ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/06/2023 - 08:09

រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន ជួបពិ​ភាក្សា​ការ​ងារ​នឹង​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្ស​សា​មគ្គី​អភិវឌ្ឍន៍​មាតុ​ភូមិ​កម្ពុជា​

រដ្ឋ​មន្ត្រី​ ប្រធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​នឹង​ក្រុម​ប្រឹក្សា​ជាតិ​ណរសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុ​ភូមិ​កម្ពុជា។ ក្នុង​កិច្ច​ជំ​នួប​នេះ​ លោក​រដ្ឋ​មន្ត្រី​ រីក​រាយ​ស្វា​គមន៍​ឯក​ឧត្តម ញ៉ែម​វ៉ាលី និង​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​ក្រុម​ប្រឹក្សា​ជាតិ​រណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុ​ភូមិ​កម្ពុជា​ ដែល​បាន​មក​បំ​ពេញ​ការ​ងារ​នៅ​គណៈ​កម្មា​ធិការ​ជន​ជាតិ។ ជំនួស​មុខ​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ រដ្ឋ​មន្រ្តី ប្រធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ អប​អរ​សាទរ​កម្ពុជា​ដែល​បាន​រៀប​ចំ​ជោគ​ជ័យ​មហា​សន្និ​បាត​កីឡា​អា​ស៊ី​អា​គ្នេយ៍​ ល្បី​ល្បាញ​រន្ទឺ​ក្នុង​តំ​បន់។ ពិសេស​ ប្រ​សិទ្ធ​ពរ​ជូន​ឯកឧត្តម​និង​គណៈ​ប្រតិភូ ក្នុង​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​ប្រ​កប​ដោយ​ជោគ​ជ័យ​នៅ​វៀត​ណាម។

គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​នៃ​ក្រុម​ប្រឹក្សា​ជាតិ​រណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុ​ភូមិ​កម្ពុជា​ បាន​អុជ​ធូប​គោរព​វិញ្ញា​ណក្ខ័ន្ធ​លោក​ប្រធាន​ហូជី​មិញ​ នៅ​ការិយា​ល័យ​ទីសក្ការ​បូជា​អ៊ំហូ ស្ថិត​នៅ​ទី​ស្នាក់​
ការគណៈកម្មាធិការជនជាតិ។

ឆ្លង​តាម​រយៈ​កិច្ច​ពិភាក្សា​ការ​ងារ​ ភាគី​សង​ខាង​បាន​សម្តែង​នូវ​ការ​ឯកច្ឆ័ន្ទ​ក្នុង​កិច្ច​សហការ​ ដោះ​ដូរ​បទ​ពិសោធន៍​រាល់​បញ្ហា​ គោល​នយោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​នៃ​ប្រ​ទេស​ទាំង​ពីរ។ ការ​ដែល​ឧបត្ថម្ភ​កសាង​សារ​មន្ទីរ​ជាតិ​ពន្ធុ​វិទ្យា​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន បាន​សម្តែង​នូវ​ការ​គាំ​ទ្រ​ ដោយ​រំ​ពឹង​ថា នឹង​ពិ​ភាក្សា​ជា​មួយ​ស្ថា​ប័ន​នានា​ដែល​ពាក់​ព័ន្ធ​ ធ្វើ​សេនា​ធិការ​ស្នើ​រដ្ឋា​ភិបាល​ រួច​ហើយ​នឹង​ឆ្លើយ​តប​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស​អំ​ពី​កិច្ច​ការ​នេះ។

រាល់​ខ្លឹម​សារ​ក្នុង​កិច្ច​ព្រម​ព្រៀង​សហប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​ រវាង​គណៈ​កម្មា​ធិការ​ជន​ជាតិ​វៀត​ណាម​និង​ក្រ​សួង​ធម្ម​ការ​និង​សាសនា​នៃ​ព្រះ​រាជា​ណាច​ក្រ​ក​ម្ពុជា​ មាន​ខ្លឹម​សារ​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​ដល់​កិច្ច​ពិភាក្សា​ រៀន​សូត្រ​បទ​ពិសោធន៍​ស្តី​ពី​ការ​ងារ​ជន​ជាតិ​ ភាគី​សង​ខាង​សង្ឃឹម​ថា រាល់​ខ្លឹម​សារ​នឹង​ឆាប់​បាន​ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ​ក្នុង​ជីវ​ភាព​ជាក់​ស្តែង​ ទទួល​បាន​ផ្លែ​ផ្កា; រួម​គ្នា​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ដល់​មាមីង​ជន​រួម​ជាតិ​ភាគ​តិច​ដែល​រស់​នៅ​តំ​បន់​ជាប់​ព្រំដែន​    អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​រាល់​បទ​ប្បញ្ញតិ្ត​ច្បាប់​    ក្នុង​គោល​បំ​ណង​កសាង​ខ្សែ​បន្ទាត់​ព្រំ​ដែន​សន្តិ​ភាព​    មិត្ត​ភាព ។ល។៕

     យោង​៖ កាសែត​ជន​ជាតិ​និង​អភិវឌ្ឍន៍​-ប្រែ​សម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