គាំទ្រខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២៣ សមាគមនារីនគរបាលក្រុងកឹងធើ បានសហការជាមួយសម្ព័ន្ធយុវជន-សមាគមនារី-សហជីពនគរបាលខណ្ឌកៃរុាំង រៀបចំផ្សព្វផ្សាយបធានបទពិសេស ពីការទប់ស្កាត់ និងប្រឆាំងការរំលោភបំពានលើកុមារ និងជូនអំណោយដល់កុមារជួបការលំបាកនៅសង្កាត់ភូធឺ ខណ្ឌកៃរុាំង ក្រុងកឹងធើ។
សមាគមនារីមូលដ្ឋាននគរបាលខណ្ឌកៃរុាំងផ្ដល់ជូនថវិកាបន្តការគាំទ្រ ថែរក្សា ចិញ្ចឹមប្អូនៗកុមារកំព្រា ៤ នាក់ ដែលបានទទួលគាំពាររយៈពេលកន្លង។ ព្រមទាំងបានប្រកាសទទួលគាំពារកុមារកំព្រាបន្ថែមនៅលើភូមិសាស្រ្តខណ្ឌ។
សមាគមនារីនគរបាលក្រុងកឹងធើ សមាគមនារីមូលដ្ឋាននគរបាលខណ្ឌកៃរុាំង ចែកខិត្តប័ណ្ណផ្សព្វផ្សាយដល់ប្អូនៗសិស្សានុសិស្សមានខ្លឹមសារព័ត៌មានពីបាបគ្រោះរំលោភបំពានលើកុមារ បទល្មើសផ្សេងៗ របៀបការពារខ្លួន បង្ការបញ្ចៀស។ល។
ក្នុងពិធីផ្សព្វផ្សាយ នគរបាលក្រុងកឹងធើ បានផ្សព្វផ្សាយដល់សិស្សានុសិស្សនូវចំណេះដឹងខ្លះៗអំពីបំណិនក្នុងការបង្ការ និងប្រឆាំងការបំពានផ្លូវភេទលើកុមារ ដូចជា៖ កំណត់សម្គាល់ទង្វើបែបណា ចាត់ទុកជាការរំលោភផ្លូវភេទលើកុមារ។ តថភាព រូបភាពនិងមុខសញ្ញានៃការរំលោភបំពាន; វិធីសាស្រ្ត ល្បិចកលនៃការរំលោភបំពាន; កម្រិតនៃការរំលោភបំពានផ្លូវភេទ; ផលប៉ះពាល់នៃការរំលោភបំពានផ្លូវភេទ; វិធានការជួយឱ្យប្អូនៗកំណត់ដឹង បង្ការ ប្រឆាំងនឹងហានិភ័យនៃការប៉ះពាល់គ្មានសុវត្ថិភាព និងការរំលោភបំពាន។ របៀបវិនិច្ឆ័យពេលរងការរំលោភបំពានផ្លូវភេទ អំពើហិង្សា ការវាយដំទាំងក្នុងជីវិតពិត និងនៅលើបណ្តាញសង្គម។
ក្នុងឱកាសនេះ គណៈចាត់តាំងនៅទាំងជូនអំណោយចំនួន ៤៥ ចំណែក រួមមានទឹកប្រាក់ សិក្ខូបករណ៍ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនដល់សិស្សានុសិស្ស ជួបការលំបាកនៅសង្កាត់ភូធឺ ខណ្ឌកៃរុាំង សរុបថវិកាជាង ១៨ លានដុង៕
ឡឹមអាញ-ក្វឹកហ៊ុង ៖ បកប្រែដោយ សុផន