មកកាន់ក្រុងញ៉ាត្រាង ភ្ញៀវទេសចរប្រាកដជាស្លុងអារម្មណ៍នឹងសម្រស់ធម្មជាតិ ព្រោះថា ញ៉ាងត្រាង គឺជា “គ្រាប់ពេជ្រនៃសមុទ្រខាងកើត” និងជាឈូងសមុទ្រមួយក្នុងចំណោមឈូងសមុទ្រ ដ៏ស្រស់ស្អាតទាំង២៩លើពិភពលោកដែលបានអង្គការ UNESCO ទទួលស្គាល់។
![ស្តាប់រលកសមុទ្រ](https://baocantho.com.vn/image/fckeditor/upload/2023/20230731/images/khmer/80.jpg)
ជ្រុងមួយនៃហាងលក់កាហ្វេនៅក្រុងញ៉ាត្រាង។![ស្តាប់រលកសមុទ្រ](https://baocantho.com.vn/image/fckeditor/upload/2023/20230731/images/khmer/81.jpg)
![ស្តាប់រលកសមុទ្រ](https://baocantho.com.vn/image/fckeditor/upload/2023/20230731/images/khmer/82.jpg)
![ស្តាប់រលកសមុទ្រ](https://baocantho.com.vn/image/fckeditor/upload/2023/20230731/images/khmer/84.jpg)
![ស្តាប់រលកសមុទ្រ](https://baocantho.com.vn/image/fckeditor/upload/2023/20230731/images/khmer/83.jpg)
![ស្តាប់រលកសមុទ្រ](https://baocantho.com.vn/image/fckeditor/upload/2023/20230731/images/khmer/85.jpg)
ទេសភាពដ៏ស្រស់ស្អាតនៃក្រុងញ៉ាត្រាង។
ក្រុងញ៉ាត្រាង ស្ថិតនៅចំមជ្ឈមណ្ឌលនៃខេត្តខាញ់ហ្វា មានឆ្នេរសមុទ្រព័ន្ធ ឈូងសមុទ្រញ៉ាត្រាង សម្លឹងពីលើ ឃើញឆ្នេរសមុទ្រដូចព្រះច័ន្ទមួយចំណិតយ៉ាងស្រស់ស្អាត។ ក្រុងញ៉ាត្រាង នៅទាំងមានកោះតូចធំចំនួន១៩ មិនឆ្ងាយពីដីគោក ហើយស្ថិតនៅក្នុងឈូងសមុទ្រ ម្ល៉ោះហើយស្ងប់រលក សមស្របដើម្បីធ្វើទេសចរណ៍។ អាកាសធាតុនៅញ៉ាងត្រាមិនក្ដៅមិនត្រជាក់ ដូច្នេះ ភ្ញៀវទេសចរអាចមកទស្សនាកម្សាន្តនៅទីនេះបានគ្រប់រដូវ។ បងស្រីដាវថាញធ្វី នៅខណ្ឌនិញកេវ ក្រុងកឹងធើ ឱ្យដឹង៖ “ខ្ញុំចូលចិត្តងូតទឹកសមុទ្រញ៉ាត្រាងណាស់ ព្រោះទឹកសមុទ្រថ្លាយង់ ឆ្នេរខ្សាច់សម៉ដ្ឋ ស្រស់ស្អាត និងស្ងប់រលក។ ទោះបីរដូវណាក៏ដោយ ពេលមកកម្សាន្តនៅទីនេះខ្ញុំតែងចុះងូតទឹកសមុទ្រទាំងអស់។ រដូវភ្លៀងងូតទឹកសមុទ្រក៏មានលក្ខណៈពិសេសដោយឡែកដែរ”។ បងស្រីថាញធ្វី ក៏មិនខុសពីមនុស្សម្នាទាំងឡាយដែរ ព្រោះមានអ្នកជាច្រើន “ញៀន” មកញ៉ាត្រាងដោយសារភាពប៉ិនសម្របរបស់អ្នកធ្វើទេសចរណ៍នៅទីនេះ។ ត្រឹមតែជាង២០ ឆ្នាំប៉ុណ្ណោះ ផ្នែកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍របស់ក្រុងញ៉ាត្រាងមានការអភិវឌ្ឍសម្បើមណាស់។ សណ្ឋាគារលំដាប់ផ្កាយ៥ខ្នាតអន្តរជាតិបានសាងសង់ព្រោងព្រាត ព្រមទាំងមានរីស៊ក (resort) ទំនើបៗនៅតាមឆ្នេរសមុទ្រ លើកោះ និងកន្ត្រកខ្សែកាបផង។ល។ ប៉ុន្តែ អ្វីដែលគួរចាប់អារម្មណ៍នៃគោលដៅទេសចរណ៍ ញ៉ាត្រាងនោះគឺទាក់ទាញតាំងពីភ្ញៀវអ្នកមានរហូតដល់អ្នកសាមញ្ញ ព្រោះមានសណ្ឋាគារតម្លៃសមល្មមជាច្រើននៅតាមដងផ្លូវ។
ព្រោះឆ្នេរសមុទ្រញ៉ាងត្រាមានទ្រង់ទ្រាយដូចព្រះច័ន្ទមួយចំណិត ម៉្លោះហើយគ្រប់វិថីក្រុងញ៉ាត្រាងសុទ្ធតែនាំចេញទៅសមុទ្រទាំងអស់។ ទោះបីស្នាក់នៅសណ្ឋាគារណាក៏ដោយ ភ្ញៀវទេសចរគ្រាន់តែធ្វើដំណើរត្រឹមតែពីរបីនាទី គឺទៅដល់សមុទ្រចុះហែលទឹកកម្សាន្តតាមចំណូលចិត្ត។ តាមបណ្តោយដងវិថីក្រុងមានភោជនីយដ្ឋាន រង្គសាលទំនើបៗនិងសាមញ្ញជាច្រើន។ វិសេសហាងកាហ្វេ “តូចៗ” មានលក្ខណៈសាមញ្ញ ប៉ុន្តែលក់កាហ្វេឆ្ងាញ់ណាស់ ដូច្នេះ ពេលមកដល់ញ៉ាត្រាងភ្ញៀវទេសចរកុំភ្លេចពិសាកាហ្វេផងណ៎ា៕
ហាថាញ-មុនី