25/04/2023 - 09:32

កឹង​ធើ សិក្សា​ជ្រើស​រើស​សៀវ​ភៅ​សិក្សា​គោល​ថ្មី​

តាម​មន្ទីរ​អប់រំ​និង​បណ្ដុះ​បណ្ដាល​ក្រុង​កឹង​ធើ ការ​ជ្រើស​រើស​សៀវ​ភៅ​សិក្សា​គោ​លថ្មី​ថ្នា​ក់​ទី៤ ទី៨ ទី១១ នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំលើ​ភូមិ​សាស្រ្ត​ក្រុង​បាន​សម្រេច​រួច​រាល់​។​ មន្ទីរ​អប់​រំនិង​បណ្ដុះ​បណ្ដាល​ នឹង​វាយ​តម្លៃ​ឡើង​វិញ​បញ្ជី​ឈ្មោះ​សៀវ​ភៅ​សិក្សា​គោ​ល រួច​លើ​ក​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ចេញ​សេច​ក្ដី​សម្រេច​ផ្ដល់​សច្ចា​ប័នសៀវ​ភៅ​សិក្សា​គោ​លថ្មី​ អនុវត្ត​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ ចាប់​ពី​ឆ្នាំ​សិក្សា​២០២៣ - ២០២៤។​

សាលា​រៀន​នៅ​ក្រុង​កឹង​ធើ ធំ​ទូលាយ​ស្អាត​បាត​ សម្រេច​បទ​ដ្ឋាន​ជាតិ​ បង្ក​លក្ខណ​សម្បត្តិ
ដល់គ្រូបង្រៀនផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន ដើម្បីការបង្រៀនតាមសៀវភៅសិក្សាគោល
ថ្មីប្រកបដោយ​ប្រ​សិទ្ធ​ភាព។​ 

តាម​រយៈ​នោះ​ ឆ្នា​ំ​សិក្សា​ ២០២៣-២០២៤ ក្រុង​កឹង​ធើ រួម​នឹង​ទូទាំង​ប្រ​ទេស​ផ្សព្វ​ផ្សាយ​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូ​ទៅ​ថ្មី​សម្រាប់​ថ្នាក់​ទី ៤ ទី ៨ និង​ទី ១១។​ រយៈ​ពេល​កន្លង​ គ្រូ​បង្រៀន​ក្រុម​មុខ​ជំ​នាញ​ចំ​ណុះ​ថ្នាក់​ទី ៤ ទី ៨ និង​ទី ១១ នៅ​តាម​សា​លា​រៀន​ លើ​ភូមិ​សាស្រ្ត​ក្រុង​ បាន​សកម្ម​សិក្សា​ ថ្លឹង​ថ្លែង​ ប្រ​ជុំ​ពិភាក្សា​ដើម្បី​ជ្រើស​រើស​បញ្ជី​សៀវ​ភៅ​សិក្សា​ គោល​ថ្មី​ សម​ស្រប​នឹង​ការ​បង្ហាត់​ បង្រៀន​ក្នុង​ឆ្នាំ​សិក្សា​ ២០២៣-២០២៤។​ លោក​ឡេ​វ៉ាន់​យ៉ុង នា​យក​វិទ្យា​ល័យ​ត្រឹង​ង៉ុក​ហ្វាំង​ ស្រុក​កើ-ដ ឱ្យ​ដឹង​៖ “តាម​ការ​កត់​សម្គាល់​របស់​ក្រុម​ប្រឹក្សា​ជ្រើស​រើស​សៀវ​ភៅ​សិក្សា​គោល​របស់​សា​លា​ គឺសៀវ​ភៅ​ថ្មី​មាន​គុណ​សម្បត្តិ​ច្រើន​ ជួយ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ដល់​សិស្សា​នុសិស្ស​ នាំ​មក​ប្រ​សិទ្ធ​ភាព​ ខណៈ​ពេល​ផ្សព្វ​ផ្សាយ​អនុវត្ត​ជាក់​ស្ដែង។​ សំ​ខាន់​គឺអំ​ពី​វិធី​សាស្ត្រ​ សៀវ​ភៅ​ថ្មី​តម្រូវ​ឱ្យ​គ្រូ​បង្រៀន​ប្រើ​ប្រាស់​ច្រើន​ វិធី​សាស្រ្ត​អប់រំ​ខុស​ៗ​គ្នា​តាម​ទិស​ដៅ​រួម​បញ្ចូល​ក្នុង​ការ​បង្ហាត់​បង្រៀន​ ដើម្បី​ពង្រីក​ភាព​សកម្ម​ភាព​ម្ចាស់​ការ​របស់​សិស្សា​នុសិស្ស។​ ក្នុង​ដំ​ណើរ​ការ​ពិនិត្យ​វាយ​តម្លៃ​ ក្រុម​ប្រឹក្សា​តែង​យក​ចិត្ត​ទុក​ដាក់​ជ្រើស​យក​ប្រ​ភេទ​សៀវ​ភៅ​ដែល​មាន​ខ្លឹម​សារ​ជិត​ដិត សកម្ម​ដើម្បី​ពង្រីក​ចំ​ណេះ​ដឹង​។​ ព្រម​ជា​មួយ​នោះ​ បង្កើន​ចំ​នួន​មេ​រៀន​ លំ​ហាត់​ជាក់​ស្ដែង​ ដើម្បី​សិស្សា​នុសិស្ស​អនុវត្ត​ជាក់​ស្ដែង​និង​ជ្រើស​យក​សៀវ​ភៅ​ដែល​រៀប​រៀង​បាន​ល្អ​ ច្បាស់​លាស់​ រៀប​គ្រោង​ ខ្លឹម​សារ​ងាយ​យល់​ សម​ស្រប​ជា​មួយ​នឹង​វ័យ​របស់​សិស្ស”។​

