30/10/2023 - 16:49

កសាង​វប្បធម៌​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ​

ក្រុង​កឹង​ធើ បាន​និង​កំ​ពុង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​សេចក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​មជ្ឈិម​៥ នីតិ​កាល VIII ស្តីពី​ការ​កសាង​និង​អភិវឌ្ឍ​ខឿន​វប្បធម៌​វៀត​ណាម​ជឿន​លឿន​ ដិតដាម​ដោយ​អត្ត​សញ្ញាណ​ជាតិ​ ឯក​ភាព​ក្នុង​ភាព​សម្បូរ​បែប​របស់​សហគមន៍​បណ្តា​ជន​ជាតិ​វៀត​ណាម ដែល​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​នៃ​ជន​ជាតិ​ មនុស្ស​សាស្រ្ត​ ប្រ​ជា​ធិប​តេយ្យ​និង​វិទ្យា​សាស្រ្ត។​

អ្នក​មីង​សា​ផា (អា​វស) និង​កូន​ស្រី​ (ខាង​ចុង​) កំ​ពុង​បញ្ចេញ​ថ្វី​ដៃ​ធ្វើ​នំ​
ក្នុងអង្គសិក្ខាសាលាមួយនៅទីក្រុង។

ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ គម្រោង​ជា​ច្រើន​សំ​ដៅ​រួម​ចំ​ណែក​អភិរក្ស​ និង​ពង្រីក​នូវ​តម្លៃ​វប្បធម៌​ប្រ​វេណី​របស់​ជន​រួម​ជាតិ​ខ្មែរ។​ យោង​តាម​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ផ្តើម​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​អនុវត្ត​គំ​រូ​នៅ​ស្រុក​កើ​-ដ របស់​គម្រោង​ “បង្រៀន​វិជ្ជា​ជីវៈ​និង​អក្សរ​ដល់​ជន​ជាតិ​ខ្មែរ” មក​ទល់​ពេល​នេះ​ ក្រុង​បាន​ផ្សព្វ​ផ្សាយ​ទម្រង់​នេះ​ដល់​សហគមន៍​ជន​ជាតិ​ខ្មែរ​ទាំង​៩​ខណ្ឌ​ ស្រុក​នៅ​ក្នុង​ក្រុង​ ក៏​ដូច​ជា​សិក្សា​ស្វែង​យល់​ផ្សព្វ​ផ្សាយ​ចំ​ពោះ​សហគមន៍​ជន​ជាតិ​ភាគ​តិច​ឯទៀត​ដែល​កំ​ពុង​រស់​នៅ​ក្នុង​ភូមិ​ភាគ។​ បង​ស្រី​ថាច់​ធី​ដឹម នៅ​ភូមិ​ធើយ​ហ្វា B ទីប្រ​ជុំ​ជន​កើ-ដ ឱ្យ​ដឹង៖ “ខ្ញុំ​បាន​រៀន​របរ​ត្បាញ​កំ​ប្លោក​ រីឯ​កូន​ខ្ញុំ​បាន​រៀន​អក្សរ​ខ្មែរ​ ម្ល៉ោះ​ហើយ​ ខ្ញុំ​ដឹង​គុណ​រដ្ឋ​ណាស់។​ សព្វ​ថ្ងៃ​មធ្យម​ភាគ​ខ្ញុំ​នៅ​ផ្ទះ​ត្បាញ​កំ​ប្លោក​ក៏​អាច​រក​បាន​ប្រាក់​ចំ​ណូល​៣​លាន​ដុង​/ខែ។​ ចំ​ណែក​កូន​ខ្ញុំ​ក៏​ចេះ​អក្សរ​ខ្មែរ​ផង​ដែរ”។​ ពិសេស​ក្រុង​កឹង​ធើ​ទើប​តែប្រ​គល់​ជូន​ទូក​-ង​ដល់​គណៈ​កម្ម​ការ​វត្ត​សេតុត្តរ ស្រុក​កើ-ដ។ល។​ លោក​ចូវ​ណាំ​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ធើយ​ហ្វា B ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ “មុន​នេះ​ វត្ត​ក៏​បាន​រដ្ឋ​ឧបត្ថម្ភ​ទូក​-ង​មួយ​គ្រឿង​ផង​ដែរ​ ប៉ុន្តែ​ដោយ​សារ​ទូក​-ង​នោះ​ចាស់​ មិន​អាច​ធានា​សុវត្ថិ​ភាព​ពេល​អុំ​ប្រ​ណាំង។​ ឥឡូវ រដ្ឋ​បាន​ឧបត្ថម្ភ​ទូក​-ង​ថ្មី​ ញុាំង​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​រីក​រាយ​ណាស់​។​ ម្យ៉ាង​ទៀត​ យុវ​ជន​ក្នុង​ភូមិ​ស្រុក​ប្តេជ្ញា​ចិត្ត​ហាត់​សម​ដើម្បី​ចូល​រួម​អុំ​ប្រ​ណាំង​នៅ​ពេល​ខាង​មុខ​។​ នេះ​គឺ ជា​រូប​ភាព​មួយ​ក្នុង​ការ​អភិរក្ស​វប្បធម៌​ខ្មែរ​យ៉ាង​ពិត​ប្រា​កដ​និង​មាន​ប្រ​សិទ្ធ​ភាព”។​

