គណៈចង្អុលការបង្ការប្រឆាំងឧក្រិដ្ឋកម្ម បាបគ្រោះសង្គម និងបង្កើតចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ (ហៅកាត់ថា គណៈចង្អុលការ) ខេត្តសុកត្រាំង ទើបរៀបចំ “ទិវាជួបជុំទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” ឆ្នាំ ២០២៣។
មានសមូហភាព បុគ្គលជាច្រើនបានទទួលមេដាយអនុស្សាវរីយ៍ ប័ណ្ណសរសើរ លិខិតសរសើររបស់ក្រសួងនគរបាលនិងគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។
បច្ចុប្បន្នលើភូមិសាស្ត្រខេត្តមាន៦៨ប្រភេទទម្រង់ “ធានាសន្តិសុខសណ្ដាប់ធ្នាប់” ក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិត្រូវបានផ្សព្វផ្សាយនៅ៦២០កន្លែង ដូចជា៖ ទម្រង់ “ព្រះសង្ឃ ពុទ្ធបរិស័ទចូលរួមបង្ការប្រឆាំងបទល្មើស បាបគ្រោះសង្គម” “បង្ការប្រឆាំងបទល្មើសនិងបាបគ្រោះសង្គមតាមរយៈបណ្ដាញសង្គម (Zalo)” “ឧគ្ឃោសនស័ព្ទសន្តិសុខ” “កាមេរ៉ាសន្តិសុខ ទម្រង់ “៥គ្មាន ៣មាន”… ជាដើម។ ទន្ទឹមនឹងនោះ កម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់នៅទាំងធ្វើការឃោសនាផ្សព្វផ្សាយបាន ៨.០៤០លើក ដោយមានអ្នកចូលរួម១៩២.០០០ លើកនាក់; ឃោសនាតាមរយៈឧគ្ឃោសនស័ព្ទចល័ត១.៤៧១លើក; បង្ហោះចែករំលែកអត្ថបទ ដំណឹងព័ត៌មានបានចំនួន៣.៧៦២លើក បិទប្រកាសលេខទូរស័ព្ទទាន់ហេតុការណ៍១០.០០០ផ្ទាំង ចងព្យួរប៉ាណូ ផ្ទាំងរូបភាពចំនួន១.០០០ ផ្ទាំងនិងចែកខិត្តប័ណ្ណចំនួន២២.៦០០សន្លឹក; មហាជនបានផ្ដល់ព័ត៌មានមានតម្លៃជាង១.០០០ដំណឹង។ល។ ជួយឱ្យកម្លំាងនគរបាលសើុបអង្កេត វិនិច្ឆ័យហេតុការណ៍បានទាន់ពេល៕
លីធាន-មេងលី