មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

18/07/2023 - 08:54

ចំ​ណូល​ខ្ពស់​ផ្ដើម​ពី​ចិញ្ចឹម​ត្រី​ត្រ​ចៀក​ដំ​រី​ស្បែក​ខ្លារ​ខិន

រៀង​រាល់​ឆ្នាំ​ បង​ង្វៀង​ទ្រី​ធឹក (អា​យុ​២៨ឆ្នាំ​) នៅ​ភូមិ​ដុង​មី ទី​ប្រ​ជុំ​ជន​ង៉ា​សៅ​ ស្រុក​ចូវ​ថាញ់ ខេត្ត​ហូវ​យ៉ាង​ លក់​ត្រី​ត្រ​ចៀក​ដំ​រីស្បែក​ខ្លារ​ខិន​រាប់​រយ​ពាន់​ក្បាល​ រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ៦០០ លាន​ដុង។​

ជា​មួយ​នឹង​ផ្ទៃ​ដី​ ១.០០០ម២ ចិញ្ចឹម​ត្រី​លម្អ​ បង​ធឹក រក​បាន​ប្រាក់​ចំ​ណូល​ ៦០០ លាន​ដុង​/ឆ្នាំ។​

បច្ចុប្បន្ន​ កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់​បង​ធឹក ពេល​ណា​ក៏​មាន​ចំ​នួន​ត្រី​មេ​បា​ប្រ​មាណ​ ៨០​គូ រួម​ជា​មួយ​នឹង​កូន​ត្រី​ពូជ​ប្រ​មាណ​ជាង​ ៥០.០០០​ក្បាល​ ដែល​សុទ្ធ​តែ​ជា​ប្រ​ភេទ​ត្រី​ត្រ​ចៀក​ដំ​រី​ស្បែក​ខ្លារ​ខិន​សម្បុ​រស​និង​ខ្មៅ​នោះ​ដែរ។​ ដើម្បី​ចិញ្ចឹម​ត្រី​មាន​ប្រ​សិទ្ធ​ភាព​ ធំ​ស្មើ​ ត្រូវ​ធានា​កម្រិត​ pH ក្នុង​ទឹក​ក្នុង​កម្រិត​ពី​ ៦,៥-៧,៥។​ អាង​ចិញ្ចឹម​ត្រូវ​ការ​មាន​ប្រ​ព័ន្ធ​ចម្រោះ​ទឹក​និង​អុក​ស៊ី​ហ្សែន​សម្រាប់​ត្រី​រស់​នៅ។​ សម្រាប់​ចំ​ណី​ត្រី​ គឺត្រី​មេ​បាត្រូវ​បាន​ផ្ដល់​ចំ​ណី​ដោយ​ឡែក​ មាន​ដូច​ ជា​បង្គា​និង​ក្ដាម​ស្រស់​ជា​ដើម។​ រយៈ​ពេល​បន្ត​ពូជ​របស់​ប្រ​ភេទ​ត្រី​នេះ​គឺ​ចាប់​ពី​ខែ​មក​រា​ដល់​ខែ​ធ្នូ ហើយ​ដំ​ណាក់​កាល​ត្រី​ពង​អូស​បន្លាយ​ចាប់​ពី​៦-៧​ខែ។​ ពង​ត្រី​ត្រូវ​បាន​ដួស​យក​ទៅ​ភ្ញាស់ ក្រោយ​រយៈ​ពេល​ពី​៣-៤ថ្ងៃ​គឺ​ញាស់។​ សំ​បុក​ពង​នីមួយ​ៗ​ញាស់​បាន​រាប់​រយ​ក្បាល​ដល់​ជាង​ពាន់​ក្បាល។​ “ក្នុង​រដូវ​វស្សា​ ពង​ត្រី​ពិបាក​ភ្ញាស់​បន្តិច​ ហើយ​អត្រា​ពង​ខូច​មាន​ចំ​នួន​ច្រើន។​ ចំ​ណែ​ករ​ដូវប្រាំង គឺ​អត្រា​ពង​ត្រី​ញាស់​ខ្ពស់​ជាង​” បង​ធឹក បាន​ឱ្យ​ដឹង​ដូច្នោះ។​ កូន​ត្រី​ទើប​ញាស់​គឺ ឱ្យ​វាស៊ី​ចៃ​ទឹក​ រហូត​ដល់​បាន​រយៈ​ពេល​៧​ថ្ងៃ​ ទើប​ឱ្យ​ស៊ី​ជន្លេន​អំ​បោះ​និង​ចំ​ណី​ត្រី​ ដើម្បី​ឆាប់​ធំ។​

