20/03/2023 - 17:00

វិស័យ​អប់រំ​នៅ​ស្រុក​ហ្គក្វាវ មាន​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​

តាម​ប្រ​សាសន៍​លោក​លីមិញ​ថាំង អនុប្រ​ធាន​ការិ​យាល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​–គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ វិស័យ​អប់​រំនៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ និង​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ហ្គក្វាវ​និយាយ​រួម​ រយៈ​ពេល​កន្លង​ មាន​ភាព​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់។​

សិស្សា​នុ​សិស្ស​លេង​កីឡា​ នៅ​ទីធ្លា​អនុវិទ្យា​ល័យ​ទីប្រ​ជុំ​ជន​ហ្គក្វាវ។​

តាម​រយៈ​នោះ​ ដោយ​ឡែក​ឆ្នាំ​សិក្សា​កន្លង​ហើយ​ បណ្តា​ភាគ​កម្រិត​សំ​ខាន់​ៗ​ពី​ការ​អប់រំ ត្រូវ​បាន​គ្រប់​ផ្នែក​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​ ភូមិ​ភាគ​កៀរ​គរ​កុមារ​អា​យុ​៥ឆ្នាំ​ចូល​រៀន​សម្រេច​៩៩,៥៥%; កុមារ​អា​យុ​៦ឆ្នាំ​ រៀន​ថ្នា​ក់​ទី១ សម្រេច​១០០%; កុមារ​អា​យុ​៦-១០ឆ្នាំ​ សម្រេច​៩៨,០៧%; កម្រិត​អនុវិទ្យា​ល័យ​ ការ​កៀរ​គរ​សិស្ស​គ្រប់​អា​យុ​ចូល​រៀន​សម្រេច​ ៩៨,៧៣%។​ ទន្ទឹម​នឹង​ការ​កៀរ​គរ​សិស្ស​ចូល​រៀន​ ប្រ​ព័ន្ធ​សាលា​ទូទាំង​ស្រុក​ក៏​បាន​ពិនិត្យ​ រៀប​ចំ​សម​ស្រប​ កាត់​បន្ថយ​សាលា​សាខា​ ប្រ​មូល​ផ្តុំ​មក​សាលា​មណ្ឌល​វិញ។​ រីឯ​សាលា​មណ្ឌល​ក៏​បាន​ជួស​ជុល​ សាង​សង់​រឹង​មាំ​តាម​លក្ខណៈ​សម្រេច​បទ​ដ្ឋាន​ជាតិ។​ អា​ស្រ័យ​ហេតុ​នេះ​ ការ​អនុវត្ត​កម្ម​វិធី​តាម​សៀវ​ភៅ​សិក្សា​គោលថ្មី​ថ្នាក់​ទី២ ថ្នាក់​ទី៦ ទើប​សម្រេច​បាន​លទ្ធ​ផល​ជំ​ហាន​ដំ​បូង​ បង្ក​លក្ខណៈ​ងាយ​ស្រួយដល់​ការ​ផ្លាស់​សៀវ​ភៅ​សិក្សា​គោលថ្នាក់​ទី៣ ថ្នាក់​ទី៧ ថ្នាក់​ទី ១០ ក្នុង​ឆ្នាំ​បន្ត​បន្ទាប់​។​

