ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/04/2023 - 09:32

ធ្វើ​ឱ្យ​សុក្រឹត​ លើក​កម្ពស់​គុណ​ភាព​ឯក​សារ​គតិ​យុត្តិ​ស្ដី​ពី​ការ​ងារ​ជន​ជាតិ​

ឧបនា​យក​រដ្ឋ​មន្ត្រី​ ត្រឹង​លឺវ​ក្វាង​ ទើប​ចុះ​ហត្ថ​លេខា​ លើ​សេចក្ដី​សម្រេច​លេខ​ ៣៧៨/QĐ-TTg ប្រ​កាស​ឱ្យ​ប្រើ​ផែន​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​រាល់​សំ​ណើ​ត្រួត​ពិនិត្យ​របស់​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ ស្ដី​ពី​ការ​ដាក់​ឱ្យ​ប្រើ​ឯក​សារ​គតិ​យុត្តិ​ពាក់​ព័ន្ធ​ដល់​ការ​ងារ​ជន​ជាតិ​ ដំ​ណាក់​កាល​ ២០១៦-២០២១ ។​

រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន ក្នុង​ឱកាស​ទទួល​ជួប​តំ​ណាង​ឆ្នើម​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ខេត្ត​ក្វាង​ប៊ិញ កាល​ពី​ខែ​មិថុនា​ ឆ្នាំ ​២០២២។
 រូបថត៖ វ៉យុង-TTXVN

សេច​ក្ដី​សម្រេច​ប្រ​គល់​ការ​ងារ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ប្រ​ញឹក​ដឹក​នាំ សហការ​ជា​មួយ​នឹង​កម្មា​ភិបាល​ ស្ថា​ប័ន​ ភូមិ​ភាគ​ពាក់​ព័ន្ធ​កសាង​គម្រោង​ឧបត្ថម្ភ​ការ​អប់រំ រៀន​សូត្រ​ ដោយ​យោង​តាម​វដ្ដ​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ក្នុង​នោះ​ មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​អា​ហារ​ថ្ងៃ​ត្រង់​ដល់​សិស្សា​នុសិស្ស​ កុមារ​មត្តេយ្យ​ជន​រួម​ជាតិ​ភាគ​តិច​; កូន​គ្រួ​សារ​ក្រី​ក្រ​នៅ​តាម​មូល​ដ្ឋាន​អប់រំ​មត្តេយ្យ​តំ​បន់​មាន​លក្ខណ​សម្បត្តិ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ខ្លាំង​ ដំ​ណាក់​កាល​ ២០២១-២០៣០ រាយ​ការណ៍​ជូន​នា​យក​រដ្ឋមន្ត្រី​ ពិនិត្យ​ សម្រេច​ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០២៣។​

ក្រសួង​អប់រំ​និង​បណ្ដុះ​បណ្ដាល​ប្រ​ញឹក​ដឹក​នាំ សហ​ការ​ជា​មួយ​នឹង​កម្មា​ភិបាល​ ស្ថាប័ន​ ភូមិ​ភាគ​ពាក់​ព័ន្ធ​ កសាង​អនុក្រឹត្យ​កំ​ណត់​គោល​នយោ​បាយ​សម្រាប់​សិស្សា​នុសិស្ស​ សិក្ខា​កាម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ តំ​បន់​ឆ្នេរ​សមុទ្រ​ កោះ​សមុទ្រ​ និង​គ្រឹះ​ស្ថាន​អប់រំ​ដែល​មាន​សិស្ស​ទទួល​ផល​ពី​គោល​នយោ​បាយ​ (ជំ​នួស​អនុក្រឹត្យ​លេខ​ ១១៦/២០១៦/NĐ-CP របស់​រដ្ឋា​ភិបាល​និង​សារា​ចរ​អន្តរ​ក្រ​សួង​លេខ​ ១០៩/២០០៩ /TTLT/BTC-BGDĐT របស់​ក្រ​សួង​ហិរញ្ញ​វត្ថុ​ និង​ក្រ​សួង​អប់រំ​និង​បណ្ដុះ​បណ្ដាល) ក្នុង​នោះ​ ការ​សិក្សា​ស្រាវ​ជ្រាវ​បំ​ពេញ​បន្ថែម​មុខ​សញ្ញា​ទទួល​ផល​ពី​គោល​នយោ​បាយ​ដែល​ជា​សិក្ខា​កាម​ សិស្ស​រៀន​កម្រិត​អនុវិទ្យា​ល័យ​ និង​វិទ្យា​ល័យ​នៅ​តាម​មជ្ឈ​មណ្ឌល​អប់រំ​ប្រ​ចាំ​; សម្រេច​ជា​ស្ថាពរ​ក្នុង​ខែ​ធ្នូ ឆ្នាំ ​២០២៣។​ ព្រម​ជា​មួយ​នោះ​ ស្ថាប​នា​ ប្រ​កាស​ឱ្យ​ប្រើ​សា​រាចរ​ណែ​នាំ​បង្ហាត់​បង្រៀន​ភាសា​វៀត​ ដល់​សិស្សា​នុសិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ មុន​ពេល​ចូល​រៀន​ថ្នាក់​ទី ១ និង​ខ្លឹម​សារ​ “ត្រៀម​លក្ខណៈ​ ភាសា​វៀត​ដល់​សិស្សា​នុសិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​ មុន​ពេល​ចូល​រៀន​ថ្នាក់​ទី ១” តាម​សេច​ក្ដី​កំ​ណត់​កថា​ខ័ណ្ឌ​ទី ២ និង​ទី ៤ មាត្រា​ ២៨ នៃ​ច្បាប់​ស្ដី​ពី​អប់រំ ឆ្នាំ​ ២០១៩; សម្រេច​ជា​ស្ថា​ពរ​ក្នុង​ខែ​សីហា​ ឆ្នាំ​ ២០២៣... ៕​

             ប្រ​ភព​៖ TTXVN - ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