សម្ព័ន្ធយុវជនខេត្តបាកលីវ ទើបសហការជាមួយនឹងសមាគមរួមស្រុកកំណើតបាកលីវ-កាម៉ាវ នៅក្រុងហូជីមិញ រៀបចំកម្មវិធី Caravan “បំភ្លឺនៃក្តីស្រឡាញ់” លើកទី ២ ដើម្បីជួយឧបត្ថម្ភសិស្សានុសិស្ស ២៦ នាក់ ដែលមានជីវភាពលំបាក កំព្រា ដោយសាររងផលប៉ះពាល់នៃជំងឺ COVID-១៩ លើភូមិសាស្ត្រខេត្ត។ តាមរយៈនោះ កម្មវិធី Caravan “បំភ្លឺនៃក្តីស្រឡាញ់” នឹងឧបត្ថម្ភទឹកប្រាក់កម្រិត ៥ លានដុង/ម្នាក់/ឆ្នាំ សម្រាប់សិស្សបឋមសិក្សា; កម្រិត ៦ លានដុង/ម្នាក់/ឆ្នាំ សម្រាប់សិស្សអនុវិទ្យាល័យ និង៧ លានដុង/ម្នាក់/ឆ្នាំ សម្រាប់សិស្សវិទ្យាល័យ។

លោក ផាងថាញយ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ
ជូនបណ្ណគាំពារដល់សិស្ស។
ក្រៅពីនោះ កម្មវិធីថែមទាំងជូនអាហារូបករណ៍ ១០០ ចំណែកដល់សិស្សដែលមានជីវភាពលំបាកកំពុងសិក្សានៅវិទ្យាល័យយ៉ារ៉ាយ មួយចំណែកៗគិតជាទឹកប្រាក់ ១ លានដុង៕
យ្វីអាញ់-មុនី