រយៈពេលកន្លង បក្ខភាគ រដ្ឋអំណាចនិងប្រជាជនសង្កាត់ ៩ ក្រុងត្រាវិញ ខេត្តត្រាវិញ តែងខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីកសាងសង្កាត់សម្រេចបទដ្ឋានក្រុងស៊ីវិល័យ។
ដងផ្លូវបេតុង នៅអនុសង្កាត់ ១០ សង្កាត់ ៩ បានប្រជាជនបរិច្ចាគដីធ្វើផ្លូវ
កសាងសង្កាត់ស៊ីវិល័យ ភ្លឺ-បៃតង-ជ្រះ-ស្អាត។
លោកស្រី ត្រឹងធីហុងតៀង ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ ៩ ឱ្យដឹង៖ “អនុវត្តសេចក្តីសម្រេចលេខ ០៤/ ២០២២/QĐ-TTg ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រកាសឱ្យប្រើសេចក្តីកំណត់ពីលក្ខឋាន នីតិវិធី សំណុំបែបបទពិនិត្យទទួលស្គាល់សម្រេចបទដ្ឋានក្រុងស៊ីវិល័យ សង្កាត់តែងចាក់ផ្សាយជាប្រចាំតាមបណ្តាញផ្សាយសំឡេងនូវបទបញ្ជាលេខ ២៧/ CT-TU របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងបទបញ្ជាលេខ ០៩-CT/TU ចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ របស់គណៈកម្មាធិការបក្សក្រុងត្រាវិញ ស្តីពីបង្កើនការរៀបចំតុបតែងទីក្រុង អនាម័យបរិស្ថាន ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍លើភូមិសាស្រ្តក្រុងត្រាវិញ។ សង្កាត់ ៩ បានបង្កើតគណៈចង្អុលការ កម្មវិធីទិសដៅជាតិ និងចលនាទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ និងកសាងសង្កាត់ស៊ីវិល័យ”។
ដើម្បីកសាងសង្កាត់សម្រេចបទដ្ឋានក្រុងស៊ីវិល័យ ចាប់ពីដើមឆ្នាំ គណៈចង្អុលការកសាងផែនការសង្កាត់សម្រេចបទដ្ឋានក្រុងស៊ីវិល័យ និងកម្មវិធីសកម្មភាពផ្សព្វផ្សាយដល់គណៈចលនាអនុសង្កាត់ទាំង ៨ ដើម្បីក្តោបក្តាប់បានទាន់ពេល និងអនុវត្តសម្រេចបានប្រសិទ្ធភាពតាមផែនការ។ ធ្វើឱ្យជាក់ស្តែងនូវសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស ផែនការរបស់គណៈចង្អុលការក្រុង ឯកសាររបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់ សមស្របជាមួយនឹងលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌-សង្គម។
ចាប់ពីឆ្នាំ ២០២២ មកទល់ពេលនេះ គណៈចង្អុលការបានធ្វើការផ្តុំកម្លាំងផ្សព្វផ្សាយដល់ប្រជាជននូវខ្លឹមសារអំពីការកសាងសង្កាត់សម្រេចបទដ្ឋានក្រុងស៊ីវិល័យបាន ៣១៥ លើក ដោយមានអ្នកចូលរួម ១២.៩៥៨ លើកនាក់។ រៀបចំអនុវត្ត ត្រួតពិនិត្យ ដាស់តឿនការអនុវត្តនូវផែនការ កម្មវិធីផ្សព្វផ្សាយអនុវត្តការចលនា រៀបចំសន្និបាតបូកសរុបបណ្តោះអាសន្នតាមពេលកំណត់ ៦ ខែ ១ ឆ្នាំ និងវិភាគវែកញែកវាយតម្លៃដកបទពិសោធន៍។ ឆ្លងតាមរយៈនោះ ស្ងើចសរសើរ និងជូនរង្វាន់បានទាន់ពេលដល់បុគ្គល គ្រួសារនិងសមូហភាពដែលមានស្នាដៃឆ្នើមក្នុងការចលនា។ លោកថាច់ឡេ នៅអនុសង្កាត់ ១០ សង្កាត់ ៩ ឱ្យដឹង៖ “ចាប់តាំងពីរដ្ឋអំណាចភូមិភាគ បំផុសចលនាកសាងសង្កាត់សម្រេចបទដ្ឋាន ក្រុងស៊ីវិល័យ ប្រជាជននៅទីនេះគាំទ្រចលនានេះណាស់។ ពេលបំផុសចលនាមាមីងស្របមតិខ្ពស់ បំផុតគឺក្នុងលក្ខឋានកសាងទេសភាពភ្លឺ-បៃតង-ជ្រះ-ស្អាត និងសន្តិសុខសណ្តាប់ធ្នាប់ជាដើម”។
សង្កាត់ ៩ ជាសារវន្តអនុវត្តសម្រេចទាំង ៩/៩ លក្ខឋាន និង៥១/៥២ខ្លឹមសារសង្កាត់សម្រេចបទដ្ឋានក្រុងស៊ីវិល័យ។ បច្ចុប្បន្ន ភូមិភាគកំពុងចាប់ផ្តើមអនុវត្តជំហានបន្ទាប់ទៀត តាមចង្អុលការរបស់គណៈកម្មាធិការប្រជាជនក្រុង ដើម្បីបានទទួលស្គាល់សង្កាត់សម្រេចបទដ្ឋានក្រុងស៊ីវិល័យ៕
សើុងម៉ាល័យ-វិមាន