គណៈបញ្ជាការយោធាឃុំផុងភូ ស្រុកកូវកែ ខេត្តត្រាវិញ បានកំណត់ការហ្វឹកហ្វឺន ជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់ ដើម្បីលើកកម្ពស់សមត្ថភាព លទ្ធភាពត្រៀមប្រយុទ្ធសម្រាប់កងប្រជាស្វ័យត្រាណ។
គណៈបញ្ជាការយោធាឃុំផុងភូ កំពុងហ្វឹកហ្វឺនដល់កងប្រជាស្វ័យត្រាណ
ត្រៀមប្រយុទ្ធការពារមាតុភូមិ។
លោកថាច់ប៊ីសាក់ មេបញ្ជាការនៃគណៈបញ្ជាការយោធាឃុំផុងភូ ឱ្យដឹង៖ “ដើម្បីការហ្វឹកហ្វឺនជូនកងប្រជាស្វ័យត្រាណឃុំសម្រេចបានប្រសិទ្ធភាពខ្ពស់ ចាប់ពីដើមឆ្នាំ ផ្អែកលើផែនការរបស់គណៈបញ្ជាការយោធាស្រុក គណៈបញ្ជាការយោធាឃុំ បានធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ប្រកាសនូវឯកសារ សេចក្តីសម្រេចចិត្ត ផែនការដឹកនាំ ចង្អុលការអនុវត្តការងារយោធា ការពារប្រទេសសមស្របជាមួយនឹងស្ថានភាពជាក់ស្តែងនៅភូមិភាគ។ គណៈបញ្ជាការយោធាបានកសាងផែនការលើកកម្ពស់គុណភាពហ្វឹកហ្វឺន បំផុតគឺហ្វឹកហ្វឺនជូនកងប្រជាស្វ័យត្រាណមានសមត្ថភាពនយោបាយល្អ ក្តាប់ច្បាស់នូវកាយវិការមូលដ្ឋានខាងបច្ចេកទេស យុទ្ធសាស្រ្ត ស្ទាត់ជំនាញនូវប្រភេទអាវុធដែលបានបំពាក់ឆ្លើយតបទៅនឹងតម្រូវការភារកិច្ច។ រៀងរាល់ឆ្នាំ ចំនួនកងកម្លាំងចូលរួមហ្វឹកហ្វឺនសម្រេច ១០០%; ពិនិត្យវាយតម្លៃលទ្ធផលហ្វឹកហ្វឺន ឃើញថា កងប្រជាស្វ័យត្រាណសម្រេចតាមតម្រូវការ ១០០% ក្នុងនោះ លទ្ធផលគ្រាន់បើ និងពូកែជាង ៧៥%”។ ការងារជ្រើសរើស និងកោះហៅពលរដ្ឋចូលបម្រើកងទ័ព គណៈបញ្ជាការយោធាឃុំផុងភូ បានយកចិត្តទុកដាក់ពិសេសដល់ការគ្រប់គ្រងយុវជនឋិតក្នុងកម្រិតអាយុត្រៀមនឹងចូលបម្រើកងជួរទ័ព ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនឃុំ ផ្សព្វផ្សាយនូវជំហានជ្រើសទ័ពត្រូវតាមដំណើរការច្បាប់កំណត់។ ការជ្រើសនិងកោះហៅពលរដ្ឋចូលបម្រើកងទ័ពបានអនុវត្តម៉ឺងម៉ាត់ មានរបៀបរៀបរយធានា “សមភាព ប្រជាធិបតេយ្យ ប្រកាសជាចំហ និងត្រឹមត្រូវតាមច្បាប់” គុណភាពពលរដ្ឋចូលបម្រើកងទ័ពកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្នាំ ២០២៣ យោធាឃុំបញ្ជូនយុវជន ១២ រូបចូលបម្រើកងទ័ព លើសភាគកម្រិតដែលថ្នាក់លើបានប្រគល់ជូន”។
លោកថាច់តុលា យុទ្ធជនកងប្រជាស្វ័យត្រាណ ប្រធានកងសេនាជនចល័តឃុំ ឱ្យដឹង៖ “ការហ្វឹកហ្វឺនកងប្រជាស្វ័យត្រាណ បានគណៈបញ្ជាការយោធាឃុំយកចិត្តទុកដាក់ ឯកសារ កម្មវិធី គម្រោងមេរៀន ទម្រង់សម្ភារៈសិក្សា ទីលានហ្វឹកហ្វឺន។ល។ ជិតដិតនឹងភាពជាក់ស្តែងនៅភូមិភាគ ក្រោមទិសស្លោក “មូលដ្ឋាន ជាក់ស្តែង រឹងមាំ” សមស្របជាមួយនឹងមុខសញ្ញាហ្វឹកហ្វឺន ម្ល៉ោះហើយការហ្វឹកហ្វឺនរៀងរាល់ឆ្នាំតែងសម្រេចប្រសិទ្ធភាពខ្ពស់។ ឆ្លងតាមរយៈការហ្វឹកហ្វឺន យុទ្ធជនកងប្រជាស្វ័យត្រាណ បានបំពាក់បន្ថែមនូវចំណេះដឹងដ៏មានប្រយោជន៍”។
ដោយវិធានការសកម្មនិងព្រមៗគ្នា កងប្រជាស្វ័យត្រាណឃុំផុងភូ បង្កបានភាពទម្លុះទម្លាយក្នុងវិធីរៀបចំហ្វឹកហ្វឺន។ ផ្តើមពីនោះ សន្សឹមៗលើកកម្ពស់បានលទ្ធភាពប្រតិបត្តិការសឹក ត្រៀមប្រយុទ្ធ រួមចំណែកកសាងកងកម្លាំងប្រដាប់អាវុធរឹងមាំគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពបច្ចុប្បន្ន៕
សើុងម៉ាល័យ-វិមាន