ក្រៅ​ពី​នោះ​ ក្នុង​ដំ​ណើរការ​ជ្រើស​រើស​សៀវ​ភៅ​សិក្សា​គោល​គ្រូ​បង្រៀន​នៅ​ក្រុង​កឹង​ធើ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​លក្ខណៈ​ប្រ​ព័ន្ធ​ភាព​នៃ​សៀវ​ភៅ​គ្រប់​ប្រ​ភេទ​ទៀត​ផង។​ តាម​ប្រ​សាសន៍​អ្នក​គ្រូ​ង៉ោ​ធីហៀង​ត្រឹង​ គ្រូ​បង្រៀន​វិទ្យា​ល័យ​ប៉ុយ​ហ៊ឺវ​ង៉ៀ ខណ្ឌ​ប៊ិញ​ធ្វី ក្រុម​មុខ​ជំ​នាញ​វិញ្ញា​សារូប​វិទ្យា​របស់​សា​លា​បាន​ប្រ​ជុំ​ជា​ច្រើន​លើក​ ដើម្បី​ពិគ្រោះ​ពី​ការ​ជ្រើស​រើស​សៀវ​ភៅ​សិក្សា​គោល​ថ្នាក់​ទី ១១ ដ្បិត​អី​ពិនិត្យ​ ដល់​កត្តា​ប្រ​ព័ន្ធ​ភាព​នៃ​រូប​មន្ត​ដែល​ប្អូន​ៗ​បាន​រៀន​នៅ​ថ្នាក់​ទី ១០ មាន​ការ​ទាក់​ទង​គ្នា​ជា​បន្ត​សម្រាប់​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​ឡើង​ថ្នាក់​ទី ១២ និង​គ្រប់​លក្ខណ​សម្បត្តិ​ដើម្បី​ប្រ​ឡង​ចូល​រៀន​មហា​វិទ្យា​ល័យ”។​

លោក​ង្វៀង​ភុក​តាំង​ នា​យក​រង​មន្ទីរ​អប់រំ និង​បណ្ដុះ​បណ្ដាល​ក្រុង​កឹង​ធើ ឱ្យ​ដឹង​បន្ថែម​ ក្រោយ​ពី​ជំ​ហាន​ជ្រើស​រើស​សម្រេច​រួច​រាល់​ មន្ទីរ​ នឹង​លើក​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ចេញ​សេច​ក្ដី​សម្រេច​អំ​ពី​បញ្ជី​ឈ្មោះ​សៀវ​ភៅ​សិក្សា​គោល។​ ចំ​ពោះ​សៀវ​ភៅ​សិក្សា​គោល​ដែល​បាន​ស្នើ​តែ​មិន​ឋិត​ក្នុង​បញ្ជី​ឈ្មោះ​ផ្ដល់​សច្ចា​ប័ន​របស់​ក្រុង​ មន្ទីរ​នឹង​ណែ​នាំ​ដល់​សាលា​នា​នា​ធ្វើ​ការ​ជ្រើស​រើស​និង​ស្នើ​សា​ជា​ថ្មី​។​ មន្ទីរ​ក៏​សំ​ណូម​ពរ​ដល់​សាលា​រៀន​នា​នា​សិក្សា​ស្រាវ​ជ្រាវ​ស៊ី​ជម្រៅ​ចំ​ពោះ​សៀវ​ភៅ​សិក្សា​គោល​ប្រ​កប​ដោយ​សច្ចា​នុមតិ​ ត្រូវ​តាម​ដំ​ណើរ​ការ​និង​សេចក្ដី​កំ​ណត់​ ដើម្បី​សម​ស្រប​ជា​មួយ​នឹង​លក្ខណ​សម្បត្តិ​បង្ហាត់​បង្រៀន​របស់​សាលា​ រៀន​នីមួយ​ៗ​ និង​ការ​ទទួល​យក​ចំ​ណេះ​ដឹង​របស់​សិស្សា​នុសិស្ស​ ស្រប​តាម​ទិស​ដៅ​អភិវឌ្ឍន៍​រួម​របស់​ក្រសួង​អប់រំ​និង​បណ្ដុះ​បណ្ដាល៕

ហាថាញ-ថាច់ធី  

ចែករំលែកអត្ថបទ