មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/10/2023 - 16:06

បង​យ័ញ​វ៉ាន់​សាញ់ ជម្នះ​លំ​បាក​ឈាន​ឡើង​ក្នុង​ជីវ​ភាព

 

គ្រួ​សារ​បង​យ័ញ​វ៉ាន់​សាញ់ នៅ​សង្កាត់​អាង​ហ្វា ខណ្ឌ​និញ​កេវ ក្រុង​កឹង​ធើ ជួប​ការ​លំ​បាក​ខ្លាំង ពី​ព្រោះ​រស់​នៅ​ក្នុង​ក្រុង ប៉ុន្តែ​គ្មាន​មុខ​របរ​លំនឹង។ ចាប់​តាំង​ពី​បើក​ហាង​លក់​ភេសជ្ជៈ​និង​ចំណី​អា​ហារ ឃើញ​ថា ​ជីវ​ភាព​គ្រួសារ​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ 

បង​សាញ់ រៀប​រាប់៖ “គ្រា​ដែល​លំ​បាក​ខ្លាំង មាមីង​នៅ​មណ្ឌល​ជួល​ធ្វើការ​ងារ​អ្វី ខ្ញុំក៏​ធ្វើ​ទាំង​អស់​មិន​ក្រែង​រអែង​ថា​ការ​ងារ​នោះ​លំ​បាក​លំ​បិន​អី​ទេ ឱ្យ​តែ​មាន​ប្រាក់​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ។ ដោយ​យល់​ឃើញ​ថា ធ្វើ​ការ​ឈ្នួល​ជា​និច្ច​ក៏​មិន​ស្រួល ទើប​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ពិភាក្សា​គ្នា​បើក​ហាង​លក់​ភេសជ្ជៈ​នៅ​នឹង​ផ្ទះ ក្រោយ​មក​ក៏​ទៅ​រៀន​របៀប​ចម្អិន​ ហើយ​បើក​ហាង​បាយ​បន្ថែម”។ ដើម្បី​ប្រិត​សំ​ចៃ​ក្នុង​ការ​ចំ​ណាយ ប្តី​ប្រ​ពន្ធ​ចំ​ណាយ​កម្លាំង​រក​ផល​ចំ​ណេញ ដូច្នេះ​ធ្វើ​គ្រប់​កិច្ច​ការ​តាំង​ពី​ការ​ងារ​រត់​តុ​រហូត​ដល់​លាង​ចាន​មិន​ជួល​ឈ្នួល។

ពេល​កូន​ៗ​ធំ​ដឹង​ក្តី ក្រៅ​ពី​ម៉ោង​រៀន​វា​អាច​ជួយ​មើល​លក់​ដូរ​បាន បង​សាញ់​ក៏​គិត​ដល់​ការ​រៀន​របរ។ បង​សាញ់ ឱ្យ​ដឹង៖ “ចរិត​ខ្ញុំ​គិត​វែង​ឆ្ងាយ​ ដោយ​យល់​ឃើញ​ថា ឥឡូវ​នេះ មាន​កន្លែង​ជួញ​ដូរ​មាន​ប្រាក់​ចេញ​ចូល​ ជីវ​ភាព​លំ​នឹង។ ប៉ុន្តែ បើ​លក់​មិន​បាន ជីវ​ភាព​នឹង​កាន់​តែ​ដុន​ដាប​ជាង​មុន”។ គិត​ឃើញ​គឺ​ធ្វើ​ភ្លាម បង​សាញ់ រៀប​ចំ​ទៅ​សុំ​រៀន​របរ​ជាង​ដែក។ ឥឡូវ មាន​មុខ​របរ​ត្រឹម​ត្រូវ គាត់​អាច​គ្រប់​គ្រង​បាន​ការ​ប្រើ​ប្រាស់​និង​សេស​សល់​ខ្លះ​ទុក​សម្រាប់​គ្រួ​សារ។

 បង​យ័ញ​វ៉ាន់​សាញ់។

ពេល​គ្រួ​សារ​មាន​ជីវ​ភាព​លំ​នឹង បង​សាញ់​តែង​ឆ្លៀត​ពេល​ទៅ​ជួយ​មា​មីង​ក្នុង​មណ្ឌល ពិសេស​គឺ​មាមីង​ជន​រួម​ជាតិ​ខ្មែរ។ ដោយ​ឃើញ​គាត់​ខ្នះ​ខ្នែង​ជួយ​អ្នក​ទាំង​ឡាយ​អស់​ពីចិត្ត​ពី​ថ្លើម ម្ល៉ោះ​ហើយ មាមីង​បោះ​ឆ្នោត​ជ្រើស​រើស​គាត់ ជា​អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​មណ្ឌល។ បង​សាញ់ ឱ្យដឹង៖ “ពី​មុន ខ្ញុំ​ចង់​ជួយ​ឧបត្ថម្ភ​យ៉ាង​ណា​គឺ​តាម​តែ​ខ្ញុំ ប៉ុន្តែ​ពេល​បាន​មា​មីងជ្រើស​រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ ដូច្នេះ​ការ​ទទួល​ខុស​ត្រូវរបស់​ខ្ញុំ​គឺ​ធំ​ជាង”។

យោង​តាម​សម្តី​បង​សាញ់ ក្នុង​ដំ​ណាក់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួ​សារ​ គាត់​តែង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។ ហេតុ​នេះ គាត់​តែង​ឆ្លៀត​ពេល​សិក្សា​ជ្រាវ​ស្រាវ​ពី​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​របស់​រដ្ឋ ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មាមីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្នុង​មណ្ឌល។ បង​សាញ់ ឱ្យដឹង៖ “ផ្តើម​ពី​បទ​ពិសោធន៍​របស់​ខ្លួន ខ្ញុំ​យល់​ឃើញ​ថា ទន្ទឹម​នឹង​ការ​ឧបត្ថម្ភ​របស់​រដ្ឋ គ្រួសារ​នី​មួយៗ​ដែល​ជួប​ការ​លំ​បាក​ ត្រូវ​ខិត​ខំ​ប្រឹង​ប្រឹង​ពលកម្ម​ផលិត ដើម្បី​ឈាន​ឡើង​ក្នុង​ជីវ​ភាព”។

ជា​បុគ្គល​មួយ​រូប​ត្រូវ​បាន​ជ្រើស​រើស​ថ្លែង​ការណ៍​ក្នុង​អង្គ​សិក្ខា​សាលា​ “វិធាន​ការ​អភិរក្ស ពង្រីក​តម្លៃ​វប្បធម៌​ភ្ជាប់​ជា​មួយ​នឹង “បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត” ប្រ​កប​ដោយ​ចីរ​ភាព​ជូន​អ្នក​ក្រ​និង​ជន​រួម​ជាតិ​ខ្មែរ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង” អា​ស្រ័យ​ដោយ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ទើប​រៀប​ចំ​ក្នុង​ពេល​ថ្មីៗ​នេះ បង​សាញ់​ក៏​បាន​ស្នើ​ទៅ​រដ្ឋ យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ជាង​ទៀត​អំពី​ការ​អប់រំ​និង​បង្រៀន​វិជ្ជា​ជីវៈ​ដល់​សិស្ស​ជន​ជាតិ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្អូនៗ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដោយ​ខ្លួន​ឯង។ ពី​ព្រោះ​តាម​សម្តី​បង​សាញ់ មាន​តែ​ការ​សិក្សា​ទេ ទើប​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ៕

                                 ហា​ថាញ-មុនី

ចែករំលែកអត្ថបទ