|
ព្រះតេជព្រះគុណ បណ្ឌិត លីហុង។ |
ក្រៅពីការគិតគូរបានល្អខាងសម្ភារៈជូនជនរួមជាតិខ្មែរ បក្ស និងរដ្ឋតែងយកចិត្តទុកដាក់ដល់ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់មាមីងខ្មែរផងដែរ។ ដោះដូរជាមួយនឹងអ្នកយកសារព័ត៌មានកាសែតកឹងធើ - ភាសាខ្មែរអំពីបញ្ហានេះ ព្រះតេជព្រះគុណបណ្ឌិត លីហុង- សមាជិកក្រុមប្រឹក្សាភិបាល អនុប្រធានគណៈអភិបាលមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម អនុប្រធានគណៈអភិបាល សមាគមពុទ្ធសាសនាវៀតណាម អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ វិទ្យាធិការរងនៃវិទ្យាស្ថានពុទ្ធសាសនាខ្មែរ មានថេរដីកា៖
យើងងាយមើលឃើញពីប្រព័ន្ធអប់រំជាផ្លូវការរបស់ព្រះពុទ្ធសាសនាខ្មែរ រួមមាន៣កម្រិតបន្តជាប់គ្នា ដោយការឯកភាពផ្នែកខាងរដ្ឋបាល ក៏ដូចជាកម្រិតវិជ្ជា៖ រៀនភាសាខ្មែរពី១-៣ឆ្នាំ បន្ទាប់ពីនោះ កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ (រៀនពី២-៣ឆ្នាំ ឬ៤ឆ្នាំ រៀបចំនៅតាមភូមិភាគនានា) កម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (រៀនពី៣-៥ឆ្នាំ រៀបចំនៅសាលាមូលដ្ឋាន សាលាពុទ្ធិកមធ្យមសិក្សា) និងវិទ្យាស្ថាន (រៀន៤ឆ្នាំ នៅតាមសាលា អនុមហាវិទ្យាល័យ និងវិទ្យាស្ថានពុទ្ធសាសនាខ្មែរ)។ ទន្ទឹមនឹងនោះ ការអប់រំក្នុងព្រះពុទ្ធសាសនាខ្មែរអំពីចំណេះដឹងផ្នែកវប្បធម៌-សង្គម និងចំណេះដឹងផ្នែកពុទ្ធិកសិក្សា គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចចម្បងជាប្រចាំ និងយូរអង្វែងនៅក្នុងពុទ្ធសាសនាខ្មែរ។ ការងារអប់រំនិង បណ្ដុះបណ្ដាលដែលពោលខាងលើ ត្រូវបានរៀបចំនិងដំណើរការជាយូរមកហើយ ក្រោមទម្រង់បណ្ដុះបណ្ដាល ០៣ ប្រភេទ៖
ព្រះតេជព្រះគុណ បណ្ឌិតលីហុង (ខាងឆ្វេង) ដោះដូរជាមួយនឹងអ្នកតំណាង
អំពីសាស្ត្រាស្លឹករឹតរបស់ជនរួមជាតិខ្មែរ។
- បង្រៀនអក្សរខ្មែរ និងភាសាបាលី ដើម្បីធ្វើជាមូលដ្ឋានគ្រឹះមុនពេលឈានចូលរៀនចំណេះដឹងអំពីវប្បធម៌សង្គម និងពុទ្ធិកសិក្សា។
- បង្រៀនតាមកម្មវិធីសិក្សាផ្លូវលោក រួមវិញ្ញាសាខាងវិទ្យាសាស្ត្រសង្គម វប្បធម៌ អក្សរសាស្ត្រ កំណាព្យ សិល្បៈ ស្ថាបត្យកម្ម ចម្លាក់ និងគណិតវិទ្យា។
- បង្រៀនតាមកម្មវិធីពុទ្ធិកសិក្សា ដើម្បីកៀកជិតធម្មវិន័យ ទស្សនវិជ្ជា និងខ្លឹមវប្បធម៌របស់ព្រះពុទ្ធសាសនា។
ទម្រង់អប់រំនិងបណ្តុះបណ្តាលដូចពោលខាងលើ បាននិងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងការបណ្តុះបណ្តាលកងជួរបញ្ញវន្តជនជាតិខ្មែរ បំផុតគឺរួមចំណែកអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ តម្លៃដ៏ល្អប្រសើររបស់ព្រះពុទ្ធសាសនាខ្មែរ។
ជនរួមជាតិខ្មែរជាជនជាតិដែលសម្បូរទៅដោយអត្តសញ្ញាណ មានភាសានិងអក្សរដោយឡែក មានខឿនវប្បធម៌ដ៏សម្បូរបែប បានអភិវឌ្ឍតាំងពីយូរយារណាស់មកហើយ។ ប៉ុន្តែដោយសារជីវភាពរបស់ជនរួមជាតិខ្មែរភាគច្រើននៅលំបាក អមជាមួយនឹងកត្តានិងលក្ខណៈខ្វះចន្លោះផ្សេងៗទៀត ធ្វើឱ្យការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ ក្នុងនោះមាន ទម្រង់សិល្បៈជនជាតិខ្មែរមិនទាន់អំណោយផល ងាយនឹងរងការបាត់បង់ សាបរលាប លាយឡំ និងបន្តអភិវឌ្ឍទៅតាមទិសផ្សេង។ អាស្រ័យហេតុនោះ ជំរុញការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនរួមជាតិខ្មែរ ក្នុងនោះ មានទម្រង់សិល្បៈជនរួមជាតិខ្មែរ គឺជាទង្វើបន្ទាន់និងយូរអង្វែង សំដៅឧបត្ថម្ភគាំទ្រ បង្កលក្ខណៈងាយស្រួលដល់ជនរួមជាតិខ្មែរសម្របខ្លួនទៅក្នុងនិន្នាការអភិវឌ្ឍរួម ប៉ុន្តែនៅតែរក្សាបានអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន៕
លីយ៉ាង (ដកស្រង់)-វិមាន