មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/12/2022 - 15:16

អតីត​យុទ្ធ​ជន​សកម្ម​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ

លោក​គឹម​សើុង កើត​ឆ្នាំ​ ១៩៦០ នៅ​ភូមិ​សំ​ពោង​សក់​ធំ​ ឃុំ​ង៉ូវ​ឡាក ស្រុក​យ្វៀង​ហាយ​ ខេត្ត​ត្រា​វិញ​ បាន​សមា​គម​អតីត​យុទ្ធ​ជន​វាយ​តម្លៃ​ជា​អ្នក​សកម្ម​រៀន​សូត្រនិង​ធ្វើ​តាម​គំរូ​អ៊ំ។

លោក​គឹម​សើុង (ខាង​ឆ្វេង) លើក​បង្ហាញ​ប័ណ្ណ​សរ​សើរ​ដែល​ប្រធាន​គណៈ​កម្មា​ធិការ​
ប្រជាជនខេត្តត្រាវិញជូន។

លោក​គឹម​សើុង តែង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ធ្វើ​នូវ​កិច្ច​ការ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រ​ជា​ជន​។ ឆ្នាំ​ ២០២០ ពេល​ឃុំ​ង៉ូវ​ឡាក​បំ​ផុស​ប្រ​ជា​ជន​ចូល​រួម​ក​សាង​ជន​បទ​ថ្មី​ គ្រួសារ​លោក​គឹមសើុង បាន​ស្ម័គ្រ​ចិត្ត​បរិ​ច្ចាគ​ដី​ ៧៧២ ម៉ែត្រ​ការ៉េ ដើម្បី​កសាង​ផ្លូវ​គមនា​គមន៍​។ លោក​គឹម​សើុង ឱ្យ​ដឹង​៖ “ចង់​បាន​ផ្លូវ​គមនា​គមន៍​តភ្ជាប់​ដល់​តំ​បន់​តាំង​ទីលំ​នៅ​ គឺ​ជា​បំ​ណង​ប្រាថ្នា​របស់​ប្រជា​ជន​នៅ​ទីនេះ​តាំង​ពី​យូរ​ណាស់​មក​ហើយ​។ មាន​ថវិ​កាស​ម្រាប់​កសាង​ផ្លូវ​ ប៉ុន្តែ​ភូមិ​ភាគ​បែរជា​ជួប​លំ​បាក​ខាង​ផ្ទៃ​ដី​។ ពេល​សង្កេត​ឃើញ​ខ្ញុំ​បរិ​ច្ចាគដី​ មាមីង​ក៏​នាំ​គ្នា​បរិ​ច្ចាគ​ដី​ប្រគល់​ជូន​រដ្ឋ​ធ្វើ​ផ្លូវ​ ដើម្បី​ឆាប់​បាន​ដាក់​ឱ្យ​ប្រើប្រាស់​។ បច្ចុប្បន្ន​ មធ្យោ​បាយ​ដឹក​ទំ​និញ​គ្រប់​ប្រ​ភេទ​បើក​ចូល​ដល់​តំ​បន់​តាំង​ទីលំ​នៅ​ ដូច្នេះ​ឈ្មួញ​ចូល​ប្រ​មូល​ទិញ​កសិផល​ក៏​បាន​ថ្លៃ​ ផ្តើម​ពី​នោះ​ ប្រ​ជា​ជន​នៅ​ទីនេះ​ទើប​ទទួល​ស្គាល់​ពី​ទង្វើ​របស់​ខ្ញុំ​ គឺ​ជា​ការ​ងារ​ត្រឹម​ត្រូវ​ ផ្ដល់​ផល​ប្រយោជន៍​ដល់​សហ​គមន៍​”។

កំ​ណត់​ផ្លូវ​ស្រុក​ អា​ស្រ័យ​គ្រួសារ​លោក​គឹម​សើុង (អា​វ​ខៀវ​) បរិ​ច្ចាគ​ដី​។

តាម​ប្រសាសន៍​លោក​ ង្វៀង​មិញ​បាំង​ ប្រធាន​សមា​គម​អតីតយុទ្ធ​ជន​ឃុំ​ង៉ូវ​ឡាក សំ​ពោង​សក់​ធំ​ជា​ភូមិ​មួយ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ តួនាទី​របស់​សមាជិក​សមាគម​អតីត​យុទ្ធ​ជន​គឺ​សំ​ខាន់​ណាស់​ក្នុង​ការ​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​   បំ​ផុស​ប្រ​ជា​ជន​កសាង​ជន​បទ​  ថ្មី​។ អា​ស្រ័យ​ដោយ​ការ​ជិត​ដិត​នឹង​ប្រជា​ជន​ និង​ទិស​ដៅ​ដើម្បី​ផល​ប្រយោជន៍​ប្រជា​ជន​ ម៉្លោះ​ហើយ​ សម​មិត្ត​គឹម​សើុង បាន​សហ​ការ​ជា​មួយ​នឹង​អង្គ​ការ​មហា​ជន​នានា​ចលនា​ប្រ​ជា​ជន​ អនុវត្ត​សម្រេច​ទិស​ដៅ​ដាក់​ចេញ​ជា​ច្រើន​ តួយ៉ាង​ដូច​ ភូមិ​បាន​ទទួល​ស្គាល់​ជា​ភូមិ​វប្ប​ធម៌​ជន​បទ​ថ្មី​ជា​ដើម​។

លោក​ង្វៀង​មិញ​បាំង​ ប្រធាន​សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​ង៉ូវ​ឡាក គូស​បញ្ជាក់​៖ “សម​មិត្ត​គឹមសើុង ជា​បក្ខ​ជន​និង​ជាសមា​ជិក​សមា​គម​អតីត​យុទ្ធ​ជន​គំ​រូ សកម្ម​ក្នុង​ការ​ងារ​។ ពេល​ប្រគល់​​ភារ​កិច្ច​អ្វី​មួយ​ សម​មិត្ត​សុទ្ធ​សឹង​អនុវត្ត​សម្រេច​បាន​ល្អ​។ ចំ​ពោះ​ប្រ​ជា​ជន​សម​មិត្ត​តែង​បង្ក​បាន​ទំ​នុក​ចិត្ត​និង​ភាព​ជិត​ស្និទ្ធ។ អា​ស្រ័យ​ហេតុ​នេះ​ ការ​ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ ប្រ​ជា​ជន​ចូល​រួម​អនុវត្ត​ល្អ​រាល់​ការ​ចលនា​ដែល​ភូមិ​ភាគ​បំ​ផុស​។ ឆ្នាំ​ ២០២០ សម​មិត្ត​គឹម​សើុង មាន​កិត្តិ​យស​បាន​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ ជូន​ប័ណ្ណ​សរ​សើរ​ដោយ​សម្រេច​បាន​ស្នា​ដៃ​ល្អ​ក្នុង​ការ​សកម្ម​រៀន​សូត្រនិង​ធ្វើ​តាម​គំរូ​អ៊ំ”៕

                              សឺន​ម៉ាល័យ​-មុនី

ចែករំលែកអត្ថបទ