បងគឹមបែហាយ នៅភូមិស្វាយលើ ឃុំលឺវង៉ីបអាញ់ ស្រុកថ្កូវ ខេត្តត្រាវិញ ជាកសិករគំរូម្នាក់ក្នុងចំណោមកសិករគំរូឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាក។ ដោយការដាំអំពៅអស់រយៈពេលជាច្រើនឆ្នាំ បងបែហាយក៏មានបទពិសោធន៍ច្រើនក្នុងការដាំអំពៅផ្តល់ទិន្នផលខ្ពស់។
បងគឹមបែហាយ បានក្រុមហ៊ុនភាគហ៊ុនស្ករអំពៅត្រាវិញវិនិយោគ
ឧបត្ថម្ភជីចំនួន ១.៤០០ គីឡូក្រាម។
បងបែហាយ ឱ្យដឹង៖ “ឃុំលឺវង៉ីបអាញ់ ជាតំបន់ដាំអំពៅច្រើនបំផុតរបស់ខេត្តត្រាវិញ។ រាប់សិបឆ្នាំមុន ដំណាំអំពៅបាននាំមកជីវភាព “សម្បូរសប្បាយ” ដល់កសិកររាប់ពាន់គ្រួសារ។ ប៉ុន្តែ ដោយសារការផលិតគ្មានការចងសម្ព័ន្ធទើបច្រកចេញមិនលំនឹង ការផ្គត់ផ្គង់លើសតម្រូវការ កសិករខាតទុនច្រើន ម៉្លោះហើយប្រជាជនរាប់ពាន់គ្រួសារបោះបង់ចោលអំពៅ ងាកមកដាំដំណាំផ្សេងនិងចិញ្ចឹមសត្វវិញ។ ដាំអំពៅ ២ រដូវកន្លងហើយ អាស្រ័យបានរោងចក្រស្ករអំពៅធានាច្រកចេញលំនឹង ប្រមូលទិញតម្លៃសមល្មម ដូច្នេះ កសិករងាកមកដាំអំពៅវិញ។ ដោយឡែកគ្រួសារខ្ញុំ ឆ្នាំ ២០២១-២០២២ ដាំអំពៅ ៤០ កុង ( ៤ ហិកតា)។ ក្រោយពីដាំប្រមាណជា ៨ ខែ អំពៅផ្តល់ទិន្នផលមធ្យមភាគជិត ៩០ តោន/ហិកតា ទូទាត់រួចរាល់នៅចំណេញជាង ១៥០ លានដុង ចំណេញជាមធ្យមភាគជាង ៣៧,៥ លានដុង/ហិកតា។ នេះជារដូវដាំអំពៅដែលផ្តល់ប្រាក់ចំណេញខ្ពស់ បន្ទាប់ពីខាតអស់រយៈកាលជាច្រើនឆ្នាំ”។
បងគឹមបែហាយ កំពុងថែទាំអំពៅទុកគល់លើផ្ទៃដី ៤ ហិកតា។
ផ្តើមពីអំពៅផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ក្នុងឆ្នាំ ២០២២ រដូវកាលឆ្នាំ ២០២២-២០២៣ បងបែហាយ បន្តការវិនិយោគដាំអំពៅទុកគល់ដោយផ្ទៃដីចំនួន ៤ ហិកតានិងដាំថ្មីបន្ថែម ១ ហិកតា ដូច្នេះ បង្កើនផ្ទៃដីដាំអំពៅឡើង ៥ ហិកតា។ ការដាំអំពៅនៅរដូវថ្មីនេះ បងបែហាយនិងមាមីងកសិករជាច្រើនបានក្រុមហ៊ុនភាគហ៊ុនស្ករអំពៅ ត្រាវិញ ឧបត្ថម្ភទុនពី ៣៥-៧៥ លានដុង/ហិកតា ទៅតាមរូបភាពផលិត មានដូច៖ ដាំថ្មី ដាំឡើងវិញឬដាំទុកគល់។ តម្លៃអំពៅវត្ថុធាតុដើមត្រូវបានក្រុមហ៊ុនធានាទិញគឺ ១.០០០ ដុង/គីឡូក្រាម អំពៅជ្រះស្អាត ១០ CCS (កម្រិតជាតិស្ករ)។
លោកត្រឹងវ៉ាន់ដុង អនុប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកថ្កូវ ឱ្យដឹង៖ “ដោយឡែកករណីកសិករគឹមបែហាយ នៅឃុំលឺវង៉ីបអាញ់ ពូកែខាងដាំអំពៅ ផ្តល់ទិន្នផលខ្ពស់ សម្រេចជិត ១០០តោន/ហិកតា ការដាំអំពៅ ២ រដូវកន្លងហើយ មាមីងកសិករដាំអំពៅច្រើនបំផុតប្រមូលផ្តុំនៅឃុំលឺវង៉ីបអាញ់ គីមសើុងអាងក្វាងហឺវ អាស្រ័យអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនក្នុងការផលិត ទិន្នផលសម្រេចពី ៩០-១០០ តោន/ហិកតា។ ជាក់ស្តែង ដំណាំអំពៅឆ្នាំ ២០២១-២០២២ កសិករស្រុកថ្កូវដាំថ្មីនិងដាំទុកគល់លើផ្ទៃដីដាំប្រមាណ ៨០០ហិកតា។ ដំណាំអំពៅឆ្នាំ ២០២២-២០២៣ ស្រុកថ្កូវដាំពូជអំពៅ Roc16, Roc13, Roc11, Roc22… ត្រូវបានផ្នែកឯកទេសផ្តល់អនុសាសន៍ដល់កសិករគប្បីពង្រីកផ្ទៃដីដាំអំពៅ”៕
សឺនម៉ាល័យ-ប្រែសម្រួល៖ មុនី