09/01/2023 - 14:35

គណៈ​កម្ម​ការ​ជំរុញ​ការ​សិក្សា​វត្ត​ផ្នោ​ដូង​

ដើម្បី​រួម​ចំ​ណែក​ជា​មួយ​សមាគម​ជំរុញ​ការ​សិក្សា​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ គិត​គូរ​ដល់​សិស្ស​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​ ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​វត្ត​ផ្នោ​ដូង​ ឃុំ​ដាយ​អាង ស្រុក​ថ្កូវ ខេត្ត​ត្រាវិញ​ បាន​បង្កើត​គណៈ​កម្ម​ការ​ជំរុញ​ការ​សិក្សា​នៅ​ក្នុង​វត្ត​ ដើម្បី​បង្ក​មូល​និធិ​ជួយ​ដល់​ប្អូន​ៗសិស្ស​ក្រីក្រ​ សង្វាត​រៀន​សូត្រ។

ព្រះ​តេជ​ព្រះ​គុណ​ ត្រឿង​វ៉ាន់​បៀង​ ព្រះ​ចៅ​អធិការ​វត្ត​ផ្នោដូង​ (ខាង​ឆ្វេង) និង​ព្រះ​ចៅ​អធិការ​រង​ត្រៀម​បោក​កូន​ជ្រូកដី​បង្កើត​មូល​និធិ​ជំរុញ​ការ​សិក្សា​។

គណៈ​កម្ម​ការ​ជំរុញ​ការ​សិក្សា​វត្ត​ផ្នោ​ដូង​ បាន​បង្កើត​កាល​ពី​ឆ្នាំ​២០១៣។ ក្រោយ​ពី​បាន​បង្កើត​គណៈ​កម្ម​ការ​ជំរុញ​ការ​សិក្សា​បាន​ចែង​លក្ខន្តិកៈ បែប​បទ​សកម្ម​ភាព​ ក្នុង​នោះ​ មាន​ការ​បង់​ប្រាក់​ចូល​កូន​ជ្រូកដី​ចំ​នួន​ ២។ រៀង​រាល់​ឆ្នាំ​ មូល​និធិ​ជំ​រុញ​ការ​សិក្សា​ចលនា​ទឹក​ប្រាក់​បាន​រាប់​សិប​លាន​ដុង​ ដើម្បី​ឧបត្ថម្ភ​ដល់​សាលា​រៀន​នៅ​ក្នុង​និង​ក្រៅ​ឃុំ​។

ព្រះ​តេជ​ព្រះ​គុណ​ ត្រឿង​វ៉ាន់​បៀង​ ព្រះ​ចៅ​អធិការ​វត្ត​ផ្នោ​ដូង​ ប្រធាន​គណៈ​កម្ម​ការ​ជំរុញ​ការ​សិក្សា​ មាន​ថេរ​ដី​កា៖ “ពេល​ចាប់​ផ្តើម​បង់​ប្រាក់​ចូល​ក្នុង​កូន​ជ្រូក​ដី​ អា​ត្មា​ភាព​តែង​សន្សែ​សន្សំបច្ច័យ​ដែល​បាន​មក​ពី​ការ​ទេសនា​និង​ពុទ្ធ​បរិ​ស័ទ​ដែល​ស្គាល់​នៅ​ខេត្ត​ ក្រុង​នានា​មក​វត្ត​ ហើយ​បាន​ប្រគេន។ អា​ស្រ័យ​ហេតុ​នោះ​ ចំ​នួន​ទឹក​ប្រាក់​បង់​ចូល​កូន​ជ្រូក​ដី​បង្កើត​ជា​មូល​និធិ​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ក្នុង​ឆ្នាំ ​២០២២ គណៈ​កម្ម​ការ​ជំរុញ​ការ​សិក្សា​បោក​កូន​ជ្រូក​ដី​បាន​ទឹក​ប្រាក់​ ៤៧ លាន​ដុង​។ នេះ​ ជា​ចំ​នួន​ទឹក​ប្រាក់​ច្រើន​បំ​ផុត​ ចាប់​ពី​គណៈ​កម្ម​ការ​ជំរុញ​ការ​សិក្សា​បាន​បង្កើត​មក​”។

