្ថបទ