បញ្ជាការដ្ឋានយោធាក្រុងកឹងធើ និងគណៈកម្មាធិការប្រជាជនស្រុកថើយឡាយ សហការរៀបចំបុណ្យចូលឆ្នាំកងទ័ព-ប្រជាជន អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ នៅឃុំឌិញម៉ូង ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៧ ខែមីនាដល់ថ្ងៃទី ១២ ខែមេសា។
គណៈកម្មការរៀបចំបុណ្យចូលឆ្នាំកងទ័ព-ប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៣
ជូនផ្ទះមិត្តរួមកងដល់អតីតយុទ្ធជន លីង៉ុកឡុង (ឈរទី ៤ រាប់ពីស្តាំ) នៅឃុំឌិញម៉ូង
កាលពីរសៀល ថ្ងៃទី១២ ខែមេសា។
ក្នុងរយៈពេលប្រព្រឹត្តឡើងបុណ្យចូលឆ្នាំកងទ័ព-ប្រជាជន អំណរបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធក្រុងកឹងធើ បានសហការជាមួយនឹង គណៈ ផ្នែក អង្គការមហាជននិងសប្បុរសជន រៀបចំនូវសកម្មភាពជាច្រើន មានដូច៖ ធ្វើផ្លូវគមនាគមន៍ ដាក់អំពូលភ្លើងបំភ្លឺផ្លូវ; ជូនផ្ទះមិត្តរួមកង ផ្ទះមហាសាមគ្គីដល់គ្រួសារដែលមានស្ថានភាពលំបាក អតីតយុទ្ធជន; ពិនិត្យជំងឺនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជន; ជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ។ល។ ទន្ទឹមនឹងនោះ អង្គភាពនានានៅទាំងរៀបចំសកម្មភាពវប្បធម៌-សិល្បៈ កីឡាអប់រំកាយ; រៀបចំមហោស្រព ប្រឡងល្បែងប្រជាប្រិយ។ល។ សរុបថវិការៀបចំសកម្មភាពប្រមាណជាង ៤ ពាន់លានដុង បានមកពីការចលនាសង្គមូបនីយកម្ម៕
ដំណឹងនិងរូបថត៖ ផាមត្រុង-មុនី