បញ្ជាការដ្ឋានកងទ័ពក្រុងកឹងធើ បានធ្វើពិធីដំឡើងឋានន្តរស័ក្ដិនាយទាហានឆ្នាំ ២០២៣។
វរសេនីយ៍ឯកផាមង៉ុកក្វាង ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាក្រុងជូនសេចក្ដីសម្រេចដំឡើងឋានន្តរស័ក្ដិដល់កម្មាភិបាលនាយទាហាន។
ក្នុងអង្គពិធីថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពក្រុង បានប្រកាសនិងជូនសេចក្ដីសម្រេចស្ដីពីការដំឡើងឋានន្តរស័ក្ដិរបស់ក្រសួងការពារជាតិ; ដំឡើងឋានន្តរស័ក្ដិ ដំឡើងប្រាក់បៀវត្សនាយទាហាន យោធិនជំនាញនៃបញ្ជាការដ្ឋានយោធភូមិភាគ ៩ ជូនដល់កម្មាភិបាល ៧៣ រូប។
ថ្លែងក្នុងពិធីនេះ វរសេនីយ៍ឯក ផាមង៉ុកក្វាង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សយោធាក្រុងកឹងធើ ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាក្រុង បានអបអរសាទរ ព្រមទាំងសំណូមពរកម្មាភិបាលគ្រប់រូប គប្បីបន្តការខិតខំប្រឹងប្រែងក្នុងការងារដាក់ចិត្តដាក់កាយ រៀនសូត្រ; ព្យាយាមដុសខាត់ចំណេះដឹងដោយខ្លួនឯង បង្កើនចំណេះដឹង; អនុវត្តល្អសាមគ្គីផ្ទៃក្នុង សាមគ្គីកងទ័ពនិងប្រជាជន។ល។ គណៈកម្មាធិការបក្ស មេបញ្ជាការ ស្ថាប័ន អង្គភាពនានា គប្បីបង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់កម្មាភិបាលបន្តការខិតខំប្រឹងប្រែង ចូលរួមអនុវត្តនូវកិច្ចការងារ រួមចំណែកកសាងកងកម្លាំងប្រដាប់អាវុធ ក្រុងរឹងមាំលើគ្រប់វិស័យ ឆ្លើយតបតម្រូវការភារកិច្ចរបស់គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគ ៩ គណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការប្រជាជនក្រុងកឹងធើប្រគល់ឱ្យ៕
ផាមទ្រុង-ថាច់ធី