នៅក្រុងកឹងធើ បានលេចឡើងអាជីវកម្មជាច្រើន មិនញញើតឈានមុខក្នុងការផ្ទេរនិងអនុវត្តបច្ចេកវិទ្យាថ្មី ក្នុងការបង្កបង្កើនផល ផ្ដល់ផលទ្វេដងដល់អាជីវកម្មនិងអ្នកប្រើប្រាស់។
ក្រុមហ៊ុនភាគហ៊ុនដាយថាញ់សាខាកឹងធើ បង្ហាញពីការព្រោះស្រូវដោយយន្តហោះដ្រូន។
រូបថត៖ ក្រុមហ៊ុនផ្តល់
ថ្មីៗនេះ នៅតំបន់ផលិតស្រូវតំបន់វាលរាបទន្លេគឺវឡុង បានលេចឡើងនូវរូបភាពមាមីងកសិករប្រើប្រាស់ទូរស័ព្ទឆ្លាតវៃបញ្ជាយន្តហោះដ្រូន ដើម្បីសាបព្រោះ បាចជី និងបាញ់ថ្នាំ ការពាររុក្ខជាតិ។ល។ គ្រប់ប៉ារ៉ាម៉ែត្រទាំងអស់ ចាប់ពីល្បឿនហោះហើរ កម្ពស់បរិមាណ ផ្លូវហោះហើរ និងពេលវេលាហោះហើរ ។ល។ សុទ្ធសឹងបានដំឡើងកម្មវិធីស្វ័យប្រវត្តិ អ្នកប្រើប្រាស់គ្រាន់តែណែនាំក្នុងរយៈពេលខ្លី។ ប្រសិទ្ធភាពសេដ្ឋកិច្ចនិងទិន្នផលដែលបច្ចេកវិទ្យានេះនាំមក ត្រូវបានលោក ឡេក្វាងហាញ់ នាយកសហករណ៍ ឡុងប៊ិញ ទីរួមខេត្តឡុងមី ខេត្តហូវយ៉ាង ធ្វើការបៀបធៀបបញ្ជាក់៖ “បើសិនជាបាញ់ថ្នាំការពាររុក្ខជាតិតាមបែបធម្មតា ចំណាយពេលពី ១ ទៅ ១,៥ ម៉ោងក្នុងមួយហិកតា ថ្លៃឈ្នួលពី ២៥០.០០០ -៣០០.០០០ ដុង/ហិកតា ខណៈពេលបាញ់ថ្នាំដោយយន្តហោះដ្រូនគឺមិនដល់ ១០ នាទីផង ថ្លៃឈ្នួលត្រឹមតែ ១៨០.០០០ ដុង/ហិកតា។ ម៉ាស៊ីនបាញ់ចេញតំណក់ទឹកល្អិតៗ ដូច្នេះ ប្រិតសំចៃថ្នាំនិងបរិមាណកំណត់ត្រឹមត្រូវ”។ ដើម្បីកាត់បន្ថយថ្លៃដើមផលិតផល និងជួយដល់កសិករមានឱកាសបានបង្ខិតជិតនឹងបច្ចេកវិទ្យាទំនើប នេះកាន់តែងាយស្រួល ក្រុមហ៊ុនដាយថាញ់ កំពុងមានគម្រោងអភិវឌ្ឍយន្តហោះដ្រូនដែលផលិតដោយក្រុមហ៊ុនផ្ទាល់ និងផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០២៣ ។ នេះមិនត្រឹមតែជាជំហានអភិវឌ្ឍរបស់អាជីវកម្មវិទ្យាសាស្ត្របច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងជាដំណឹងល្អសម្រាប់កសិករដែលមានចំណាប់អារម្មណ៍ដល់យន្តូបនីយកម្ម និងបច្ចេកវិទ្យាឌីជីថល។
កម្មករក្រុមហ៊ុនភាគហ៊ុនស្ថាបត្យកម្មគ្រឿងសង្ហារិមតឹនម៉ោក កំពុងដំណើរការម៉ាស៊ីនខួងឈើ CNC ៥ អ័ក្ស ស្វ័យប្រវត្តិ។ រូបថត៖ ឡែធូ
គ្រោងការ “អនុវត្តម៉ាស៊ីនខួងឈើ CNC ៥ អ័ក្ស ស្វ័យប្រវត្តិ” របស់ក្រុមហ៊ុនភាគហ៊ុនស្ថាបត្យកម្ម គ្រឿងសង្ហារិមតឹនម៉ោក ទើបបានក្រុមប្រឹក្សាវិទ្យាសាស្ត្រក្រុងកឹងធើពិនិត្យទទួលស្គាល់។ លោកឡេជីទៀង នាយកក្រុមហ៊ុនតឹនម៉ោក ឧទ្ទេសនាម៖ សម្រាប់ផលិតផលឈើ ពិសេស គឺទ្វារផ្ទះដំណាក់ការក្រឡឹងដុសខាត់ ស្វានរន្ធ ដាប់បញ្ចូលដំណាប់ ត្រូវការខ្នាតត្រឹមត្រូវ ស្មើ ដូច្នេះ ម៉ាស៊ីនខួងឈើ CNC ៥ អ័ក្សគឺជាបច្ចេកវិទ្យាទំនើប ឆ្លើយតបទៅនឹងតម្រូវការនេះបានល្អ។ ម៉ាស៊ីននេះមានក្យាលរណារ ១ ក្បាល ខួងរន្ធ ១ ក្បាល ខួងជ្រុង ១ និងក្បាលក្រឡឹង ១ អាចដំណើរការបត់បែនតាម ៥អ័ក្ស X, Y, Z, A, C; ដូច្នេះ អាចដំណើរការច្រើនមុខងារក្នុងពេលតែមួយ អាស្រ័យហេតុនេះ ល្បឿនដំណើរការលេចធ្លោ ផលិតភាពលើស ១០ ដង បើប្រៀបធៀបនឹងផលិតដោយដៃ ឬក៏ចរន្តម៉ាស៊ីនក្រឡឹង។ ពិសេស ម៉ាស៊ីនត្រូវបានបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តិ ធានាដំណើរការជាបន្តបន្ទាប់ ដូច្នេះ កាត់បន្ថយបានពេលវេលា។ ជំនួសឱ្យការប្រើប្រាស់គ្រឿងម៉ាស៊ីន ប្រើម៉ាស៊ីនខួងឈើ CNC ៥ អ័ក្ស គឺជាមធ្យោបាយល្អ ធ្វើបានច្រើនមុខងារ ដូច្នេះ អាចប្រិតសំចៃបានទាំងពេលវេលា និងបង្កើនផលិតភាព ព្រមទាំងកាត់បន្ថយថ្លៃឈ្នួលកម្មករ។ ក្រុមហ៊ុនតឹនម៉ោក អនុវត្តគម្រោងនេះ ចាប់ពីឆ្នាំ ២០១៩ សរុបថវិកាវិនិយោគជាង ១,៧ ពាន់លានដុង ក្នុងនោះ ថវិការដ្ឋឧបត្ថម្ភចំនួន ៥០០ លានដុង។ ក្រោយពីរយៈពេល៣ឆ្នាំអនុវត្តបច្ចេកវិទ្យាថ្មី គម្រោងត្រូវបានពិនិត្យទទួលស្គាល់ និងបានក្រុមប្រឹក្សាវិទ្យាសាស្ត្រ អាស្រ័យដោយមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្រុងកឹងធើ ដឹកនាំ វាយតម្លៃខ្ពស់៕
ឡែធូ-មុនី