 រួម​ដំ​ណើរ​ជា​មួយ​ភូមិ​ភាគ​ក្នុង​ការ​ឧបត្ថម្ភ​សិស្ស​មក​កាន់​សាលា​ គឺសមាគម​ជំ​រុញ​ការ​សិក្សា​ស្រុក​។​ ឆ្នាំ​កន្លង​ សមាគម​ជំ​រុញ​ការ​សិក្សា​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ស្រុក​ហ្គក្វាវ ក៏​ចលនា​ទឹក​ប្រាក់​និង​គ្រឿង​សម្ភារៈ​ផ្សាង​ៗ​បាន​ជាង​៤,៦ពាន់​លាន​ដុង​។​ តាម​រយៈ​ប្រ​ភព​មូល​និធិ​នេះ​ សមា​គម​ស្រុក​បាន​ទិញ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ជូន​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភាព​លំ​បាក​ខ្លាំង​១.៣៥១ នាក់; ជូន​អា​ហា​រូប​កាណ៍​ដល់​សិស្សា​នុសិស្ស​ ដែល​សម្រេច​បាន​ស្នា​ដៃ​ល្អ​ក្នុង​ការ​រៀន​សូត្រ​ ១.២១២ នាក់ ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​រាប់​រយ​ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ...។​

អ្នក​គ្រូ​ធីហុង​វ៉ាង​ នា​យក​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ហ្គក្វាវ ឱ្យ​ដឹង​៖ “ អា​ស្រ័យ​បាន​ស្ថាប័ន​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ភូមិ​ភាគ​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ និង​បំ​ពាក់​គ្រឿង​ឧបករណ៍​សម្រាប់​បង្ហាត់​បង្រៀន​ជា​មូល​ដ្ឋាន​ ម្ល៉ោះ​ហើយ​សាលា​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ផ្លាស់​ថ្មី​ លើក​កម្ពស់​គុណ​ភាព​អប់រំ​និង​តម្រូវ​ការ​សិក្សា​របស់​សិស្ស។​ កង​ជួរ​គ្រូ​បង្រៀន​មាន​ចំ​ណេះ​វិជ្ជា​ជីវៈ​កើន​ខ្ពស់​ បាន​ជា​អត្រា​កៀរ​គរ​សិស្ស​ចូល​រៀន​ កើន​ឡើង​ជារៀង​រាល់​ឆ្នាំ​។​ ស្ថាប័ន​គ្រប់​លំ​ដាប់​ថ្នាក់​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​សិស្សា​នុសិស្ស​ បង្ក​លក្ខណៈ​ឱ្យ​ប្អូន​ៗ​បាន​រៀន​សូត្រ​ ស្នាក់នៅ​ ហូប​ចុក ប្រ​ជុំ​ជីវ​ភាព​ក្នុង​បរិស្ថាន​ល្អ​បំ​ផុត​។​ ផ្តើម​ពី​នោះ​ រួម​ចំ​ណែ​ក​លើក​កម្ពស់​គុណ​ភាព​អប់រំ អត្រា​សិស្ស​ប្រ​ឡង​ជាប់​ថ្នាក់​រៀង​រាល់​ឆ្នាំ​ជាង​ ៩៩%, អត្រា​សិស្ស​ប្រ​ឡង​ជាប់​សញ្ញា​ប័ត្រ​គឺ ១០០%”។​

សាលា​រៀន​ធំ​ទូលាយ​ គ្រូ​បង្រៀន​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ គឺជា​កត្តា​មួយ​ក្នុង​ចំ​ណោម​កត្តា​សំ​ខាន់​ៗ​ដើម្បី​ទាក់​ទាញ​សិស្ស​ចូល​រៀន​។​ ប្អូន​ធីធ្វីងុី សិស្ស​ថ្នាក់​ទី ៧A២ អនុវិទ្យា​ល័យ​ទីប្រ​ជុំ​ជន​ហ្គក្វាវ និយាយ​៖ “ប្អូន​តែង​ណាត់​មិត្ត​ភ័ក្តិ​មក​សាលា​មុន​ម៉ោង​រៀន​ ដើម្បី​រំលឹក​មេរៀន​ និង​មាន​ពេល​វេលា​លេង​កម្សាន្ត​ជាមួយ​គ្នា​ អា​ស្រ័យ​សាលា​ថ្មី​ស្អាត​បាត​ ហើយ​មាន​ទីធ្លាធំ​ទូលាយ​ទៀត​ផង​”៕​ 

            ហា​ថាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