ការ​បង្កើត​មូល​និធិ​ជំរុញ​ការ​សិក្សា​នៅ​វត្ត​ផ្នោ​ដូង​ ត្រូវ​បាន​ចែក​ជា ២ ចំ​ណែក​៖ ទីមួយ​គឺ​មូល​និធិ​ជំរុញ​ការ​សិក្សា​សម្រាប់​ព្រះ​សង្ឃ​រៀន​សូត្រ​ក្នុង​វត្ត​ ទឹក​ប្រាក់​ទាំង​នេះ​ប្រគល់​ឱ្យ​ព្រះ​អា​ចារ្យ​ក្នុង​វត្ត​កាន់​។ ទីពីរ​គឺ​មូល​និធិ​ជំរុញ​ការ​សិក្សា​ដល់​ការ​អប់រំ​ចំ​ណេះ​ទូទៅ​ ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​ជូន​ដល់​ប្អូន​ៗសិស្សា​នុសិស្ស​នៅ​តាម​សាលា​លើភូមិ​សាស្រ្ត​ឃុំ​នានា​គឺ​៖ ឃុំ​ដាយ​អាង ហាម​យ៉ាង​ ហាម​តឹង​ ស្រុក​ថ្កូវ និង​ឃុំ​ដូង​ស្វឹង ស្រុក​យ្វៀង​ហាយ​ជា​ដើម​។ អា​ស្រ័យ​ មាន​ការ​ចាត់​ចែង​សម​ស្រប​ការ​ប្រើ​ប្រាស់​មូល​និធិ ម្ល៉ោះ​ហើយ​រៀង​រាល់​ឆ្នាំ​វត្ត​បាន​ជូន​ជា​អំ​ណោយ​និង​អា​ហា​រូប​ករណ៍​រាប់​រយ​ចំ​ណែក​ដល់​ប្អូន​ៗ ក្នុង​មួយ​ចំ​ណែក​មាន​តម្លៃ​ ៣០០.០០០-៥០០.០០០ដុង​។ ផ្តើម​ពី​មូល​និធិ​ជំ​រុញ​ការ​សិក្សា​ ក្រោយ​ពី​មាន​ការ​ឯក​ភាព​ពី​សមាជិក​ទាំង​ឡាយ​ក្នុង​គណៈ​កម្ម​ការ​ជំរុញ​ការ​សិក្សា​ គឺ​ក្រៅ​ពី​ជូន​អំ​ណោយ​និង​អា​ហា​រូប​ករណ៍​ដល់​ប្អូន​ៗសិស្សា​នុសិស្ស​ ថែម​ទាំង​បាន​ចាត់​ចែង​ជា​អំ​ណោយ​ជូន​ដល់​មនុស្ស​ចាស់​គ្មាន​ទីពឹង មាមីង​ពុទ្ធ​បរិ​ស័ទ​មាន​ជីវ​ភាព​ក្រលំ​បាក​ទៀត​ផង​។

លោក​ត្រឹង​កែវ​ ប្រធាន​គណៈ​កម្ម​ការ​វត្ត​ផ្នោ​ដូង​    អនុ​ប្រធាន​គណៈ​កម្ម​ការ​ជំរុញ​ការ​សិក្សា​    ឱ្យដឹង៖ “ដោយ​ឃើញ​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​របស់​ព្រះ​ចៅ​អធិការ​វត្ត​ ក្នុង​ការ​បង់​ប្រាក់​ចូល​កូន​ជ្រូកដី​បង្កើត​មូល​និធិ​ជំរុញ​ការ​សិក្សា​ ខ្ញុំ​ក៏​បាន​ចូល​រួម​ជា​មួយ​ព្រះ​អង្គ​ ដើម្បី​អនុវត្ត​ល្អ​ការ​ងារ​ជំរុញ​ការ​សិក្សា​ផង​ដែរ​។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ខ្ញុំ​រួម​ជា​មួយ​ព្រះ​ចៅ​អធិការ​វត្ត​ផ្លាស់​ប្ដូរ​វេន​បោក​កូន​ជ្រូក​ដី​ ពេល​បោក​បាន​ចំ​នួន​ទឹក​ប្រាក់​ច្រើន​ និង​បាន​ទៅ​ឧបត្ថម្ភ​ដល់​ប្អូន​ៗសិស្សា​នុសិស្ស​ផ្ទាល់​ដៃ​ គឺ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ពី​ព្រោះ​យល់​ថា យើង​បាន​ធ្វើ​អំ​ពើ​ដែល​មាន​អត្ថ​ន័យ​ដល់​សហ​គមន៍​ រួម​ចំ​ណែក​ជួយ​គិត​គូរដល់​ប្អូន​ៗដែល​មាន​ជីវ​ភាព​ក្រលំ​បាក​បាន​ល្អ​ប្រសើរ​ជាង​”៕  

       សើុង​ម៉ាល័យ​-លីសៀ

 

ចែករំលែកអត្ថបទ