ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/09/2023 - 16:40

សប្ដាហ៍​វប្បធ​ម៌​ ទេស​ចរណ៍​-មហោ​ស្រព​ម្ហូប​អា​ហារ​ណាម​បូផ្សារ​ភ្ជាប់​នឹង​បុណ្យ​អក​អំ​បុក​ខេត្ត​ត្រាវិញ​ ឆ្នាំ​២០២៣

តាម​ប្រសាសន៍​ សម​មិត្ត​ យឿង​ហ្វាង​ស៊ុម​ នា​យក​មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​ត្រា​វិញ​ សប្ដាហ៍​វប្ប​ធម៌​ ទេស​ចរណ៍​-មហោ​ស្រព​ម្ហូប​អា​ហារ​ណាម​បូ​ផ្សារ​ភ្ជាប់​នឹង​បុណ្យ​អក​អំ​បុក​ខេត្ត​ត្រា​វិញ​ ឆ្នាំ​២០២៣ (ហៅ​កាត់​ថា ​សប្ដាហ៍​) តាម​ការ​គ្រោង​ទុក​នឹង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​២១ ដល់​ថ្ងៃ​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ លើ​ភូមិ​សាស្រ្ដ​ក្រុង​ត្រា​វិញ។ សប្ដាហ៍​មាន​សកម្ម​ភាព​ជា​មូល​ដ្ឋាន​ចំ​នួន​ ១១ រួម​មាន៖ ពិធី​បើក​សប្ដាហ៍​; បរិ​យា​កាស​ ម្ហូប​អា​ហារ​ជា​មួយ​នឹង​ប​ធាន​បទ​ “នំ​ប្រ​ពៃ​ណី​និង​ម្ហូប​អា​ហារ​ណាម​បូ”; រៀប​ចំ​ក្រុម​ពិនិត្យ​ ស្រាវ​ជ្រាវ​ ឧទ្ទេស​នាម​ពី​ទីតាំង​ទេស​ចរណ៍​ថ្មី; ផ្សារ​ណាត់​ជំ​រុញ​ពាណិជ្ជ​កម្ម​ផលិត​ផល​ ឧស្សា​ហក​ម្ម​ជន​បទ​និង​ OCOP ផ្សារ​ភ្ជាប់​នឹង​បុណ្យ​អក​អំ​បុក​ខេត្ត​ត្រា​វិញ​ ឆ្នាំ​២០២៣; ប្រ​ឡង​បង្ហាញ​ម៉ូដ​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​ខ្មែរ; សកម្ម​ភាព​តាំង​ពិ​ព័រណ៍​នានា​; បង្ហាញ​ពី​របៀប​ធ្វើ​នំ​ប្រ​ពៃ​ណី​ខ្មែរ​ ចាម​; រៀប​ចំ​សកម្ម​ភាព​អនុ​ស្សាវ​រីយ៍​ទិវា​បេតិក​ភណ្ឌ​វប្ប​ធម៌​វៀត​ណាម​ (២៣/​១១); សម្ដែង​របាំ​តុក្ក​តា​លើ​ទឹក​; សកម្ម​ភាព​កីឡា​អប់រំ​កាយ​និង​រាត្រី​បុណ្យ​អក​អំ​បុក។

ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ។

ការ​រៀប​ចំ​សប្ដាហ៍​ សំ​ដៅ​បន្ត​ការ​អភិរក្ស​ ពង្រីក​ថែរក្សា​ពិធី​បុណ្យ​អក​អំ​បុក​របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​ត្រា​វិញ​ ដោយ​បាន​ក្រ​សួង​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ដាក់​បញ្ចូល​ក្នុង​បញ្ជី​កេរ​ដំ​ណែល​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​និង​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​ខេត្ត​ត្រា​វិញ​ជាដើម៕

     ប្រ​ភពៈ កា​សែត​ត្រា​វិញ​-ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