កីឡា - ទេសចរណ៍ ទេសចរណ៍

19/06/2023 - 16:54

ពេញ​ចិត្ត​នឹង​ជ្រោយ​ដាយ​ឡាញ់

ពេញ​ចិត្ត​នឹង​ជ្រោយ​ដាយ​ឡាញ់ ព្រោះ​ទីនេះ​មាន​ទេស​ភាព​ដ៏​ស្រស់​ស្អាត។ ភ្ញៀវ​ទេស​ចរ​អង្គុយ​លើ​កាំ​ជណ្ដើរ​ថ្ម គយ​គន់ទឹក​សមុទ្រ​ថ្លា​យង់​ សម្លឹង​ទៅ​ឆ្ងាយ​ឃើញ​បង្គោល​សើន​សមុទ្រ​ដែល​មាន​អា​យុកាល​រាប់​រយ​ឆ្នាំ​ កាន់​តែ​មាន​មោទ​នភាព​ថា​ប្រ​ទេស​វៀត​ណាម​យើង​មាន​ភាព​ស្រស់​ស្អាត​អ្វីម្លេះទេ។

សម្រស់​ដ៏​អស្ចារ្យ​នៃ​ជ្រោយ​ដាយ​ឡាញ់។

ឆ្នេរ​ម៉ូង​ខ្សាច់ស ទឹក​សមុទ្រ​ថ្លា​យង់។

ផ្លូវ​ថ្មើរ​ជើង​ទៅ​កាន់​ជ្រោយ​ដាយ​ឡាញ់។

ទទួល​បាន​ពន្លឺ​ព្រះ​អា​ទិត្យ​មុន​គេ​នៅ​ដាយ​ឡាញ់ សម្លឹង​ទៅ​ឆ្ងាយ​ៗឃើញ​បង្គោល​សើន​សមុទ្រ​ដែល​មាន​អា​យុកាល​រាប់​រយ​ឆ្នាំ។

ជ្រោយ​ដាយ​ឡាញ់ (ឬហៅ​ថា ជ្រោយ​ឌៀង​) ស្ថិត​នៅ​ភូមិ​ភឿកតឹង​ ឃុំ​ហ្វា​តឹម ទីរួម​ខេត្ត​ដុង​ហ្វា ខេត្ត​ភូអៀង។ ឆ្នាំ​ ២០០៨ ប្រ​ជុំ​រមណី​យដ្ឋាន​ឆ្នេរ​ម៉ូង-ជ្រោយ​ដាយ​ឡាញ់ ត្រូវ​បាន​ក្រ​សួង​វប្ប​ធម៌​-កីឡា​និង​ទេស​ចរណ៍​ រៀប​ចំ​ណាត់​ថ្នាក់​ជា​កេរ​ដំ​ណែល​ថ្នាក់​ជាតិ។ ជ្រោយ​ដាយ​ឡាញ់ មាន​ភាព​ល្បី​ល្បាញ ព្រោះ​ទីនេះ​ទទួល​ពន្លឺ​ព្រះ​អា​ទិត្យ​មុន​គេ​នៅ​លើ​ដី​គោក​នៃ​ប្រ​ទេស​វៀត​ណាម។ នៅ​លើ​ជ្រោយ​ដាយ​ឡាញ់​មាន​បង្គោល​សើន​សមុទ្រ បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​ ១៨៩០។ ឆ្លង​កាត់​ការ​ប្រែ​ប្រួល​នៃ​ប្រវត្តិ​សាស្រ្ត​ ឆ្នាំ​ ១៩៩៥ បង្គោល​សើន​សមុទ្រ​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​និង​រក្សា​ភាព​ដើម​រហូត​មក​ទល់​បច្ចុប្បន្ន។ គ្រាន់​តែ​ឮ​ព័ត៌​មាន​ទាំង​ពីរ​ខាង​លើ​ភ្លាម ភ្ញៀវ​ទេស​ចរ​ក៏​ចង់​មក​ទីនេះ​ដើម្បី​ទទួល​ពន្លឺ​ព្រះ​អា​ទិត្យ​ដែល​ចែង​ចាំង​មុន​គេ​នា​ថ្ងៃ​ថ្មី​ និង​យល់​ពី​ភាព​អស្ចារ្យនៃ​ធម្ម​ជាតិ។ មោទ​នភាព​ហាក់​រត់​តាម​សរ​សៃ​ឈាម​ នៅ​ពេល​ភ្ញៀវ​ទេស​ចរ​ឃើញ​ទង់​ជាតិ​បក់​រវិកៗ​លើ​កំ​ពូល​បង្គោល​សើន។ ជំ​នោរ​ខ្យល់​បក់​មក​ម្តងៗ ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​កាន់​តែ​មាន​អា​រម្មណ៍​យល់​ច្បាស់​ពី​ភាព​ឧត្តុង្គ​ឧត្តម​អំ​ពី​អធិប​តេយ្យ​នៃ​មាតុ​ភូមិ។