យុវតី​ខ្មែរ​នៅ​ក្រុង​កឹង​ធើ ក្នុង​សម្លៀក​បំ​ពាក់​ប្រ​ពៃណី។

ជន​រួម​ជាតិ​ខ្មែរ​នៅ​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិរក្ស​វប្បធម៌​ប្រ​វេណី​ ក្នុង​នោះ​ គ្រួ​សារ​អ្នក​មីង​យឿង​ធី​សា​ផា នៅ​មណ្ឌល​ប៊ិញ​ឡើយ​ សង្កាត់​ទ្រឿង​ឡាក ខណ្ឌ​អូរ​ម៉ូង​ គឺ​ជា​គ្រួ​សារ​គំ​រូ​មួយ។​ អ្នក​មីង​សា​ផា ឱ្យ​ដឹង៖ “ខណៈ​មាន​ពិធី​បុណ្យ​វប្បធម៌​ផ្សេង​ៗ​ ខ្ញុំ​តែង​ទៅ​ចូល​រួម​បញ្ចេញ​ស្នា​ដៃ​ធ្វើ​នំប្រ​ពៃណី​ មាន​ដូច​ជា​នំ​លម្អង​ចេក​ នំស្លឹក​តើយ ឬ​នំ​បញ្ចុក​ទឹក​សម្ល​ជា​ដើម​ ដើម្បី​អ្នក​មក​ចូល​រួម​បាន​ទស្សនា​និង​ភ្លក្ស​រស​ជាតិ​។​ គោល​បំ​ណង​របស់​ខ្ញុំ​គឺដើម្បី​អភិរក្ស​នំប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ”។​ សព្វ​ថ្ងៃ​ អ្នក​មីង​សា​ផា​វ័យ​កាន់​តែចាស់​ កូន​ៗ​ក៏​បាន​ស្នង​បន្ត​របៀប​ធ្វើ​នំ ហើយ​អាច​នឹង​ជំ​នួស​អ្នក​មីង​បញ្ចេញ​ថ្វី​ដៃ​ក្នុង​ពិធី​បុណ្យ​ផ្សេង​ៗ​ដែល​បាន​រៀប​ចំ​ឡើង​ក្រៅ​ទីក្រុង​ផង​ដែរ។​

ក្នុង​ដំ​ណាក់​កាល​ផ្លាស់​ថ្មី​និង​សមាហ​រណ​កម្ម​ តម្លៃ​វប្បធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ​ភាគ​តិច​បាន​ក្លា​យជា​កត្តា​ដ៏​សំ​ខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ ស្មារតី​ដល់​ប្រ​ជា​ជន។​ ការ​ដែល​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ពី​ការ​អភិរក្ស​វប្បធម៌​ បាន​រួម​ចំ​ណែក​ដ៏​សំ​ខាន់​ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​វប្បធម៌​ស្មារតី​ អភិរក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ជន​ជាតិ​នីមួយ​ៗ​៕​

                    ហា​ថាញ-លីសៀ

​ 

​ 

ចែករំលែកអត្ថបទ