ពេល​ត្រី​មាន​ទំ​ហំ​ចាប់​ពី​ ៣-៤ សង់​ទីម៉ែត្រ បង​ធឹក ដួស​ឡើង​អាង​ចិញ្ចឹម​ដោយ​ឡែក​ ដើម្បី​ដំ​ឡើង​ពណ៌​និង​បង្កើន​តម្លៃ។​ បង​ធឹក ឱ្យ​ដឹង៖ “ប្រ​ភេទ​ត្រី​លម្អ​នេះ​ ត្រូវ​ប្រើ​រូប​មន្ត​ដំ​ឡើង​ពណ៌​ដោយ​ឡែក​ លាយ​ជា​មួយ​ចំ​ណី​សម្រាប់​ត្រី​ស៊ី​ឱ្យ​ឡើង​ពណ៌។​ នៅ​ពេល​ត្រី​ឡើង​ពណ៌​ សង​ខាង​ពោះ​មាន​ស្រ​កា​ក្រ​ហម​ល្អ​ឆើត​ឆាយ​ ធ្វើ​ឱ្យ​តម្លៃ​ត្រី​កើន​ឡើង។​ ឧទា​ហរណ៍​ ត្រី​ពូជ​ប្រ​សិន​បើ​មិន​ទាន់​ឡើង​ពណ៌​ លក់​ក្នុង​តម្លៃ​ប្រ​មាណ​ ២០.​០០០ ដុង​/ក្បាល​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ពេល​ឡើង​ពណ៌​ តម្លៃ​កើន​ឡើង​ជិត​៣០.​០០០ដុង​/ក្បាល”។​

រៀង​រាល់​ឆ្នាំ​ បង​ធឹក លក់​កូន​ត្រី​ពូជ​ពី​ ២០០.​០០០​-៣០០.​០០០ក្បាល។​ លក់​ក្នុង​តម្លៃ​ពី​៣.០០០​-៣០.​០០០ដុង​/ក្បាល​ (តាម​ទំ​ហំ​និង​ឡើង​ពណ៌) រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ៦០០​លាន​ដុង។​ បច្ចុប្បន្ន​ ចំ​នួន​ត្រី​របស់​បង​ធឹក ត្រូវ​បាន​ឈ្មួញ​កណ្ដាល​នៅ​ក្រុង​កឹង​ធើ​បញ្ជា​ទិញ​ដោយ​ចំ​នួន​ច្រើន។​ រយៈ​ពេល​ខាង​មុខ​ បង​ធឹក ក៏​មាន​បំ​ណង​ពង្រីក​កសិដ្ឋាន​ បង្កើន​ត្រី​មេ​បា​ឡើង​ជិត​​២០០​គូ ដើម្បី​ជំ​រុញ​ការ​ផលិត​ត្រី​ពូជ​ចេញ​លក់​ទី​ផ្សារ ពិសេស​ គឺនៅ​ក្រុង​ហូជី​មិញ។​ “ផ្ដើម​អា​ជីព​ពី​ការ​ចិញ្ចឹម​ប្រ​ភេទ​ត្រី​នេះ​ ប្រ​សិន​បើ​ជក់​ចិត្ត​និង​ក្ដាប់​ច្បាស់​បច្ចេក​ទេស នឹង​អាច​នាំ​មក​ប្រាក់​ចំ​ណូល​ខ្ពស់​ពុំ​ខាន​។​ បង​ប្អូន​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន​នៅ​ជន​បទ​ អាច​ប្រើ​ប្រាស់​ផ្ទៃ​ដី​ចម្ការ​របស់​គ្រួ​សារ​ដើម្បី​ចិញ្ចឹម​រក​ប្រាក់​ចំ​ណូល​។​ ខ្ញុំ​នឹង​ជួយ​ចែក​រំលែក​បទ​ពិសោធន៍ ជំ​នួយ​បច្ចេក​ទេស ផ្គត់​ផ្គង់​ត្រី​ពូជ​គុណ​ភាព​ ជា​មួយ​នឹង​តម្លៃ​អា​ទិភាព​”  បង​ធឹក បាន​ឱ្យ​ដឹង​ ដូច្នោះ៕​

                       កាសែត​កឹង​ធើ - ថាច់​ធី  

ចែករំលែកអត្ថបទ