 ជា​មួយ​នឹង​រមណី​យដ្ឋាន​ដ៏​ស្រស់​ស្អាត​ និង​មាន​តម្លៃ​កាត់​ថ្លៃ​ពុំ​បាន​នេះ​ ភូអៀង​គឺ​ជា​គោល​ដៅ​ទេស​ចរណ៍​ដ៏​ទាក់​ទាញ​នៅ​ភូមិ​ភាគ​កណ្ដាល។ ការ​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ជ្រោយ​ដាយ​ឡាញ់​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ដូច្នេះ​សម​ស្រប​សម្រាប់​ជើងទេស​ចរណ៍​ស្វែង​យល់។ គ្រាន់​តែ​ជិះ​ម៉ូតូ​តាម​ផ្លូវ​មាត់​សមុទ្រ​ពី​ទីក្រុង​ទ្វី​ហ្វា​ដល់​កន្លែង​សំ​ចត​ដំណើរ​នឹង​ញុាំង​អ្នក​ទស្សនា​មាន​អា​រម្មណ៍​រីក​រាយ​ជា​ពុំ​ខាន​ ព្រោះ​មាន​ទេស​ភាព​ ដ៏​ស្រស់​ស្អាត។ មាន​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​បារម្ភ ពី​កំ​ណាត់​ផ្លូវ​ថ្មើរ​ជើង​ពី​ចំ​ណត​រថ​យន្ត​ទៅ​កាន់​ជ្រោយ​ដាយ​ឡាញ់។ ទោះ​បី​បត់​បែន​ឡើង​ចុះ​ក៏​ដោយ​ ប៉ុន្តែ​ផ្លូវ​នេះ​ងាយ​ស្រួល​ធ្វើ​ដំ​ណើរ។ ជា​ពិសេស​ នៅ​តាម​ផ្លូវ​នេះ​ មាន​ទេស​ភាព​ស្អាត​ៗជា​ច្រើន​សម្រាប់​ភ្ញៀវ​ទេស​ចរ​ឈប់​ថត​រូប​សម្រាក។ ថ្មី​ៗនេះ​ ភ្ញៀវ​ទេស​ចរ​វ័យ​ក្មេង​ជា​ច្រើន​បាន​នាំ​យក​ឧប​ករណ៍​ទៅ​បោះ​តង់​នៅ​ឆ្នេរ​ម៉ូង ព្រោះ​ឆ្នេរ​សមុទ្រ​នេះ​ស្អាត​ណាស់​ ខ្សាច់ស ទឹក​សមុទ្រ​ថ្លា​យង់។ ដោយ​មាន​ទី​តាំង​នៅ​ឈូង​សមុទ្រ​វ៉ឹង​ផុង ម៉្លោះ​ហើយ​ស​មុទ្រ​ស្ងប់​រលក ចុះ​ងូត​ទឹក​ក៏​មាន​សុវត្ថិ​ភាព​។

ជាក់​ស្ដែង​គឺ​មិន​អាច​រក​ពាក្យ​មក​ពិពណ៌​នា​ឱ្យ​អស់​ពី​ភាព​អស្ចារ្យ​បាន​ឡើយ​ ភ្ញៀវ​ទេស​ចរ​គួរ​តែ​មក​កាន់​ទីនេះ​ដោយ​ផ្ទាល់​ ដើម្បី​យល់​ពី​អា​រម្មណ៍​នៃ​ការ​ទទួល​ពន្លឺ​ព្រះ​អា​ទិត្យ​ និង​ជំ​នោរ​វា​យោ ព្រម​ទាំង​ឃើញ​ផ្ទាល់​ភ្នែក​ភាព​ស្រស់​ស្អាត​ដ៏​អស្ចារ្យ​នៃ​រមណីយ​ដ្ឋាន​ឆ្នេរ​ម៉ូង -ជ្រោយ​ដាយ​ឡាញ់៕

          ហា​ថាញ-ទីទុយ

ចែករំលែកអត្ថបទ